ព័ត៌មានទាន់ហេតុការណ៍៖

ឈ្លោះគ្នាជាមួយភរិយា ឡើងដើមឈើសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នគរបាលមូលដ្ឋានប៉ុស្តិ៍ឃុំទឹកថ្លាស្រុកព្រៃនប់ឲ្យដឹងថា បុរសម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន កាលពីម៉ោងជាង៥ព្រឹក ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ នៅដើមឈើក្បែរផ្ទះក្នុងភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

មន្ត្រីនគរបាលស្រុកព្រៃនប់អោយដឹងជាបឋមថា សាកសព មានឈ្មោះថន សៅ ភេទប្រុស អាយុ៣០ឆ្នាំ ហើយមូលហេតុដែលនាំដល់ការធ្វើអត្តឃាតនេះ កើតឡើងក្រោយមានជម្លោះ ឈ្លោះគ្នាជាមួយភរិយា ។

ចំណែកសាកសពត្រូវបានក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី ៕ ឆ្លាម សមុទ្រ


ចែករំលែក៖