ព័ត៌មានទាន់ហេតុការណ៍៖

ឈ្លោះគ្នាជាមួយប្រពន្ធពេលនគរបាលចុះអន្តរាគន៍ទាញដាវដេញកាប់

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បន្ទាប់ពីប្តីប្រពន្ធមួយគូបានឈ្លោះប្រកែកគ្នា ពេលនោះសមត្ថកិច្ចបានចុះទៅអន្តរាគមន៍ ដើម្បីឃាត់ជៀសវាងបង្កហិង្សាកើតឡើង បែរជាបុរសជាប្តីទាញដាវបំណងកាប់មកលើសមត្ថកិច្ចថែមទៀត តែចៃដន្យក៏រអិលជើងដួល ក៏ត្រូវនគរបាលចាប់ខ្លួនបាននាំយកទៅសាកសួរនៅប៉ុស្តិ៍តែម្ដង ។

ហេតុករណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៥និង៥០នាទីល្ងាច ថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ នៅជិតរោងចក្រកាត់ដេរឃ្យូអឹមអាយ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

បុរសខាងលើឈ្មោះ សូ ឡេងហុង អាយុ៤០ឆ្នាំ មានប្រពន្ធឈ្មោះម៉េង ចាន់តេង អាយុ៣២ឆ្នាំ អ្នកទាំងពីរនាក់ស្នាក់នៅផ្ទះកើតហេតុខាងលើ។

ប្រភពដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុ បុរសខាងលើបានផឹកស្រាស្រវឹង ប៉ុន្តែមិនមែនស្រវឹងដល់ថ្នាក់មិនដឹងអីនោះទេ បន្ទាប់មកបានមានទំនាស់ជាមួយប្រពន្ធ។ ដោយសារតែខ្លាចមានអំពើហិង្សា កើតឡើង ប្រជាពលរដ្ឋបានរាយការណ៍ជូននគរបាលចុះទៅជួយអន្តរាគមន៍ ហើយពេលទៅដល់ ស្រាប់តែបុរសនេះ បានទាញដាវគម្រាមកាប់លើកម្លាំងនគរបាល ។ ប៉ុន្តែចៃដន្យបានរអិលជើងដួលជ្រុះដាវពីដៃហើយនគរបាលបានស្ទុះទៅជាន់ដាវជាប់ និងចាប់ខ្លួនបាននាំទៅសាកសួរ និងកសាងសំណុំរឿងនៅប៉ុស្តិ៍តែម្ដង ៕ សុខាសែនជ័យ


ចែករំលែក៖