ព័ត៌មានទាន់ហេតុការណ៍៖

ដឹងប្តីកំហូច លួចមានស្រី តាមរក ផ្អើលប្រជាពលរដ្ឋ និងសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ​៖​ ហេតុការណ៍​ភ្ញាក់ផ្អើលមួយ បន្ទាប់ពីប្តី កំហូចលួចលាក់មានស្រីថ្មី ប្រពន្ធតាមទាន់មករកដល់បន្ទប់ជួលផ្អើលអស់អ្នកជិតខាង និងសមត្ថកិច្ចចុះ អន្តរាគមន៍​ កាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

បើតាមស្រ្តីម្នាក់ដែលមកស្រែកឡូឡានៅ មុខបន្ទប់ជួល បង្កការភ្ញាក់ផ្អើលអ្នកជិតខាងបានអះអាងថា ប្តីរបស់គាត់លួចមានស្រី មកសង្ងំដេកនៅទីនេះ គោះទ្វារបន្ទប់ហៅយ៉ាងណាក៏មិនឆ្លើយ ស្រែកហៅ ឡូឡារផ្អើលអ្នកជិតខាង សមត្ថកិច្ចចុះទៅសម្របសម្រួល សូម្បីតែសមត្ថកិច្ចហៅ គោះទ្វារផ្ទះដែលស្រ្តីរូបនេះអះអាងថា ប្តីគាត់នៅក្នុងហ្នឹង ក៏គ្មានអ្នកណាឆ្លើយ ម្លោះហើយសមត្ថកិច្ចសម្របសម្រួល ជៀសវាងស្រែកឡូឡារំខានដល់អ្នកជិតខាង ។

ស្រ្តីជាប្រពន្ធដើម មិនត្រូវបានស្គាល់ឈ្មោះនោះទេ មានទីលំនៅ ក្បែរវត្តសំរោងអណ្តែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយ បានបញ្ជាក់ ប្តីគាត់ពិតជានៅក្នុងបន្ទប់មួយហ្នឹង ដោយមើលតាមប្រឡោះប្រហោងទ្វារ ឃើញស្បែកជើង មនុស្សប្រុស ស្គាល់ដឹងថា ជាស្បែកជើងប្តី ដែលខ្លួនទិញឲ្យ ។

សមត្ថកិច្ចប្រាប់បានទំនាក់ទំនងតាមទូរស័ព្ទទៅភាគីខាងប្តី តាមលេខដែលប្រពន្ធប្រាប់ដែរ ប្តីកំហូចរូបនោះ បានឆ្លើយប្រាប់ហើយ គាត់មិនបាននៅក្នុងបន្ទប់ជួលហ្នឹងទេ តែទោះជាយ៉ាងណាក្តី ខាងស្រ្តីប្រពន្ធដើម ជឿជាក់ហើយ មិនពិតទេ ប្រាកដជានៅដេកឱបគ្នាក្នុងបន្ទប់ ព្រោះសំអាងឃើញស្បែកជើង ។

ដំណោះស្រាយអន្តរាគមន៍ អស់ជម្រើស សមត្ថកិច្ចក៏មិនហៅ ម្ចាស់បន្ទប់ ឬម្ចាស់ផ្ទះជួល មកសាកសួរដែរ ដើម្បីឲ្យអស់ចិត្ត យល់ឃើញតែម្យ៉ាង កុំឲ្យរំខានដល់អ្នកជិតខាង រក្សាភាពស្ងៀមស្ងាត់ សូមឲ្យ ស្រ្តីប្រពន្ធដើមត្រឡប់ទៅផ្ទះសិន តែគាត់មិនព្រម សុខចិត្តនៅអង្គុយ មុខបន្ទប់ជួលរហូតដល់ ព្រឹក រីឯសមត្ថកិច្ច នគរបាលប៉ុស្តិ៍ចោមចៅ២ គ្មានលទ្ធភាពដោះស្រាយ ពេលនោះ មានតែដកកម្លាំងថយ ទៅបាត់អស់ ៕ សុខាសែនជ័យ


ចែករំលែក៖