ព័ត៌មានទាន់ហេតុការណ៍៖

ញាក់សាច់! រថយន្តហាយឡេនឌ័របែកកង់រេចង្កូតហោះឡើងសួនច្បាររង្វង់មូលនាគព័ន្ធរួចបន្តទៅបុកផ្លាកសញាប្រាប់ទិសចរាចរណ៍បណ្ដាលឲ្យរបួសធ្ងន់ ស្រាល៧នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យញាក់សាច់បំផុត ខណៈរថយន្តហាយឡេនឌ័រមួយគ្រឿង ដែលធ្វើដំណើរពីកើតមកលិច ក្នុងល្បឿនលឿន ស្រាប់តែបែកកង់រេចង្កូតហោះឡើងសួនច្បាររង្វង់មូលនាគព័ន្ធ រួចបន្តទៅបុកផ្លាកសញាបណ្ដាលឲ្យទ្រេត និងមនុស្សជិះក្នុងរថយន្តរងរបួសធ្ងន់ស្រាល៧នាក់ ។

ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង៤និង៣៤នាទីទៀបភ្លឺ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែតលេខ១២៤ និងលេខ១២៥ ក្នុងភូមិកៀនៈសាំង សង្កាត់ ស្វាយរៀង ក្រុងស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា បុរសដែលរងរបួសធ្ងន់ ស្រាលមានឈ្មោះ ហង្ស កក្ដដា អាយុ ៣០ ឆ្នាំ មុខរបរ បញ្ជាការដ្ឋានអង្គរក្ស រស់នៅភូមិ ដំបូកខ្ពស់ ឃុំ ដំបូកខ្ពស់ ស្រុក អង្គរជ័យ ខេត្ត កំពតជាអ្នកបើកបរ ,២ ឈ្មោះ សែម កុសល ភេទប្រុស អាយុ ២៩ ឆ្នាំ មុខររបរ បញ្ជាការដ្ឋានអង្គរក្ស រស់នៅ ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រងរបួសធ្ងន់, ៣ ឈ្មោះ ផ្លេក វិធាវី ភេទ ប្រុស អាយុ ៣១ ឆ្នាំ មុខរបរ អង្គរក្ស រស់នៅភូមិ ព្រៃត្រុំ ឃុំ ញរ ស្រុក កំពង់រោទិ៍ ខេត្ត ស្វាយរៀង រងរបួសធ្ងន់, ៤ ឈ្មោះ មុត សាវន ភេទ ប្រុស អាយុ ៣១ ឆ្នាំ មុខរបរ អង្គរក្ស រស់នៅស្រុកបាទី ខេត្ត តាកែវ របួសស្រាល, ៥ ឈ្មោះ ព្រហ្ម សុខា ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ អង្គរក្ស រស់នៅស្រុកត្រាំងកក់ ខេត្ត តាកែវ របួសស្រាល, ៦ ឈ្មោះ ណុប ចន្ថា ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ អង្គរក្ស រស់នៅភូមិ ព្រៃត្រុំ ឃុំ ញរ ស្រុក កំពង់រោទិ៍ ខេត្ត ស្វាយរៀង របួសស្រាល និងឈ្មោះ តុលា ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ អង្គរក្ស រស់នៅខេត្ត ព្រវែង របួសស្រាល។

ចំណែករថយន្ដម៉ាក ហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ ២AK ៦២៦៤ ខូចខាតស្ទើរទាំងស្រុង។

បើតាមប្រភពឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្តហាយឡែនឌ័រមួយគ្រឿង បើកបរពីកើតទៅលិចលុះដល់ចំណុចកើតហេតុខាងលើ ជាផ្លូវកោង ស្រាប់តែ រថយន្តបែកកង់ទៅបុករង្វង់មូលបំបែក ចូលក្រុងស្វាយរៀងខាងមុខមន្ទីរអប់រំ ហើយបន្តទៅបុកឡើងសួនច្បារហោះផ្លោងទៅបុកនឹងស្លាកប៉ាន់ណូ ដាច់កង់ក្រោយទាំង២បណ្តាលឲ្យរងរបួសធ្ងន់២នាក់ ស្រាល៥នាក់ផងដែរ ។

សាក្សីពីប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍ ខាងលើនេះ បាននិយាយថា ខណៈដែលពួកគាត់កំពុងនាំគ្នា ហាត់ប្រាណនៅពេលព្រឹកនោះ ស្រាប់តែលឺសូរគ្រាំងដូចរន្ទះបាញ់ ប៉ុន្តែដល់ក្រឡេកមើលទៅឃើញ រថយន្តខាងលើទៅបុកសួនច្បារ នាគព័ន្ធន្ធតែម្តង សំណាងណាស់មិនត្រូវពួកគាត់ កុំអីច្បាស់ជាបុកត្រូវអ្នកហាត់ប្រាណមានអ្នករងរបួសផងដែរ ។

ចំពោះមធ្យោបាយរថយន្ដមួយគ្រឿងនេះ ត្រូវបានសមត្ថកិច្ចអូសមករក្សាទុកនៅអធិការក្រុងស្វាយរៀងដោះស្រាយពេលក្រោយ។

ចំណែកអ្នករបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀងនៅឡើយ ៕ យឹម សុថាន

es (1) es (2) es (3) es (4) es (5) es (6) es (7)


ចែករំលែក៖