ព័ត៌មានទាន់ហេតុការណ៍៖

ដើម្បីការរស់នៅរបស់ជំនាន់ក្រោយ ចិនអាចលុបចោលរថយន្តប្រើថាមពលប្រេងសាំង

ចែករំលែក៖

ចិនគឺជាប្រទេស ដែលបានបញ្ចេញផ្សែងពុលច្រើនជាងគេ នៅលើពិភពលោក ដោយសារតែវិស័យឧស្សាហកម្មរបស់ចិនកើនឡើងខ្ពស់ ។ នៅពេលនេះដែរ ចិនបានបិទរោងចក្រប្រើប្រាស់ថាមពលធ្យូងថ្មជាច្រើន ដើម្បីកាត់បន្ថយផ្សែងពុលចូលក្នុងបរិយាកាស ។ ក្រៅពីនោះ មធ្យោបាយធ្វើដំណើរដូចជារថយន្ត ក៏បានបញ្ចេញជាតិពុលយ៉ាងច្រើនចូលក្នុងបរិយាកាស ។

នៅពេលនេះដែរចិន ក៏បានឡើងគម្រោងផលិតរថយន្តដើរដោយថាមពលអគ្គីសនីជំនួសរថយន្តដែលដើរដោយថាមពលប្រេងសាំង ។ ចាប់ពីឆ្នាំ២០៤០នោះចិនពេលនេះ ក៏កំពុងពិចារណា និងស្រាវជ្រាវលើប្រធានបទនេះដែរ ហើយចិននឹងអាចផ្តល់កាលបរិច្ឆេទក្នុងពេលឆាប់ៗខាងមុខ ។ នេះបើតាមសេចក្តីជូនដំណឹងរបស់អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិង បច្ចេកវិទ្យាព័ត៌មានវិទ្យានៅចំពោះមុខវេទិការថយន្តក្រុងជៀនជិន Tianjin ។

សម្រាប់លោករដ្ឋមន្ត្រី ជាមួយនឹងវិធានការនេះ ចិននឹងមានការប្តូរផ្លាស់ស៊ីជម្រៅខ្លាំងក្នុងវិស័យបរិស្ថាន និងឧស្សាហកម្មរថយន្ត ។ ក្រុមហ៊ុនទាំងឡាយត្រូវបង្ខំចិត្តគោរពតាមបទបញ្ជាដោយធ្វើប្រឹងសន្សំសំចៃការប្រើរថយន្តដើរថោយថាមពលចាស់ (ប្រេង) និងងាកទៅអភិវឌ្ឍន៍រថយន្តប្រើថាមពលស្អាត ។

ថ្វីបើចិនពុំ ទាន់កំណត់ពេលវេលាហាមឃាត់បានមែន ប៉ុន្តែដំណឹងនេះជាតំណាងមហិច្ឆតាដ៏ធំដែលរដ្ឋាភិបាលត្រូវជំនះឱ្យ បាន៖ចិនជាទីផ្សាររថយន្តលំដាប់លេខមួយនៅលើពិភពលោកដោយមានការលក់កើនឡើងដល់ទៅ១៤%នៅឆ្នាំកន្លងទៅពោលគឺ២៨លានគ្រឿងក្នុងនោះជាង២៤លានគ្រឿងជាការទិញប្រើរបស់ឯកជន ។ ការលក់រថយន្តប្រើថាមពលស្អាតតំណាងឱ្យតែ១,៧%ប៉ុណ្ណោះ ។ ប៉ុន្តែទីផ្សារនេះមានភាពទាក់ទាញខ្លាំងនិងមាននិន្នាការស្ទុះឡើងយ៉ាងគំហុក ដល់ទៅ៥៣% នៅឆ្នាំ២០១៦ដោយសារតែរដ្ឋាភិបាលមាននយោបាយផ្តល់ប្រាក់លើកទឹកចិត្តនិងសម្រួល ការផ្តល់ផ្លាក់លេខ ចំពោះរថយន្តប្រើអគ្គីសនី ។

របប កុម្មុយនិស្តចិនដែលប្រទេសធ្លាប់ជាប់ឈ្មោះអាក្រក់ខាងផ្នែកបំពុលបរិស្ថានបាន ជំរុញនិងលើកទឹកចិត្តពលរដ្ឋផង និងផ្តល់កម្លាំងដល់ក្រុមហ៊ុនឧស្សាហកម្មរថយន្ត ដោយបានលើកច្បាប់ដំឡើងកូតាកម្ចីហរិញ្ញវត្ថុទិញរថយន្តស្អាត ចាប់ពីដើមឆ្នាំ២០១៨ទៅ ។

ភាគ ហ៊ុនក្រុមហ៊ុនផលិតរថយន្តអគ្គីសនីចិនBYD បានស្ទុះឡើងដល់ទៅ៦%នៅព្រឹកមិញ ។ ឯក្រុមហ៊ុនផលិតរថយន្តបរទេស ដូចយ៉ាងវ៉ុលវ៉ាហ្កែន កំពុងស្រក់ទឹកមាត់ ចង់បង្កើនផលិតផលរបស់ខ្លួនឱ្យបានកាន់តែឆាប់ដើម្បីឆ្លើយតបទៅនឹង សេចក្តីត្រូវការរបស់ទីផ្សារយក្សចិន៕


ចែករំលែក៖