ព័ត៌មានទាន់ហេតុការណ៍៖

ដែកសំយ៉ាបអគារផ្សារ ម៉ាក្រូ ដាច់ធ្លាក់សង្កត់លើបុគ្គលិកម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុគ្គលិកបម្រើការងារក្នុងផ្សារម៉ាក្រូម្នាក់ រងរបួសធ្ងន់ បន្ទាប់ពីមានរថយន្តកុងតៃន័របើកចូលទៅដាក់ឥវ៉ាន់ ហើយបើកថយក្រោយបុកនឹងដំបូលសំយ៉ាប អគារ បាក់ធ្លាក់សង្កត់លើ។

ករណីនេះកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១០និង៣០នាទីព្រឹក នៅបរិវេណផ្សារម៉ាក្រូ តាមផ្លូវ១០០៣ ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយត្រូវបានខាងអ្នកគ្រប់គ្រងផ្សារ ជំរុញឲ្យអ្នកសារព័ត៌មាន លុបរូបភាពចោលឲ្យអស់ ទើបអនុញាតឲ្យចេញវិញ និងព្យាយាមយកក្រណាត់ ទៅបិទបាំង កន្លែងបាក់ធ្លាក់ ។

តាមប្រភពមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា មុនកើតហេតុ មានរថយន្តកុងតៃន័រមួយគ្រឿង ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3B-1981 របស់ក្រុមហ៊ុនផែស្ងួតដឹកឥវ៉ាន់ យកទៅទម្លាក់ដាក់នៅផ្សារខាងលើ ហើយពេលដែលរយ៉ែរថយក្រោយ ដើម្បីដាក់ឥវ៉ាន់ចុះ តែចូលមិន រួចព្រោះមានរថយន្តនៅខាងមុខច្រើនទើបអ្នកបើកបបើកថយក្រោយសិនពេលថយបានបន្តិចរថយន្តកុងតឺន័រនោះបានទៅបុកនិង សំយ៉ាបអគារផ្សារម៉ាក្រូ បណ្តាលឲ្យធ្លាក់មកសង្កត់លើ បុរសម្នាក់ ជាបុគ្គលិក បម្រើការងារនៅទៅនោះ រងរបួសធ្ងន់តែម្តង ។ ជនរងគ្រោះក្នុងហេតុការណ៍ខាងលើ ឈ្មោះ សុខ កាន ភេទប្រុស អាយុជាង៥០ឆ្នាំ របួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ។

ក្រោយពីជួបនូវឧប្បត្តិហេតុខាងលើ សមត្ថកិច្ច អ្នកសារព័ត៌មានចុះទៅដល់កន្លែងកើតហេតុ ហើយខណៈដែលអ្នកសារព័ត៌មាន ចុះទៅយកពត៌មាន ថតរូបភាព ត្រូវបាន ខាងផ្សារ ជម្រុញឲ្យអ្នកសារព័ត៌មានលុបរូបភាពចោលទាំងអស់ ទើបអនុញាតឲ្យចេញវិញ រួចយកក្រណាត់ក្រហម មកបិទបាំងសំប៉ាប ដែលបានកាច់ធ្លាក់មកនោះ ជៀសវាងអ្នកសារព័ត៌មានលួចថត ។

ដោយឡែកអ្នកបើកបររថយន្ត ក្រោយកើតហេតុត្រូវបានសមត្ថកិច្ចឃាត់នាំទៅសាកសួរនៅអធិការដ្ឋានខណ្ឌសែនសុខផងដែរ ៕ តុង សីហា


ចែករំលែក៖