ព័ត៌មានទាន់ហេតុការណ៍៖

ណាហ្គាវើលបេះដូងសប្បុរសចែករំលែកក្តីស្រឡាញ់ដល់កុមារកម្ពុជាមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

ចែករំលែក៖

រាជធានីភ្នំពេញ ថ្ងៃទី ១២ មេសា ២០១៧ ៖ណាហ្គាវើលបេះដូងសប្បុរស បានរៀបចំកម្មវិធីចែករំលែកក្តីស្រឡាញ់ដ៏រីករាយមួយជាមួយកុមារកំព្រា និងកុមារដែលជួបការលំបាកប្រមាណ ១៥០ នាក់នៅទីស្នាក់ការអង្គការខេមរានៅកោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញកាលពីថ្ងៃសៅរ៍ ទី ៨ មេសា ២០១៧។

កម្មវិធីការងារសង្គមនេះ ត្រូវបានផ្តួចផ្តើមឡើងដោយបុគ្គលិកណាហ្គាវើល និងឧបត្ថម្ភគាំទ្រដោយណាហ្គាវើលដែលជាមណ្ឌលកម្សាន្ត និងសណ្ឋាគារនាំមុខគេក្នុងតំបន់ទន្លេមេគង្គ។ នៅពេលទៅដល់ បុគ្គលិកណាហ្គាវើលរបស់យើង ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីកុមារ ១៥០ នាក់មកពីអង្គការខេមរា។ កម្មវិធីដ៏អស្ចារ្យនេះ ត្រូវបានប្រារព្ធឡើងមួយសប្តាហ៍មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមកដល់។

ក្នុងសុន្ទរកថាស្វាគមន៍ លោកស្រីកុយ ផល្លាន្នី នាយិការអង្គការខេមរាបានថ្លែងអំណរគុណដល់ណាហ្គាវើលបេះដូងសប្បុរសចំពោះការបន្តជួយឧបត្ថម្ភ និងការរៀបចំកម្មវិធីចែករំលែកក្តីស្រឡាញ់ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០១៧។ បន្ទាប់មក លោកស្រីក៏បានប្រគល់បណ្ណសរសើរដល់ណាហ្គាវើលបេះដូងសប្បុរសចំពោះការឧបត្ថម្ភគាំទ្រដែលបានជួយលើកកម្ពស់ដល់ការរស់នៅរបស់កុមារកម្ពុជា។

បុគ្គលិកណាហ្គាវើល ក៏បាននិយាយផងដែរថា ពួកគេមានកិត្តិយសយ៉ាងខ្លាំងដែលបានចំណាយពេលវេលាជាមួយកុមារកំព្រាដែលគួរឲ្យអាណិតទាំងនេះ ហើយសូមជូនពរឲ្យពួកគេឲ្យជួបតែសុភមង្គល និងសំណាងល្អសម្រាប់អនាគតរបស់ពួកគេ។

កុមារទាំងអស់ បានទទួលអំណោយជាកន្សែងពោះគោ កម្សាន្តជាមួយល្បែងប្រជាប្រិយ និងការរាំលេងកម្សាន្តក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត។ បន្ទាប់មក ពួកគេក៏បានញ៉ាំអាហារដ៏ឆ្ងាញ់ និងភេសជ្ជៈដែលផ្តល់ដោយណាហ្គាវើលបេះដូងសប្បុរស។

ណាហ្គាវើលបេះដូងសប្បុរស ប្តេជ្ញាបន្តជួយឧបត្ថម្ភគាំទ្រដល់សង្គម និងសហគមន៍កម្ពុជាតាមរយៈការជួយឧបត្ថម្ភកុមារកម្ពុជាដែលជួបការលំបាក។

មានកុមារកម្ពុជាជាង ១២០.០០០ (១២ ម៉ឺន)នាក់ បានទទួលផលប្រយោជន៍ពីណាហ្គាវើលបេះដូងសប្បុរស ៖

ចាប់ពីបង្កើតឡើងក្នុងខែមីនា ២០១៤ មក ណាហ្គាវើលបេះដូងសប្បុរស បានផ្តល់ផលប្រយោជន៍ដល់កុមារជាង ១២០.០០០ (១២ ម៉ឺន)នាក់នៅតាមសាលារៀន និងអង្គការជាង ១០០។ កម្មវិធីឧបត្ថម្ភរបស់យើង មានដូចជាឧបត្ថម្ភអង្ករ សម្ភារសិក្សា សៀវភៅ ជួសជុលសាលារៀននៅតាមបណ្តាខេត្ត កសាងបណ្ណាល័យ បណ្តុះបណ្តាលកីឡា ដាំកូនឈើ ប្រមូលសំរាម និងរៀបចំកម្មវិធីប្រកួតប្រជែងសរសេរតាមអាន និងប្រកបពាក្យជាភាសាអង់គ្លេស ជាដើម។
អំពីណាហ្គាវើល®
ប្រជុំស្រស់ស្រូបអាហារលម្ហែជប់លៀងនិងលេងកម្សាន្តនៅណាហ្គាវើល មណ្ឌលកម្សាន្តគ្មានដែនកំណត់ឈានមុខគេ!
ស្ថិតនៅតាមដងទន្លេមេគង្គ និងទន្លេសាបដែលមានទេសភាពស្រស់ត្រកាលគួរឲ្យចាប់អារម្មណ៍ ណាហ្គាវើលបានក្លាយជាទីតាំងអត្តសញ្ញាណនៃរាជធានីភ្នំពេញ។ ណាហ្គាវើល មានទីតាំងស្ថិតក្នុងទីតាំងយុទ្ធសាស្ត្រនៅក្នុងរាជធានីភ្នំពេញដែលជាទីក្រុងមានប្រវត្តិសាស្រ្តដ៏សម្បូរបែប។ យោងតាមរឿងព្រេងនិទានឈ្មោះ “ណាហ្គាវើល” នេះជាឈ្មោះដែលយកតាមរឿងព្រេងបុរាណអំពីនាគស្តេចនាគមួយដែលមានក្បាលចំនួន៧។ស្តេចនាគនេះ ត្រូវបានគេជឿថារស់នៅក្នុងទន្លេនេះដើម្បីការពារច្រកចូលមកកាន់រាជធានីភ្នំពេញ។យោងតាមរឿងតំណាលគេអាចមើលឃើញស្តេចនាគនេះបង្ហាញខ្លួនខណៈពេលដែលមានឥន្ទធនូប៉ុណ្ណោះ។ដូចនេះបានជាទិដ្ឋភាពនេះ ត្រូវបានគេចាត់ទុកថាជាទិដ្ឋភាពដ៏មានឫទ្ធិអស្ចារ្យមួយ។ប្រដូចទៅនឹងថូមាសនៅចុងនៃឥន្ទធនូណាហ្គាវើលត្រូវបានប្រៀបប្រដូចទៅនឹងនិមិត្តសញ្ញានៃការចាប់ផ្តើមថ្មី និងភាពសម្បូររុងរឿងត្រជាក់ត្រជំ។

ណាហ្គាវើលបានទាក់ទាញទេសចរជាច្រើនរួមមានទាំងទេសចរស្វែងរកការសម្រាកលម្ហែ ទេសចរផ្សងព្រេង និងទេសចរស្វែងរកការកម្សាន្តសប្បាយជាដើម។ ណាហ្គាវើលភ្នំពេញជាសណ្ឋាគារនិងមណ្ឌលកម្សាន្តចម្រុះដំបូងគេនិងល្អបំផុតនៅព្រះរាជាណាចក្រកម្ពុជាដែលកំពុងអភិវឌ្ឍយ៉ាងលឿននិងមានក្រុមហ៊ុនណាហ្គាខបដែលជាក្រុមហ៊ុនមេដែលបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនហុងកុង។ ណាហ្គាវើល មានទំហំផ្ទៃដីសរុបជាង ១ លានហ្វីតការ៉េដែលមានបន្ទប់ប្រភេទស្វីត និងដឺលុច្សជាង៧១១ បន្ទប់មណ្ឌលស្ប៉ាដ៏ធំទូលាយប្រកបដោយផាសុកភាពហាងលក់ទំនិញភោជនីយដ្ឋាន និងបានីយដ្ឋានចំនួន១៨ សេវាកម្សាន្តសម្បូរបែប ព្រមទាំងមានសាលប្រជុំបំពាក់ទៅដោយបរិក្ខារទំនើបៗនិងជាសណ្ឋាគារដែលមានសាលសន្និសីទធំជាងគេក្នុងចំណោមសណ្ឋាគារធំៗក្នុងព្រះរាជាណាចក្រកម្ពុជាដែលអាចទទួលប្រតិភូច្រើនជាង ១.០០០ នាក់។
សម្រាប់សំណួរទាក់ទងនឹងការផ្សព្វផ្សាយ ឬរូបថត សូមទាក់ទង ៖
កញ្ញាភោគ សូលីនដា
មុខតំណែង ៖Brand Executive
ទូរស័ព្ទ ៖ +៨៥៥ ១៦ ៩៥ ៤៨ ២៦
អ៊ីម៉ែល ៖ phouksolinda@nagaworld.com

 

អត្ថបទ៖ ស ដារ៉ា


ចែករំលែក៖