ព័ត៌មានទាន់ហេតុការណ៍៖

ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍រុស្ស៊ីផលិតបានកង់ហោះលក់ក្នុងតម្លៃ១៥០ពាន់ដុល្លារ

ចែករំលែក៖

កន្លងមកមានយន្តហោះគ្មានមនុស្ស បញ្ជាដោយតេឡេកាម៉ង់ដែលអាចហោះហើរបានតាមចិត្តថតពីលើអាកាសបាន គ្រប់ទីកន្លែង។ នៅពេលនេះមានកង់ហោះដែលមានកង្ហារ៤ដូចគ្នានឹង Drone ផងដែរ។

ប្រភពព័ត៌មានបានឲ្យដឹងថា កង់ ហោះនេះមានឈ្មោះថា Scorpion-3 វាត្រូវបានរចនាឡើងដោយរួមបញ្ចូលជាមួយ បច្ចេកវិទ្យាស្តង់ដាររបស់ម៉ូតូ និងការផ្គុំគ្នា រវាងឧទ្ធម្ភាគចក្រដ្រូនដែលមានស្លាបបួន។ ការរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាទាំងនេះ អនុញ្ញាតឲ្យអ្នកបើកបរអាចបត់បែននៅ ក្នុងអាកាសដូចកំពុងតែជិះកង់អ៊ីចឹង។

អ្នកជំនាញដែលបង្កើតកង់ហោះមួយ នេះបាននិយាយថា Scorpion-3 អាចផ្ទុក ទម្ងន់បានចំនួន១២០គីឡូក្រាម និងអាច ហោះបានក្នុងល្បឿនជិត៥០គីឡូម៉ែត្រ ក្នុងមួយម៉ោងលើកម្ពស់ជាង១០ម៉ែត្រ។ អ្នកជំនាញបន្តថា វាអាចហោះហើរបាន រយៈពេលជាង២៧នាទី ហើយជាមួយនឹងសមត្ថភាពដ៏អស្ចារ្យបែបនេះតម្លៃក៏មិន ធម្មតាដែរ ដោយអ្នកអាចបញ្ជាទិញបាន ក្នុងតម្លៃប្រមាណ១៥០.០០០ដុល្លារ អាមេរិក។

សារព័ត៌មាន Daily Mail បានផ្សាយថា ក្រុមហ៊ុនរបស់រុស្ស៊ីមួយបានផលិតម៉ាស៊ីនដ៏អស្ចារ្យឈ្មោះ HOVERBIKE ឬកង់ ហោះសម្រាប់ធ្វើដំណើរដំបូងបំផុតក្នុង ពិភពលោកដែលអាចកាត់បន្ថយពេលវេលាធ្វើដំណើរជាប្រចាំថ្ងៃបានយ៉ាងច្រើន។

HOVERBIKE ឬកង់ហោះនេះត្រូវបាន រចនាឡើងមកជាមួយនឹងបច្ចេកវិទ្យាដ៏ អស្ចារ្យដោយបំពាក់កៅអីអង្គុយចំនួន១ និងអាចលើកមនុស្សចំនួនម្នាក់ទៅលើ អាកាសបានជាមួយប្រព័ន្ធគ្រប់គ្រងការ ហោះហើរយ៉ាងមានសមត្ថភាព។

គួរបញ្ជាក់ថា ល្បឿនអតិបរមារបស់ Scorpion-3 គឺត្រូវបានកំណត់ឲ្យស៊ីគ្នាជា មួយនឹងកម្ពស់ដែលវាអាចហោះបានដើម្បី ជាយន្តការសុវត្ថិភាពបើកបរ និងស្ថិតក្នុងគោលបំណងដើម្បីបង្ការការកើតមានគ្រោះ ថ្នាក់ ខណៈក្រុមអ្នកផលិតមានបំណងចង់ បង្កើនសមត្ថភាពរបស់វាបន្ថែមទៀត៕ ម៉ែវ សាធី

se


ចែករំលែក៖