ព័ត៌មានទាន់ហេតុការណ៍៖

តខ្សែភ្លើងឆក់ត្រីខុសបច្ចេកទេស ឆក់ខ្លួនឯងស្លាប់ខ្លួនមួយរំពេច

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់មួយរំពេច បន្ទាប់ពីរាយខ្សែភ្លើងឆក់ត្រី តែបែរជាភ្លាត់ស្នៀតឆក់ខ្លួនឯងទៅវិញ ។ ក្រោយកើតហេតុ សមត្ថកិចនទៅពិនិត្យដោយក្រុមគ្រួសារទទួលស្គាល់ថា ជនរងគ្រោះពិតជាស្លាប់ដោយការឆក់ខ្សែភ្លើងប្រាកដមែន ។

ករណីនេះ កើតឡើងកាលពីរសៀល ថ្ងែអាទិត្យ ទី៩ ខែធ្នូ ឆ្នាំ២០១៨ ប្រឡាយទឹកខាងត្បូងភូមិ ចម្ងាយ២០០ម៉ែត្រ ភូមិព្រៃពង្រ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ជនរងគ្រោះមានឈ្មោះ សំ រ៉ាន់ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានតភ្លើងចេញពីផ្ទះឈ្មោះសឿ ថា ភេទប្រុស អាយុ ៥៤ឆ្នាំ នៅភូមិព្រៃពង្រ ឃុំសំបូរ ដើម្បីយកទៅឆក់ត្រីតាមប្រឡាយ ពេលដែលកំពុងឆក់ ស្រាប់តែភ្លាត់ស្នៀត បណ្ដាលឲ្យឆក់ខ្លួនឯងស្លាប់តែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅត្រួតពិនិត្យ និងធ្វើកំណត់ហេតុ ដោយមានការចូលរួមពីលោកមេភូមិផងដែរ ។

ករណីខាងលើក្រុមគ្រួសារជនរងគ្រោះទទួលស្គាល់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងដោយខ្លួនឯងពិតប្រាកដមែន​ ។ សពត្រូវបានប្រពន្ធជនរងគ្រោះរៀបចំធ្វើបុណ្យតាមប្រពៃណី ៕ សេនាស័ក្តិ


ចែករំលែក៖