ព័ត៌មានទាន់ហេតុការណ៍៖

ឈ្លោះជាមួយប្រពន្ឋ រួមទាំងមានសារជាតិញៀនក្នុងខ្លួនផង ទាញកាំបិតដេញចាក់គេឯង តែមិនបង្កឲ្យមានអ្នករងរបួស

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់សង្ស័យប្រតិកម្មថ្នាំញៀន ដែលប្រើលើសកម្រិតបានទៅរករឿងឈ្លោះជាមួយប្រពន្ធ និងបានទាញយកកូនកាំបិទដេញចាក់ប្រពន្ធ តាំងពីភូមិចំរើនផល សង្កាត់បឹងទំពុន រហូតដល់ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណៈដែលដេញចាក់តាមផ្លូវបានឆ្លងកាត់ផ្ទះបុរសចំណាស់ម្នាក់កំពុងជុសជួលកាមរ៉ាសុត្ថិភាព យុវជនខាងលើ ក៏បានឈប់មើលក្នុងសភាពគួរឲ្យខ្លាច ដោយក្នុងដៃមានកូនកាំបិតទៀតផងនោះ បុរសចំណាស់នោះ ក៏បានស្រែកឲ្យប្រជាពលរដ្ឋជួយចាប់ ប្រគល់ឲ្យសមត្ថកិច្ច ទើបបង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង កាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០៧ នៅចំណុចភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា យុវជនដែលឃាត់ខ្លួនខាងលើ ឈ្មោះ លូ អាយុ ប្រហែល២៣ឆ្នាំ មុខរបរជាកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល២នាក់ប្រពន្ធ នៅភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងទៀតថា នៅមុនពេលឃាត់ខ្លួនយុវជនខាងលើ គឺនៅវេលាម៉ោង២រសៀល យុវជនរូបនេះបានអុកឡុករករឿង កាន់កាំបិតដេញចាក់ប្រពន្ធ ស្រាប់តែទៅជួបបុរសចំណាស់ម្នាក់ ដែលកំពុងជួសជុលកាមរ៉ាសុវត្ថិភាពនៅផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលម្តងរួចមកហើយ ក៏ស្ងាត់ទៅវិញ លុះដល់ពេលម៉ោងកើតហេតុខាងលើ ស្រាប់តែយុវជនរូបនោះបានដើរទៅផ្ទះបុរសចំណាស់ម្តងទៀតដោយក្នុងដៃមានកាន់កូនកាំបិតទៀត មិនដឹងក្នុងគោលបំណងអ្វី ធ្វើឲ្យបុរសចំណាស់នោះស្រែកផ្អើល ប្រជាពលរដ្ឋចាប់ខ្លួនឲ្យសមត្ថកិច្ច។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្ដិ៍បឹងទំពុន បានចុះទៅដល់កន្លែងកើតហេតុបាននាំខ្លួនយុវជននោះទៅកាន់ប៉ុស្តិ៍នគរបាលបឹងទំពុនដើម្បីសាកសួរ៕ ភារ៉ា ដង្កោ


ចែករំលែក៖