ព័ត៌មានទាន់ហេតុការណ៍៖

ដល់ពេល ឌុច លីដា បញ្ចេញឈុតសិចស៊ីទៀតហើយ

ចែករំលែក៖

ភ្នំពេញ៖ បន្ថែមលើសមត្ថភាពសម្តែងខ្ពស់ ឌុច លីដា ត្រូវបានគេចាត់ចូលក្នុងចំណោមតារាសម្តែងលំដាប់ជួរមុខ និងជាតារា ដែលមានចិត្តស្លុយហ៊ានប្រថុយនឹងឈុតឆាកឱបថើបរោលរាល និងក្នុងទម្រង់សិចស៊ីកន្លងមក ។ ពេលនេះនាងបានធ្វើឲ្យបុរសៗគយគន់មិនដាក់ភ្នែកនឹងសម្រស់តូចច្រឡឹង និងសិចស៊ីនៅលើឆ្នេរខ្សាច់នោះ ។

បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈរឿងថតឈុតសិចស៊ី ឌុច លីដាបានបញ្ចេញស្ទីលសិចស៊ីថ្មីលើដីឆ្នេរខ្សាច់ ដែលធ្វើឲ្យប្រុសៗគយគន់ និងសរសើរសម្រស់នាងមិនដាច់ពីមាត់ ។ នាងធ្លាប់លេចធ្លោរកញ្ញា ឌុច លីដា ធ្លាប់បានធ្វើឲ្យអ្នកទស្សនាខ្សែភាពយន្តខ្មែរមានការភ្ញាក់ផ្អើលម្តងរួចមកហើយក្រោយពីនាងហ៊ានសម្តែងឈុតឆាកមួយចំនួន ដែលគ្មានសម្លៀកបំពាក់ដូចជារឿង ស្បែកគង់ ជាដើម ។

តារាស្រីរូបនេះកាន់តែធ្វើឲ្យគេចាប់អារម្មណ៍កាន់តែខ្លាំងជាមួយនឹងការរិះគន់ខ្លះ និងសរសើរផងជាមួយឈុតបែបនេះជាថ្មីក្នុងរឿង នារីវេទមន្ត ។ ថ្មីៗនេះនាងក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើនចំហរមាត់សារជាថ្មីដោយសារតែរូបថតជាច្រើនសន្លឹកលើបណ្ដាញហ្វេសប៊ុករបស់នាង ។ តាមរយៈហ្វេសប៊ុករបស់កញ្ញា ឌុច លីដា បានបង្ហោះរូបក្នុងឈុតហែលទឹកព្រលែងកាយស្រឡូនលើវាលខ្សាច់ស្រស់ស្អាត ។

ទោះជាយ៉ាងណាគេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីតារាស្រីរូបនេះបាននៅឡើយ ប៉ុន្តែកន្លងមកនាងធ្លាប់លើកឡើងជុំវិញភាពសិចស៊ីនេះដែរថាជាលះបង់ខ្ពស់ហើយមុននឹងសម្រេចចិត្តថតបែបនេះគឺនាងមិនមែនមិនដឹងពីតម្លៃស្ត្រីខ្មែរហើយក៍យល់ដឹងពីតម្លៃវប្បធម៌ដែរ ។ នាងក៏ធ្លាប់បានស្នើឲ្យទស្សនិកជនអាចរៀនបើកចិត្តឲ្យទូលាយយល់ដឹងឲ្យកាន់តែច្បាស់ពីវិស័យខ្សែភាពយន្ត៕ វឌ្ឍនា


ចែករំលែក៖