ព័ត៌មានទាន់ហេតុការណ៍៖

តក់ស្លុតណាស់! ប្រពន្ធពរកូនតូចមកយំឱបសពប្ដី ខណៈប្ដីជិះម៉ូតូទៅបុកទ្រូងផ្លូវដួលបោកក្បាលស្លាប់នៅកណ្ដាលផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ ពិតជាគួរឲ្យ​អាសូរ​ខ្លាំងណាស់ ខណៈដែរឃើញស្ត្រីម្នាក់ពរកូនតូច ព្រមទាំងសាច់ញាតិ ក្រុមគ្រួសារបុរសម្នាក់ ជានាយទាហាន​ស័ក្តិ​២ បានស្លាប់នៅកណ្ដាលផ្លូវ នៅវេលាម៉ោង០៩ និង១០យប់ ថ្ងៃទី២០ ខែកញ្ញា​ ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវទំនប់ចិត្តសិប (២៧៣) ស្ថិតក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ក្រោយពីជនរងគ្រោះជិះម៉ូតូ PCX មួយគ្រឿងក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅបុកជាមួយនឹងរបាំងថ្មចែកទ្រូងផ្លូវ​ពេញទំហឹង ។

ជនរងគ្រោះឈ្មោះ​ សុវណ្ណ​ ច័ន្ទតុលា មុខរបរ​ជានាយទាហាន នៃ​កងយោធពលខេមរភូមិន្ទ​ ឋានន្តរសក្ដិ​អនុសេនីយ៍ទោ អត្តលេខ 165777 មានប្រពន្ធ មិនស្គាល់ឈ្មោះ​ និងកូនប្រុសម្នាក់​ អាយុប្រហែល៣ខួប។

តាមប្រភពព័ត៌មានពីអ៊ុំប្រុសម្នាក់នៅទល់មុខកន្លែងកើតហេតុបានរៀបរាប់ប្រាប់ឲ្យ ដឹងថា​ នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូ PCX ពណ៌ស​លាយទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ​ 1CJ-1780 តាមបណ្ដោយផ្លូវទំនប់៧០ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ព្រមទាំងមិនឃើញពាក់មួក​សុវត្ថិភាព​ លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកជាមួយនឹងទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបោកក្បាលនឹងទ្រូងផ្លូវពេញទំហឹង ភ្លាមៗនោះគេឃើញរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន បានមកយកជនរងគ្រោះទៅសង្គ្រោះបន្ទាន់ដែរ តែអកុសលជនរគ្រោះបានស្លាប់បាត់បង់ជីវិតភ្លាមតាំងពីកើតហេតុមកម៉្លេះ ហើយរថយន្តសង្គ្រោះបន្ទាន់ដឹកត្រឡប់មកវិញ ។

ក្រោយពេលកើតហេតុ សាច់ញាតិនិងក្រុមគ្រួសាររួមទាំងប្រពន្ធកូនជនរងគ្រោះបានមកដល់កន្លែងកើតហេតុ បានស្រែកទ្រហ៊ោយំស្រណោះអាឡោះអាល័យ ខណៈដែលបាត់បង់សមាជិកគ្រួសារ ដោយសារគ្រោះថ្នាក់ចរាចរខាងលើនេះ ក្រោយមកសពជនរងគ្រោះក៏ត្រូវបានក្រុមគ្រួសារយកទៅផ្ទះ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ


ចែករំលែក៖