ព័ត៌មានទាន់ហេតុការណ៍៖

ឈើមូលចំនួន៤៦ដុំត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចុះបង្រ្កាប់បានក្នុងភូមិសាស្រ្ដស្រុកសន្ទុក

ចែករំលែក៖

ខេត្តកំពង់ធំ៖ កាលពីយប់ថ្ងៃព្រហស្បតិ៍ ៧កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ ម៉ោងរំលងអធ្រាត្រ លោកអិត សុធា ព្រះរាជ្ញអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំបានបញ្ជាឲ្យ សមត្ថកិច្ចចម្រុះចុះបង្រ្កាប់ការកាប់បំផ្លាញឈើនៅភូមិសាស្រ្ដភូមិត្រពាំងឫស្សី ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ត្រង់ ចំណុចលូតាសាយ ដឹកនាំដោយលោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ និងលោកលីស្រេង នាយកតំបន់ក្រោម ការសហការពីលោកប្រិញ សុផារី កម្លាំងក2 ជើងគោក ជំនួយការមណ្ឌល4 ចុះប្រតិបត្តការណ៍បង្រ្កាបបទល្មើសព្រៃឈើចំណុចលូតាសាយ មានលេខ UTM544546. 1407976 ដែលក្នុងកិច្ចប្រត្តិបាតការណ៍រឹបអូស់ឈើបានចំនួន46ដុំមានមុខកាត 40×4មx2ដុំ ; 30 x4Mx3ដុំ ; 20x4Mx17ដុំ ; 15x4Mx11ដុំ ; 10x4Mx13ដុំ ។

ប្រភេទឈើចម្រុះជាវត្ថុតាងរឹតអូសបានយកមករក្សាទុកនៅស្នាក់ការអូតាព្រហ្ម ៕ ប៊ុនរិទ្ធី


ចែករំលែក៖