ព័ត៌មានទាន់ហេតុការណ៍៖

ឌុបសង្សារដើរលេងពេលយប់អធ្រាត្រ ត្រូវហ្វូងចោរប្រដាប់ដោយដាវកាប់ប្លន់បានសម្រេចនៅខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ៖ គូស្នេហ៍វ័យក្មេងមួយគូបានជិះម៉ូតូឌុបគ្នាដើរលេង ស្រាប់តែមានជនសង្ស័យមួយក្រុមបានមកធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព វេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី១៧ខែមិថុនាឆ្នាំ២០១៨ថ្ងៃអាទិត្យ ៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតនៅក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះបានឲ្យដឹងថា ខ្លួនមានឈ្មោះ សួរ សិឡា ភេទប្រុស អាយុ19ឆ្នាំ រស់នៅខេត្តព្រៃវែង ។

ជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុខ្លួនបានជិះម៉ូតូម៉ាក SUZUKI NEX ពណ៌ទឹកប្រាក់ ដែលពាក់ស្លាកលេខ ព្រៃវែង 1L-0002 ឌុបសង្សារដើរលេងធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សី លុះដល់ ពេលដែលជិះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមប្រដាប់ដោយដាវគ្រប់ដៃមកធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូ ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យ បណ្តឹងនៅប៉ុស្តិ៍នគរបាលកាកាប២ដើម្បីងាយស្រួលកំណត់មុខសញ្ញា ៕ សុខាសែនជ័យ


ចែករំលែក៖