ព័ត៌មានទាន់ហេតុការណ៍៖

ដូណាល់ ត្រាំកំពុងតែអនុវត្តភេរវកម្មនយោបាយការបរទេសលើប្រទេសជាច្រើនជុំវិញពិភពលោក

ចែករំលែក៖

បច្ចុប្បន្នប្រទេសជាច្រើន បានចាក ចេញពីអាមេរិក ក្នុងរយៈពេលចុងក្រោយ នេះ ក្នុងនោះមាន ប្រទេសហ្វុីលីពីន ប៉ាគីស្ថាន បង់ក្លាដេស ក៏ដូចជាប្រទេសនៅ តំបន់អាហ្វ្រិក និងអឺរ៉ុបផងដែរ។ ក្រោយ ពេលអាហ្រិ្វកអស់ធនធានធម្មជាតិ ក្លាយ ជាប្រទេសក្រីក្រ អាមេរិកក៏ឈប់អើពើមានតែចិននិងជប៉ុនប៉ុណ្ណោះដែលបានចំណាយប្រាក់ទៅជួយដល់ប្រទេសនោះ។

ចំណែកនៅក្នុងតំបន់អឺរ៉ុបវិញ ប្រឈម នឹងវិបត្តិកាន់តែធ្ងន់ទៅ ក៏ដោយសារតែ ការជ្រៀតជ្រែករបស់អាមេរិក ពិសេសគឺវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែនជាដើម។ កន្លងមករុស្ស៊ីក៏បានព្រមានដល់អឺរ៉ុបថា ប្រសិនបើប្រទេសក្នុងតំបន់នៅតែដើរតាម ការ ចង្អុលបង្ហាញរបស់អាមេរិក មិនដើរតាម នយោបាយខ្លួនឯងនោះលទ្ធផល អឺរ៉ុប នឹងត្រូវ បែកខ្ញែកដូចអតីតសហភាព សូវៀត។ ការដើរតាមអាមេរិក ដាក់ទណ្ឌ កម្ម រុស្ស៊ី ធ្វើឲ្យអឺរ៉ុប ខាតបង់រាប់សិបពាន់លានដុល្លារក្នុងមួយឆ្នាំៗ។

ប្រទេសដែលដើរតាមអាមេរិក អាក្រក់ ក៏នៅតែល្អ ចំណែកប្រទេសមិនដើរតាម អាមេរិក ល្អក៏ក្លាយជាអាក្រក់ ។ នៅថ្ងៃ ទី២៤ខែកញ្ញា ប្រធានាធិបតីអាមេរិក បានចុះហត្ថលេខាហាមពលរដ្ឋប្រទេសចំនួន៨ ចូលក្នុងទឹកដីអាមេរិក ដែលច្បាប់ហាមឃាត់នោះនឹងចូលជាធរមាននៅថ្ងៃទី១៨ ខែ តុលា។ ប្រទេសដែលអាមេរិក បានហាម ថ្មីមាន កូរ៉េខាងជើង ,អីុរ៉ង់, ឆាត,លីប៊ី,សីុរី, វេណេហ្សុ៊យអេឡា , យេម៉ែន ,សូម៉ាលី សុទ្ធតែជាប្រទេសប្រឆាំងអាមេរិក។

នៅពេលនេះ ប្រទេសវេណេហ្សុ៊យ អេឡា នាពេលថ្មីៗនេះ បានចោទ ប្រកាន់ប្រធានាធិបតី សហរដ្ឋអាមេរិក ដូណាល់ ត្រាំ ពីបទធ្វើ “អំពើភេរវកម្ម នយោបាយ” តាមរយៈបម្រាមធ្វើដំណើរ លើប្រទេសចំនួន៨ រួមមានទាំងប្រជាជាតិ អាមេរិកខាងត្បូង ដឹកនាំដោយបក្សសង្គម និយម ដែលកំពុងមានបញ្ហាជាប់គាំងជា មួយនឹងទីក្រុង វ៉ាស៊ីនតោន ។

លោក ត្រាំ កាលពីថ្ងៃអាទិត្យ បានប្រកាស ការដាក់កម្រិត លើពលរដ្ឋពីប្រទេសកូរ៉េ ខាងជើង វេណេហ្សុ៊យអេឡា និងប្រទេស ឆាដ ដោយពង្រីករយៈពេលអនុវត្ត បម្រាម ធ្វើដំណើរពីមុន ដែលលោកនិយាយថា មានភាពចាំបាច់ ក្នុងការប្រយុទ្ធប្រឆាំង នឹងអំពើភេរវកម្ម ប៉ុន្តែត្រូវបានចំអកមើល ងាយ ដោយក្រុមអ្នករិះគន់ និងតុលាការ។

ក្រសួងការបរទេស វេណេហ្សុ៊យអេឡា បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍ថា វាស័ក្តិសមនឹងចង្អុលបង្ហាញថា ប្រភេទ បញ្ជីទាំងនេះ មិនត្រូវគ្នានឹងច្បាប់អន្តរជាតិ និងបង្កើតឲ្យមានទម្រង់ នៃអំពើភេរវកម្ម ផ្លូវចិត្ត និងនយោបាយ ហើយប្រជាជន វេណេហ្សុ៊យអេឡា ទទួលរងទណ្ឌកម្ម ព្រោះតែធម្មជាតិបែបសន្តិភាពនិយម ក៏ដូចជាភាពអត់ធ្មត់ និងការគោរពរបស់​ពួកគេ ចំពោះសាសនា និងជំនឿផ្សេងៗ គ្នា។

កន្លងមកអាមេរិកកាត់បន្ថយការផ្តល់ទិដ្ឋាការដល់៤ប្រទេសដែល មិនព្រមទទួល ពលរដ្ឋដែលអាមេរិកបណ្តេញចេញ ក្នុង នោះមាន ប្រទេសកម្ពុជា ,Eritrea , Guinea , Sierra Leone ។

ក្រសួងសន្តិសុខជាតិអាមេរិក បាន បញ្ជាក់ថា ប្រទេសចិន គុយបា វៀតណាម ឡាវ អីុរ៉ង់ ហ្គីនៀ កម្ពុជា អេរីទ្រា មីយ៉ាន់ម៉ា សៀរ៉ា ឡេអូន ម៉ារ៉ុក ហុងកុង និងស៊ូដង់ ខាងត្បូង គឺជាប្រទេស ដែលមិនព្រមទទួល ពលរដ្ឋ របស់ខ្លួនដែលត្រូវបណ្តេញចេញពីអាមេរិក។ ក្នុងចំណោមប្រទេសទាំងនោះ មាន៤ប្រទេស ដែលអាមេរិក អាចនឹង អនុវត្តការកាត់បន្ថយ ការផ្តល់ ទិដ្ឋាការ​ទៅកាន់អាមេរិក៕ ម៉ែវ សាធី


ចែករំលែក៖