ព័ត៌មានទាន់ហេតុការណ៍៖

ដូណាល់ ត្រាំ៖ ខ្ញុំមិនទុកចិត្តអ្នកណាម្នាក់ឡើយនៅសេតវិមាន!

ចែករំលែក៖

ឆ្លើយតបទៅនឹងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន CBS News ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកមិនជឿអ្នកណាម្នាក់ឡើយនៅសេតវិមាន។ នេះជាការលើកឡើងធ្វើឲ្យមន្ត្រីក្រោយឱវាទរបស់លោកបង្ហាញការខកចិត្តយ៉ាងខ្លាំង។

កន្លងមក លោកស្រី Melania trump បានបញ្ជាក់ថា មានមនុស្សធ្វើការនៅបែកខាងជើងនៃសេតវិមានធ្វើឲ្យលោកស្រីមិនអាចជឿជាក់បានឡើយ។ ប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ថា «ខ្ញុំមិនមែនជាកូនក្មេងឡើយ។ នេះជាការងារដ៏សំខាន់។ ទីក្រុងវ៉ាស៊ីនតោន គឺជាកន្លែង «ឃោឃៅ» ដោយមានមនុស្សអាក្រក់ជាច្រើន។ មានសកម្មភាពវាយប្រហារ និយាយអាក្រក់ ពីក្រោយខ្នងតែងតែកើតឡើងជាបន្តបន្ទាប់។ ប៉ុន្តែដូចអស់លោកដឹងហើយ ខ្ញុំរស់នៅតាមបែបរបស់ខ្ញុំ ទើបមានអារម្មណ៍ស្រស់ថ្លា។

នៅក្នុងបទសមភាសន៍នោះដែរ ពាក់ព័ន្ធនឹងការផ្លាស់ប្តូរតំណែងមន្ត្រីសំខាន់ៗ លោក ត្រាំ បានបញ្ជាក់ថា មន្ត្រី បុគ្គលិកក្រោមឱវាទសុំឈប់ធ្វើការគឺជារឿងធម្មតា ប៉ុន្តែមានមនុស្សជាច្រើនស្ថិតនៅក្នុងបញ្ជីរង់ចាំក្លាយជាមន្ត្រីមិនខ្វះទេអ្នកចង់ចូលសេតវិមាន។

ប្រធានាធិបតី ដូណាល់ ត្រាំ បញ្ជាក់ថា ក្នុងពេលដ៏ខ្លីខាងមុខ នឹងមានមន្ត្រីជាច្រើនទៀតត្រូវចាកចេញពីជួររដ្ឋាភិបាល។ ពាក់ព័ន្ធនឹងពាក្យចរចាមអារាមដែលបានផ្សព្វផ្សាយតាមបណ្តាញព័ត៌មាននានា លោក ត្រាំ បញ្ជាក់ថាទាំងនោះគឺជាព័ត៌មានមិនពិតឡើយ។ ហើយការផ្លាស់ប្តូរមន្ត្រីដឹកនាំមិនបង្កឲ្យមានភាពចលាចលណាមួយនោះឡើយ។

ប្រធានាធិបតី ដូណាល់ ត្រាំ បញ្ជាក់ទៀតថា «នៅពេលណាមួយនោះ មនុស្សគ្រប់រូប និងចាកចេញ ហើយការចាកចេញនោះគឺជាវ៉ាស៊ីនតោន»៕ ម៉ែវ សាធី


ចែករំលែក៖