ព័ត៌មានទាន់ហេតុការណ៍៖

ណាហ្គាវើលបង្ហាញគំរូពានរង្វាន់មុនប្រគល់ជូនអត្តពលិកឆ្នើមឆ្នាំនេះ

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ណាហ្គាវើលបានធ្វើសន្និសីទសារព័ត៌មាន ដើម្បីបង្ហាញនូវ ពានរង្វាន់គំរូ អត្តពលិកកម្ពុជាឆ្នើមលើកទី២ ដោយបានសហការជាមួយ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គ្រោងប្រគល់ជូនដល់កីឡាករកីឡាការិនី អ្នកដែលមានស្នាដៃឆ្នើមក្នុងវិស័យកីឡាកម្ពុជាគ្រូបង្វឹក និងរូបថតសារព័ត៌មានព្រមទាំងភាគីកីឡាពាក់ព័ន្ធនិងកីឡាមួយចំនួនទៀត។

លោក Pern Chen នាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលបានឲ្យដឹងថា អត្តពលិកឆ្នើមរបស់យើងទាំងអស់គឺជាមោទនភាពរបស់កម្ពុជា ដែលពួកគេ ជាគំរូដ៏ល្អលើយុវជនកម្ពុជាជំនាន់ក្រោយដើម្បីកសាងប្រទេសជាតិ ដូច្នេះឆ្នាំទី២នេះយើងមានពានរង្វាន់៣បន្ថែមទៀត សម្រាប់លើកទឹកចិត្ត គឺពានរង្វាន់ក្រុមកីឡាឆ្នើម ប្រចាំឆ្នាំ ពានរង្វាន់ព្រឹទ្ធាចារ្យកីឡា និងពានរង្វាន់លើកទឹកចិត្តជាពិសេសសម្រាប់កីឡាប្រពៃណីល្បុក្កតោ ។ក្រៅពីនេះ ណាហ្គាវើលនូវតែបន្តប្រគល់ពានរង្វាន់ជូនដល់កីឡាករឆ្នើមប្រចាំឆ្នាំកីឡាការិនីឆ្នាំ កីឡាករកីឡាការិនីជនពិការឆ្នាំប្រចាំឆ្នាំ គ្រូបង្វឹកឆ្នើម និងរូបភាពកីឡាល្អប្រចាំឆ្នាំ។

លោកបានបន្តទៀតថា ក្រៅពីអ្នកដែលមានស្នាដៃឆ្នើមក្នុងវិស័យ ក្នុងប្រទេសរួច ណាហ្គានិងផ្តល់ជូនអត្តពលិកដែលមានស្នាដៃឆ្នើមលើឆាកអន្តរជាតិ ដូចជាវិញ្ញាសា តេក្វាន់ដូ ប៉េតង់ បាល់ទាត់ ក្បាច់គុនចម្រុះ រត់ប្រណាំងនិងកីឡាអេឡិចត្រូនិកជាដើម។

លោកវ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា ចំពោះពានរង្វាន់ដែលបានបែងចែកខាងលើនេះ ពានរង្វាន់ប្រាក់ឧបត្ថម្ភមិនលើសខ្វះគ្នាប៉ុន្មានទេ យ៉ាងណាក៏គណៈកម្មការវាយតម្លៃនូវមិនទាន់បង្ហាញសមសភាពពិត សម្រាប់បេក្ខជនដែលត្រូវទទួលបានជ័យលាភី ពីក្រុមហ៊ុនណាហ្គាវើលនូវឡើយទេ ។លោកបានបញ្ជាក់ថា ចំពោះកម្មវិធីប្រគល់ពានរង្វាន់ដល់អ្នកដែលមានស្នាដៃឆ្នើមក្នុងវិស័យកីឡា ប្រទេសណា ក៏ធ្វើបែបនេះដែរ ដើម្បីលើកទឹកចិត្តដល់អ្នកដែលមានស្នាដៃ និងជាគំរូល្អដល់កីឡាករកីឡាការិនី គ្រូបង្វឹក ព្រឹទ្វាចារ្យកីឡា ឆ្នាំនេះគឺជាលើកទី២ហើយណាហ្គាវើលបង្កើតឲ្យមានពានរង្វាន់នេះឡើងក្នុងគោលបំណងជំរុញ លើកទឹកចិត្តអត្តពលិកកម្ពុជា។គូរបញ្ជាក់ថា ក្រុមហ៊ុនណាហ្គាវើលគឺជាក្រុមហ៊ុនទី១ដែលបានចូលរួមឧបត្ថម្ភក្នុងវិស័យកីឡាក្នុងព្រះរាជាណាចក្រកម្ពុជា ដោយបានចុះហេត្ថលេខាចងសម្ព័ន្ធភាពជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តាំងពីឆ្នាំ២០១១ចូលរួំឧបត្ថម្ភដល់កីឡាករកីឡាការិនី កម្ពុជាគ្រប់ព្រឹត្តិការណ៍កីឡាធំៗដូចជា កីឡាស៊ីហ្គេម កីឡាអាស៊ីហ្គេម កីឡាអូឡាំពិកហ្គេម ជាដើម ៕ សារីម

IMG_7586 IMG_7587 ក្រុមអ្នកសារព័ត៌មាន គំរូពានរង្វាន់ឆ្នាំ២០១៧ លោក Pern Chen វ៉ាត់ ចំរើន


ចែករំលែក៖