ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញឈើជើងខ្លាំង២រូបដឹកឈើអត់ច្បាប់រាប់ឆ្នាំមន្រ្ដីជំនាញមិនហ៊ានចាប់ព្រោះខ្លាចឈ្មួញប្ដឹង

ចែករំលែក៖

ខេត្តសៀមរាប៖ ឈ្មួញឈើដុះស្លែជើងខ្លាំង២រូប ឈ្មោះឆាយនិងឈ្មោះ រិទ្ធ ដែលកំពុងល្បីឈ្មោះប្រចាំ ខេត្តឧត្តរមានជ័យ ចាប់ផ្ដើមសំរុកដឹកឈើយ៉ាងកក្រើក និងប្រព្រឹត្តទៅយ៉ាងរលូនពុំរខានដល់សមត្ថកិច្ចជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធឡើយ ដោយសារឈ្មួញទាំង២រូបនេះ ចេះ សូត្រមន្ដគាថាផ្លុំ ត្រចៀតមន្រ្ដីមានអំណាចមួយចំនួន ចាប់ពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ខេត្ត រហូតទន់ដៃទន់ជើងមិនអាចចុះបង្រ្កាប់កើត ជាក់ស្ដែងនៅថ្ងៃ សៅរ៍ ទី ១៩ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១១និង៥នាទីថ្ងៃមានរថយន្ដយីឌុបពីរគ្រឿងដឹកឈើចេញពីភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ទៅចូលស្រុកអន្លង់វែង ចែកចាយខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្នបានឲ្យដឹងថា ដោយសារតែមានការបើកភ្លើង និងឃុបឃិតគ្នាជាប្រព័ន្ធគឺពីថ្នាក់ខេត្តមកដល់ថ្នាក់មូលដ្ឋានទើប ឈ្មួញជើងខ្លាំងទាំង២នេះ ប្រព្រឹត្តទៅយ៉ាងរលូតរាប់ឆ្នាំមកហើយ ឥឡូវ ឈ្មួញឈើទាំង២បានកាប់ឈើនៅតំបន់ព្រៃរបស់រដ្ឋរួចយកមកស្តុបទុកក្នុងបន្ទាយវរៈ៨៤នៅភូមិត្រាំប៉ោង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ រួចដឹកមកលក់នៅក្នុងខេត្ត ឧត្តមានជ័យ និងខេត្តសៀមរាប។

បើតាមប្រភពច្បាស់ការពីមន្រ្ដីម្នាក់សុំមិនបញ្ចេញឈ្មោះបានបង្ហើបប្រាប់ថា ឈ្មួញឈើទាំង២នេះបានបង់លុយឲ្យមន្រ្ដីជំនាញ និងសមត្ថកិច្ចតាមដងផ្លូវរាល់ខែ រួចទាំងថ្នាក់ខេត្ត យ៉ាងសើមមាត់ហើយទើបស្ងាត់ឈឹងដូចចោរលួចសេះ ប៉ុន្តែ កន្លងមកលោកអភិបាលខេត្តធ្លាប់បានសន្យាថា នឹងបង្ក្រាបឈ្មួញបំផ្លាញព្រៃឈើខាងលើនេះ ឲ្យខាងតែបាន តែនេះគ្រាន់តែជាសន្យាខ្យល់តែប៉ុណ្ណោះ ៕ ប៊ុន រិទ្ធី


ចែករំលែក៖