ព័ត៌មានទាន់ហេតុការណ៍៖

ដើរឆ្លងផ្លូវត្រូវអ្នកបើកម៉ូតូបុកពេញទំហឹងរបួសធ្ងន់ និងស្រាល២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ស្ត្រីចំណាស់ម្នាក់ បានរងរបួសបាក់ជើងឆ្វេងធ្ងន់ធ្ងរ ខណៈដែលដើរឆ្លងផ្លូវ ត្រូវអ្នកបើកម៉ូតូបុកពេញទំហឹង កាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ នៅចន្លោះគីឡូម៉ែត្រ១៤២ និងលេខ១៤៣ ស្ថិតនៅភូមិដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

តាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ រស់ សុផាន អាយុ៦៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ចំណែកអ្នកបើកម៉ូតូឈ្មោះ ស៊ិន រ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងទូរស័ព្ទ រស់នៅភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខណៈជិះម៉ូតូហុងដា សេ ១១០ សេរីឆ្នាំ២០១២ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1BG ២២១៧ ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ មានម៉ូតូ ម៉ាកហុងដា សេ ១១០ សេរីឆ្នាំ២០១២ ពណ៌ ខ្មៅ ស្លាកលេខ ភ្នំពេញ 1BG 2217 អ្នកបើកបរដោយបុរសម្នាក់ក្នុង ទិសដៅពីលិចទៅកើតលើកំណាត់ផ្លូវជាតិលេខ១ ស្របពេលនោះស្រាប់តែមានអ្នកថ្មើរជើង ម្នាក់ដើរឆ្លងផ្លូវមិនប្រយត្ន័ក៏ត្រូវម៉ូតូបុក(បាក់ជើងខាងឆ្វេង) សន្លប់និងកន្លែង។

ក្រោយមកអ្នកបើកម៉ូតូ និងស្ត្រីចំណាស់នោះ ត្រូវបានអ្នកភូមិរាយការណ៍មកសមត្ថកិច្ចបញ្ចូនទៅមន្ទីរពេទ្យបង្អែកស្វាយរៀង ដើម្បីព្យាបាលមុខរបួសផងដែរ ៕ យឹម សុថាន

ae (1) ae (2)


ចែករំលែក៖