ព័ត៌មានទាន់ហេតុការណ៍៖

ញាក់សាច់! អ្នកលក់មុាំល្ហុងចាប់រំលោភក្មេងស្រីមិនទាន់គ្រប់អាយុ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរចោមរោមមើលយ៉ាងច្រើនកកកុញ ខណះឮៈដែលសមត្ថកិច្ចនគរបាលបានទទួលពាក្យបណ្ដឹងពីក្រុមគ្រួសារក្មេងស្រីរងគ្រោះថា បុរសអ្នកលក់មុាំល្ហុងម្នាក់បានចាប់រំលោភរហូតបានសម្រេច។

ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបញ្ជាក់ថា បុរសសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ផន ចំរើន អាយុ ២៤ឆ្នាំ មុខរបរ លក់មុាំ ល្ហុងមានទីលំនៅភូមិព្រែកតាមែម ឃុំ ព្រែកតាមែម ស្រុកកោះធំ ខេត្ត កណ្ដាល បច្ចុប្បន្នស្នាក់នៅ ផ្ទះសំណាក់ មហាលាភ ស្ថិតនៅភូមិ ស្វាយរៀង សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង។ រីឯក្មេងស្រីរងគ្រោះមាន អាយុ ១៣ឆ្នាំ ។

សមត្ថកិច្ចនគរបាលបញ្ជាក់ទៀតថា កាលពីវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី៨ខែមេសាឆ្នាំ២០១៧ស្ត្រីឈ្មោះ មុី សារិន អាយុ ៣៨ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិ គយត្របែក សង្កាត់ គយត្របែក ក្រុងស្វាយរៀង បានចូលមកប្ដឹងនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងដោយប្តឹងទៅលើឈ្មោះ ផន ចំរើន ថា បានរំលោភសេពសន្ថវៈ ទៅលើ ក្មួយស្រីរបស់ខ្លួន រហូតបានសម្រចកាលពីយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ នៅលើផ្ទះ របស់ឈ្មោះ កើត វិចិត្រ នៅភូមិ មេភ្លើង សង្កាត់ ស្វាយរៀងក្រុង ស្វាយរៀង ។

ប្រភពបន្តថា ក្រោយមកគាត់ ក៏មានការងឿងឆ្ងល់និងអាការះក្មួយស្រីខុសធម្មតាទើបសួរនាំក៏បែកធ្លាយតែម្ដង។

ក្រោយពីសមត្ថកិច្ចបានសួរនាំជនសង្ស័យឈ្មោះ ផន ចំរើន ក៏បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភសេពសន្ថវៈទៅលើជនរងគ្រោះប្រាកដមែន ។

បច្ចុប្បន្ន បុរសជាជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងដើម្បីចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន

de (2) IMG-20170409-WA0000 IMG-20170409-WA0001 de (1)


ចែករំលែក៖