ព័ត៌មានទាន់ហេតុការណ៍៖

ណាហ្គាវើលដ៍ ឧបត្ថម្ភដល់សិស្សានុសិស្សក្នុងឆ្នាំសិក្សាថ្មីសម្រាប់ជាប្រយោជន៍ដល់សិស្សានុសិស្សថ្នាក់ទី ៩ ចំនួន ១០៥ នាក់មកពីគ្រួសារដែលមានជីវភាពខ្វះខាត

ចែករំលែក៖

ភ្នំពេញ ថ្ងៃទី ១ ធ្នូ ២០១៧ – ណាហ្គាវើលដ៍ បានរៀបចំពិធីប្រគល់ឯកសណ្ឋាន និងសម្ភារសិក្សានៅថ្ងៃនេះដល់សិស្សានុសិស្សមធ្យមសិក្សាបឋមភូមិចំនួន ១០៥ នាក់មកពីគ្រួសារដែលមានជីវភាពខ្វះខាត។ សិស្សានុសិស្សទាំងនោះ មកពីវិទ្យាល័យ និងអនុវិទ្យាល័យដំបូកខ្ពស់ ចំរើនផល ត្រពាំងសិលា និងទួលអំពិល។

កម្មវិធីនេះ គឺស្របទៅនឹងគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡាដើម្បីផ្តល់ឱកាសសិក្សាអប់រំល្អដល់ប្រជាជនកម្ពុជា និងស្របទៅនឹងនិន្នាការអប់រំសកលលោក “ការអប់រំសម្រាប់ទាំងអស់គ្នា និងទាំងអស់គ្នាសម្រាប់ការអប់រំ” ។

នាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍លោក Pern Chen បានមានប្រសាសន៍ថា “យើងជឿជាក់ថា កុមារទាំងអស់មានសិទ្ធិទទួលការអប់រំស្មើៗគ្នា ហើយណាហ្គាវើលដ៍បង្កើតកម្មវិធីនេះឡើងគឺដើម្បីកាត់បន្ថយបន្ទុករបស់គ្រួសារដែលមានជីវភាពខ្វះខាតក្នុងការបញ្ជូនបុត្រធីតារបស់ខ្លួនទៅសាលារៀន។ គោលបំណងរយៈពេលវែងរបស់យើងគឺជួយដល់កុមារកម្ពុជាទទួលបានការអប់រំសមរម្យដើម្បីពួកគេអាចរកការងារល្អបានធ្វើក្នុងពេលអនាគត។ ហើយចាប់តាំងពីបង្កើតឡើងក្នុងរយពេលប្រមាណ ២២ ឆ្នាំកន្លងនេះ ណាហ្គាវើលដ៍ក៏បានជួយកសាងប្រទេសកម្ពុជាមួយផ្នែកផងដែរ” ។

គាត់បានបន្ថែមទៀតថា “យើងក៏មានសេចក្តីសោមនស្សរីករាយផងដែរដែលបុគ្គលិកណាហ្គាវើលដ៍របស់យើងឧបត្ថម្ភគាំទ្រកម្មវិធីនេះពេញទំហឹង។ តាមរយៈក្រុមការងារសង្គមណាហ្គាវើលបេះដូងសប្បុរស បុគ្គលិករបស់យើងបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន និងចំណាយពេលយ៉ាងច្រើនដើម្បីផ្តួចផ្តើមកម្មវិធីនេះឡើង។ នេះឆ្លុះបញ្ចាំងឲ្យឃើញអំពីវប្បធម៌នៃការយកចិត្តទុកដាក់របស់ក្រុមហ៊ុន ហើយយើងមានមោទនភាពដែលប្រមូលបានថវិកាដែលឧបត្ថម្ភដោយបុគ្គលិក និងក្រុមហ៊ុនផ្ទាល់។ យើងមានមោទនភាពដែលកម្មវិធីផ្តួចផ្តើមនេះផ្តល់ផលប្រយោជន៍ដល់សិស្សានុសិស្សយ៉ាងច្រើន ហើយយើងសង្ឃឹមថាពួកគេនឹងប្រឹងប្រែងសិក្សារៀនសូត្រ និងទទួលលទ្ធផលល្អប្រសើរក្នុងការប្រឡង”។

បន្ទាប់ពីពិធីប្រគល់សម្ភារសិក្សា សិស្សានុសិស្សទាំងអស់បានទស្សនាការសម្តែងពិសេសដែលសម្តែងដោយសិល្បករ-សិល្បការិនីប្រចាំណាហ្គាវើលដ៍ និងអាហារសម្រន់ដ៏ឆ្ងាញ់នៅសាលពិធី Grand Ballroom ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល ៕ ស តារា

Naga Event

Naga Event

Naga Event


ចែករំលែក៖