ព័ត៌មានទាន់ហេតុការណ៍៖

ដំណើរទស្សនកិច្ចរបស់ ពូទីន ទៅកាន់ឥណ្ឌាជំរុញកិច្ចព្រមព្រៀងមានតម្លៃជាង៥ពាន់លានដុល្លារ

ចែករំលែក៖

លោក Yuri Sshakov ជំនួយការប្រធា នាធិបតីរុស្ស៊ីលោក ពូទីន បានប្រកាស ឲ្យដឹងថា កិច្ចព្រមព្រៀងលក់មីស៊ីលទំនើបបំផុតលើពិភពលោក S-400 រវាងរុស្ស៊ី នឹង ឥណ្ឌា នឹងត្រូវបានចុះហត្ថលេខានៅក្នុង ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ពូទីន ទៅកាន់ឥណ្ឌា។ លោក ពូទីនបានចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ឥណ្ឌារយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី៤ ខែតុលា កន្លងមក ដើម្បីជួបពិភាក្សាជាមួយសមភាគី ឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី។

តាមការប្រកាសរបស់វិមានក្រិមឡាំងនៅក្នុងដំណើរទស្សនកិច្ចលើកនេះ លោក ពូទីន និងលោក ម៉ូឌី នឹងពិភាក្សាលើបញ្ហាទំនាក់ទំនងទ្វេភាគីក្នុងវិស័យការពារ ជាតិ។ ក្រៅពីនេះ មេដឹកនាំទាំងពីរនឹង ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ ២០ផ្សេងទៀត។

សារព័ត៌មាន RT បានផ្សាយថា ទំនាក់ ទំនងរវាងរុស្ស៊ី នឹងឥណ្ឌាកាន់តែប្រសើរ ឡើង ក្រោយពេលទីក្រុងញូវដេលី បាន ច្រានចោលគំនាបពីអាមេរិក ដោយបន្ត ទិញមីស៊ីលការពារទំនើប S-400 Triumf របស់រុស្ស៊ី។

កន្លងមករដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានគំរាមកំហែងដាក់ទណ្ឌកម្មទៅលើប្រទេសណាដែលបានទិញមីស៊ីលពីរុស្ស៊ី។ នៅពេលនេះ ឥណ្ឌាស្ថិតនៅក្នុងបញ្ជីដាក់ទណ្ឌកម្មពីអាមេរិក ដោយមានសកម្មភាព ប្រឆាំងអាមេរិក។

ដើម្បីសន្តិសុខជាតិប្រទេសជាច្រើន បានសម្រេចទិញមីស៊ីលការពារដ៏ទំនើប របស់រុស្ស៊ីគឺ S-400។ កន្លងមកប្រទេស ទួរគីក៏បានសម្រេចទិញមីស៊ីលខាងលើពី រុស្ស៊ីផងដែរ មិនខ្វល់ពីការគំរាមកំហែង របស់អាមេរិកនោះឡើយ។

នៅក្នុងដំណើរទស្សនកិច្ចនោះ លោក ពូទីន បានសន្យាថា នឹងជូនកាដូយន្តហោះ ចម្បាំង៣គ្រឿង ប្រភេទ MiG-21 ជា ប្រភេទចាស់ ដើម្បីរំលឹកអនុស្សាវរីយ៍ស្តីពីកិច្ចព្រមព្រៀងយោធាទ្រង់ទ្រាយធំរវាង ប្រទេសទាំងពីរក្នុងអំឡុងទសវត្ស៦០៕ ម៉ែវ សាធី


ចែករំលែក៖