ព័ត៌មានទាន់ហេតុការណ៍៖

ណាហ្គាវើលដ៍ គឺជាកន្លែងដ៏ស័ក្តិសមបំផុតសម្រាប់ប្រារព្ធពិធីបុណ្យសែនព្រះខែ!

ចែករំលែក៖

រាជធានីភ្នំពេញ  ថ្ងៃទី ២៩​ កញ្ញា ២០១៧ ៖ប្រសិនបើលោកអ្នកចង់ទទួលនូវអារម្មណ៍ប្លែកក្នុងឱកាសបុណ្យសែនព្រះខែ សូមអញ្ជើញមកណាហ្គាវើលដ៍ដើម្បីកម្សាន្តក្នុងកម្មវិធីលំដាប់កំពូល និងអស្ចារ្យ! ណាហ្គាវើលដ៏ មានគ្រប់យ៉ាងសម្រាប់លោកអ្នក មានដូចជាការប្រគំតន្ត្រី ច្រៀង និងកម្មវិធីកម្សាន្តដែលមានការចូលរួមសម្តែងពីសិល្បករ-សិល្បការិនីជាតិ និងអន្តរជាតិជារៀងរាល់ថ្ងៃ ម្ហូបចិនរសជាតិដើមពិសេស នំសែនព្រះខែកំពូលរសជាតិ និងការតុបតែងដ៏ប្លែក! ជួបគ្នានៅណាហ្គាវើលដ៍ពីឥឡូវនេះ រហូតដល់ថ្ងៃទី ១៤ តុលា ២០១៧!

ការសម្តែងពិសេសរៀងរាល់ថ្ងៃ ទស្សនាដោយសេរី ៖

ចូលរួមទស្សនាការសម្តែងពិសេសនៅម៉ោង ៧.១៥ នាទីយប់រៀងរាល់ថ្ងៃនៅឆាកជាន់ផ្ទាល់ដីនៅណាហ្គាវើលដ៍។ ការសម្តែង និងច្រៀងរយៈពេល ១៥ នាទីនេះ មានការចូលរួមសម្តែងដោយសិល្បករ-សិល្បការិនីកម្ពុជា ចិន និងអន្តរជាតិដែលមានជំនាញយ៉ាងប៉ិនប្រសប់។ ក្រុមតន្ត្រី Behi មកពីម៉ុងហ្គោលី មានសមត្ថភាពលេងឧបករណ៍ភ្លេងចិន និងសម័យទំនើបយ៉ាងពីរោះអមជាមួយការសម្តែងសិល្បៈបែបវប្បធម៌ក្នុងឈុតសម្លៀកបំពាក់បែបចិនដ៏ស្រស់ស្អាត។ មិនតែប៉ុណ្ណោះ ណាហ្គាវើលដ៍ក៏មានសិល្បករ-សិល្បការិនីផ្នែករាំមកពីប្រទេសកូឡុំប៊ីដែលមានជំនាញរាំដែលមានបង្កប់នូវក្បាច់សៀកដ៏ជក់ចិត្ត និងភ្លេងចិនបែបក្លាស៊ីទៀតផង។ចំណែកក្រុមតន្ត្រីតៃវ៉ាន់ នឹងច្រៀង សម្តែង និងលេងភ្លេងចិន ខណៈកញ្ញា Yuna ដែលជាសិល្បការិនីកូតព្យាណូលើស្បែកជើងឈើវែង នឹងផ្តល់នូវសំឡេងព្យាណូយ៉ាងពីរោះរណ្តំសម្រាប់ទស្សនិកជន។

តន្រ្តីរាត្រីសមោសរពិសេសសម្រាប់សមាជិកហ្គោលដិនអេចរីវ៉ត ៖

រីករាយជាមួយការចុះឈ្មោះជាសមាជិកហ្គោលដិនអេចរីវ៉តដោយឥតគិតថ្លៃដែលសមាជិកថ្មីនឹងទទួលបាននូវការផ្តល់ជូនជាទីគាប់ចិត្ត រួមមានការអញ្ជើញចូលរួមក្នុងតន្រ្តីរាត្រីសមោសរពិសេសដែលមានការសម្តែង ច្រៀង និងម្ហូបចិនរសជាតិដើមជាច្រើនជម្រើស!

នៅថ្ងៃទី ១៣​ តុលា ណាហ្គាវើលដ៍បានអញ្ជើញកំពូលតារាចម្រៀងតៃវ៉ាន់លោក Huang Pin Yuanឲ្យមកសម្តែងក្នុងរាត្រីសមោសរពិសេសនៅសាលពិធី Grand Ballroom ។ សិល្បការិនីមកពីចិន និងហុងកុង

កញ្ញា Lee Pei Lingពិធីករលោក Raymond Chuនិងពិធីការិនីកញ្ញា​Nicosia Lokនឹងផ្តល់នូវការសម្តែង និងដ៏កក្រើកនៅរាត្រីទីពីរនៅថ្ងៃទី ១៤ តុលា ។ ​

ទទួលយកការផ្តល់ជូន និងអត្ថប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់នៅពេលចុះឈ្មោះជាសមាជិកហ្គោលដិនអេចរីវ៉តនៅណាហ្គាវើលដ៍ ឬចូលទៅកាន់ www.nagaworld.com នៅថ្ងៃនេះ!

អំពីណាហ្គាវើលដ៍®

ស្នាក់នៅ កម្សាន្តស្រស់ស្រូបទិញទំនិញ និងប្រជុំនៅណាហ្គាវើលដ៍ មណ្ឌលកម្សាន្តប្រចាំតំបន់ទន្លេមេគង្គ។ ​

ណាហ្គាវើលដ៍ ស្ថិតនៅទីតាំងយុទ្ធសាស្ត្រក្នុងរាជធានីនៃប្រទេសកម្ពុជាដែលមានទេសភាពស្រស់ត្រកាលទាក់ទាញនៅជាប់ទន្លេមេគង្គ និងទន្លេសាប និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចមួយក្នុងរាជធានីភ្នំពេញ។

ណាហ្គាវើលដ៍ភ្នំពេញគឺជាសណ្ឋាគារ និងមណ្ឌលកម្សាន្តឈានមុខគេក្នុងប្រទេសកម្ពុជាដែលទទួលបានពានរង្វាន់អន្តរជាតិជាច្រើនក្នុងវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍។ ណាហ្គាវើលដ៍ ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនណាហ្គាខបដែលជាក្រុមហ៊ុនមេដែលបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនហុងកុង។

ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទស្វីត និងដឺលុច្សជាង១៦៥៨ បន្ទប់ជាមួយការបើកដំណើរការអាគារសាខាថ្មីភោជនីយដ្ឋាន និងក្លឹប ២៧ កន្លែង មណ្ឌលស្ប៉ាដ៏ប្រណីតហាងលក់ទំនិញរួចពន្ធ រួមមានក្រុមហ៊ុន China Duty Free Groupដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តសម្បូរបែប រួមមានកាស៊ីណូ សាលប្រជុំបំពាក់ទៅដោយបរិក្ខារទំនើបៗនិងជាសណ្ឋាគារដែលមានសាលសន្និសីទធំជាងគេក្នុងព្រះរាជាណាចក្រកម្ពុជាដែលអាចទទួលប្រតិភូច្រើនជាង ១.០០០ នាក់ និងរោងកុនដែលមានកៅអីប្រមាណ ២.០០០ ដែលនឹងបើកដំណើរការក្នុងពេលឆាប់ៗនេះ។

សម្រាប់សំណួរទាក់ទងការផ្សព្វផ្សាយ ឬរូបថត សូមទាក់ទង ៖

Ms. Melanie Loong

Senior Marketing Communications Manager

Tel: (+855) 10 737 684

Email: melanieloong@nagaworld.com

 

Ms. Phouk Solinda

Brand Executive

Tel: (+855) 15 618 886

Email: phouksolinda@nagaworld.com

 

 

អត្ថបទ៖ ថម សន


ចែករំលែក៖