ព័ត៌មានទាន់ហេតុការណ៍៖

ដឹកបង្កងពីស្រុកកោះធំយកមកលក់នៅយឿរត្រី សង្កាត់ព្រែកព្នៅ រួចឡើងដេកក្នុងរថយន្ដ គាំងបេះដូងស្លាប់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងរថយន្តរបស់ខ្លួន បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៦និង១០នាទីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅចំណុចមុខ ឃ្លាំងសាំងស៊ូគីមិច ផ្លូវជាតិលេខ៥ ភូមិពោធិមង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បន្ទាប់ពីបុរសរងគ្រោះបានដឹកបង្កងពីស្រុកកោះធំយកមកលក់នៅយឿរត្រី សង្កាត់ព្រែកព្នៅ រួចឡើងដេកក្នុងរថយន្ដ ហើយត្រូវខ្យល់គ​គាំងបេះដូងស្លាប់តែម្តង ។

សពជនរងគ្រោះឈ្មោះ វ៉ាត សុវណ្ណ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ មានទីលំនៅភូមិព្រែកសែន ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។

តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា​មុនពេលកើតហេតុ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង០៦និង១០ នាទីព្រឹក គេឃើញជនរងគ្រោះនិងឈ្មោះង្វៀង ហុងផាត់ បានដឹកបង្កងពីស្រុកកោះធំយកមកលក់នៅយឿរត្រីភូមិពោធិមង្គល សង្កាត់ព្រែកព្នៅ ពេលដាក់បង្កងចុះពីលើរថយន្ដអស់ ជនរងគ្រោះក៍បានបើករថយន្ដទៅសំរាកនៅចំណុចកើតហេតុខាងលើ លុះមកដល់ម៉ោងកើតហេតុឈ្មោះ ង្វៀង ហុងផាត់ បានអោយឈ្មោះឃុត បូរិន ទៅហៅជនរងគ្រោះដើម្បីដឹកឥវ៉ានត្រលប់ទៅផ្ទះវិញប្រហែលជា៥នាទីក្រោយមកឈ្មោះបូរិនបានមកប្រាប់ឈ្មោះ ង្វៀង ហុងផាត់ថាជនរងគ្រោះខាងបានស្លាប់នៅក្នុងរថយន្ដបាត់ទៅហើយ រួចបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះនិងសមត្ថកិច្ចមូលដ្ឋានបានចុះមកត្រួតពិនិត្យនៅកន្លែងកើតហេតុភ្លាមៗផងដែរ ។

ក្រោយកើតហេតុ ដោយយោងតាមការសន្និដ្ឋាន ឆ្លងតាមការត្រួតពិនិត្យរបស់កម្លាំងជំនាញ និងធ្វើកោសល្យវិច្ឆ័យពសជនរងគ្រោះពិតជាបានស្លាប់ដោយសារគាំងបេះដូងពិតប្រាកដមែន ។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ចាន់ ធឿន


ចែករំលែក៖