ព័ត៌មានទាន់ហេតុការណ៍៖

ដឹកសាកសពយកទៅទុកចោលក្នុងវត្តផ្អើលតាអាចារ្យ និងសមត្ថកិច្ចទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ៖ រថយន្តដឹកសព១គ្រឿងដែលជាកម្មសិទ្ធិរបស់ឈ្មោះងួន ប្រាក់ធីហៅឌី ដែលកន្លងមកតែងមានរឿងអាស្រូវខាងដណ្ដើមសាសព ជាមួយរថយន្តក្រុម រថយន្តដឹកសពផ្សេងទៀត មិនចេះចប់មិនចេះ ហើយនោះពេលនេះបានលេងមួយក្បាច់ទៀតបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ដែលទាំងព្រះសង្ឃ តាអាចារ្យ និងនគរបាលស្ទើរដាច់ផ្ងារព្រោះតែរថយន្តរបស់ក្រុមនេះបានដឹកសាកសពបុរសម្នាក់ដែលស្លាប់ដោរសារឧប្បត្តិហេរុគ្រោះថ្នាក់ចរាចរយកទៅទុកទាំងរថយន្តនិងសាកសពចោលនៅក្នុងវត្តចំណែកតៃកុងទៅដេកនៅឯផ្ទះបាត់។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ នៅក្នុងវត្តតាំងកសាងខាងត្បូង ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា សាកសពឈ្មោះ រស់ ចាន់វាសនា អាយុ២៤ឆ្នាំមានទីលំនៅភូមិឧកញ៉ាប៉ាង ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរកាលពីវេលាម៉ោង២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ នៅតាមផ្លូវជាតិលេខ១ មុខវត្តជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ។ខណៈ ពេលដែលជនរងគ្រោះនិងអ្នករួមដំណើរជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1AG-4433 មួយគ្រឿង។

ប្រភពដដែលបានបន្តទៀតថា ខណនោះរថយន្តដឹកសាកសព១គ្រឿងពាក់ស្លាកលេខព្រះសីហនុ2A-6516 ជាកម្មសិទ្ធិរបស់ឈ្មោះងួន ប្រាក់ធី ហៅឌី បានទៅដឹកសពដើម្បីយកទៅដាក់នៅឈាបនដ្ឋានវត្តទឹកថ្លា រង់ចាំក្រុមគ្រួសារទៅទទួលយកធ្វើបុណ្យ។ប៉ុន្តែពេលទៅដល់វត្តទឹកថ្លាជាប់សោរ ទើបរថយន្តនោះដឹកសពបន្តទៅកាន់វត្តតាំងកសាងខាងត្បូងវិញ ប៉ុន្តែពេលទៅដល់បានទុកទាំងរថយន្តនិងសពចោលដោយមិនបានប្រាប់តាអាចារ្យ និងរាយការណ៍ជូនឲ្យនគរបាលបានដឹងទេ ហើយអ្នកបើកបរក៏បានចាកចេញទៅបាត់។

ប្រភពខាងលើបានបន្តទៀតថា រហូតដល់វេលាម៉ោង៨ព្រឹកថ្ងៃដដែលទើបមានការភ្ញាក់ផ្អើលថាមានគេយករថយន្តដឹកសពព្រមទាំងសាកសពទៅប្លុងចោលក្នុងវត្ត ហើយលោកតាអាចារ្យ បានប្ដឹងនគរបាលមូលដ្ឋានចុះទៅពិនិត្យមើល។បន្ទាប់មកមានការរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះធ្វើកោសល្យវិច័យផងដែរ។ប៉ុន្តែក្រោយពេលភ្ញាក់ផ្អើលទើបលេចមុខអ្នកបើកបររថយន្តនោះប្រធានក្រុមរបស់គេគឺលោក ងួនប្រាក់ធីហៅឌីទៅដល់និងអះអាងថាជារថយន្តរបស់ខ្លួន។មិនតែប៉ុណ្ណោះបានយកលិខិតប្រគល់សាកសពដែលចេញដោយនគរបាលខណ្ឌច្បារអំពៅទៅបង្ហាញដល់នគរបាលខណ្ឌពោធិ៍សែនជ័យ និងនគរបាលបច្ចេកទេសផងដែរ។ហើយអ្នកបើកបររថយន្តបាននិយាយាថា ក្រោយពេលដឹកកសពចូលដល់ក្នុងវត្តមិនបានជួបតាអាចារ្យ ទើបខ្លួនទុករថយន្តនិងសពនៅក្នុងវត្តរួចបានទៅរកកន្លែងដេកហើយក៏ជ្រុលម៉ោងរហូតមានការភ្ញាក់ផ្អើលតែម្ដង៕សុខាសែនជ័យ


ចែករំលែក៖