ព័ត៌មានទាន់ហេតុការណ៍៖

ឌុបនាងទៅផឹកទឹកត្នោតជូរហើយអូសដៃទៅខាងក្រោយតូបយកម្រាមដៃបៀនបៀនកេរ្តិ៍ខ្មាស់

ចែករំលែក៖

ខេត្តកំពង់ធំ៖ ក្មេងស្ទាវប្រើសំដីផ្អែមល្ហែមលួងលោម អនីតិជន ម្នាក់ធ្វើសកម្មភាពបៀនបៀនកេរ្តិ៍ខ្មាស់កាលពី ថ្ងៃទី២១ខែមេសា ឆ្នាំ ២០១៨ វេលាម៉ោង២០និង៣០នាទី នៅចំណុចតូបលក់ត្នោតជូរភូមិទ្រៀល ឃុំទ្រៀល ស្រុកបារាយណ៍ ចុងក្រោយសមត្ថកិច្ចស្រុកបារាយណ៍ចាប់ដាក់ខ្នោះនៅម៉ោង១៤និង៤០នាទី ថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅម៉ោង១២និង៣០នាទី សមត្ថកិច្ចបានទទួលពាក្យ បណ្តឹងពីម្ដាយជនរងគ្រោះស្ដីពីករណីយកម្រាមដៃបៀតបៀនកេរ្តិ៍ខ្មាស់លើជនរងគ្រោះឈ្មោះ អ. ស.អ. អាយុ១៤ឆ្នាំ រស់នៅស្រុកបារាយណ៍ លុះម៉ោង១៤និង ៤០នាទី ថ្ងៃ២២ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចចុះឃាត់ខ្លួនជនសង្ស័យតែម្ដង។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យឈ្មោះ សួន ស្រេងហុង ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិស្វាយម្សៅ ឃុំទ្រៀលនៅភូមិ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុជនរងគ្រោះបានហូបការគេនៅក្នុងភូមិទ្រៀល ហើយបានជួបជាមួយជនសង្ស័យ និងបាននិយាយត្រូវរ៉ូវគ្នា ជនរងគ្រោះបានឲ្យជនសង្ស័យជូនទៅផ្ទះផ្លាស់សំលៀកបំពាក់ រួចជនសង្ស័យបានឌុបជនរងគ្រោះទៅផឹកត្នោតជូរនៅតូបលក់ទឹកត្នោតជូរនៅភូមិទ្រៀល បន្ទាប់មកជនសង្ស័យបានដឹកដៃជនរងគ្រោះទៅក្រោយតូបលក់ត្នោតជូរ ហើយធ្វើសកម្មភាពយកម្រាមដៃបៀតបៀនកេរ្តិ៍ខ្មាស់របស់ជនរងគ្រោះ រួចជនរងគ្រោះបានត្រឡប់ទៅផ្ទះ ក្រោយមកជនសង្ស័យនៅផឹកត្នោតជូរបន្ត លុះថ្ងៃទី២២ ខែឆ្នាំដដែល ម្ដាយបានមកដាក់ពាក់បណ្ដឹង ។

ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុររឿងតាមនីតិវិធី៕ ប៊ុន រិទ្ធី


ចែករំលែក៖