ព័ត៌មានទាន់ហេតុការណ៍៖

តម្លៃប្រេងនៅអាស៊ីបានទទួលប្រយោជន៍ពីភាពតានតឹងរវាងសហរដ្ឋអាមេរិកនឹងប្រទេសអុីរ៉ង់

ចែករំលែក៖

តម្លៃប្រេងនៅលើទីផ្សារនាថ្ងៃទី៦ ខែ កុម្ភៈ គឺមានការកើនឡើងសម្រាប់ប្រទេសតំបន់អាស៊ីដោយសារតែព្រួយបារម្ភពីការដាក់ទណ្ឌកម្មរបស់អាមេរិកជាថ្មីទៅលើ ប្រទេសអុីរ៉ង់អូសបន្លាយប៉ះពាល់ដល់ប្រភព ផ្គត់ផ្គង់ប្រេង។

ប៉ុន្តែតម្លៃកើនឡើងយឺតដោយសារតែការផលិតប្រេងរបស់អាមេរិកបានកើនឡើង ខ្ពស់ក្នុងរយៈពេលចុងក្រោយនេះ។ ជាក់ស្តែងនៅលើទីផ្សារសិង្ហបុរីនៅវេលាម៉ោង៧និង៣៧នាទីតម្លៃប្រេង Brent កើន ឡើង៥សេនអាមេរិក ហើយនៅលើទីផ្សារ ចរាចរណ៍មានតម្លៃចាប់ពី៥៦,៨៦ និង ៥៣,៨៨ ក្នុងមួយបារ៉ែល។

ភាពតានតឹងរវាងអាមេរិកនឹងអុីរ៉ង់កាន់តែខ្លាំងឡើងក្រោយពេលដែលអុីរ៉ងបានសាកល្បងកាំជ្រួចមីស៊ីលធ្វើឲ្យរដ្ឋាភិបាលថ្មីរបស់លោក ដូណាល់ ត្រាំ បានអនុម័តដាក់ទណ្ឌកម្មជាថ្មីទៅលើប្រទេសអុីរ៉ង់។ ក្រុមអ្នកវិនិយោគបង្ហាញការព្រួយបារម្ភក្រោយពេលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន អាចធ្វើឲ្យទំនាក់ទំនងជាមួយអុីរ៉ង់កាន់តែតានតឹងដោយការដាក់ទណ្ឌកម្មថ្មីជះឥទ្ធិ ពលដល់ការនាំប្រេងចេញរបស់អុីរ៉ង់ដែលទើបតែបាននាំចេញកាលពីឆ្នាំ២០១៦កន្លង មក។

ជាមួយគ្នានេះក្រុមហ៊ុនប្រេងអាមេរិក Baker Hughes បង្កើនស្ថានីយខួងប្រេង បន្ថែម១៧ទៀតធ្វើឲ្យស្ថានីយខួងប្រេងសរុប របស់អាមេរិកមានរហូតដល់ទៅ៥៨៣ជាចំនួនខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីខែតុលាឆ្នាំ២០១៥មក។

ការផលិតប្រេងកើនឡើងរបស់អាមេ រិកនឹងធ្វើឲ្យការខិតខំកាត់បន្ថយផលិតប្រេង របស់ប្រទេស OPEC ដើម្បីឲ្យតម្លៃប្រេង កើនឡើងក្លាយទៅជាអត់ន័យក្នុងពេលដែល តម្លៃប្រេងមិនអាចកើនឡើងដូចការចង់បាន។

កន្លងមកថ្មីៗបណ្តាប្រទេសនាំចេញ ប្រេងនៅក្នុងអង្គការ OPEC បានព្រមព្រៀង គ្នាលើការកាត់បន្ថយបរិមាណបូមប្រេង ក្នុងគោលដៅជំរុញតម្លៃប្រេងឆៅនៅលើទីផ្សារ អន្តរជាតិឲ្យកើនឡើងមកវិញ។ ភ្លាមៗក្រោយពីមានកិច្ចព្រមព្រៀងនេះតម្លៃប្រេងឆៅបានកើនឡើងរហូតដល់ទៅប្រមាណជា១០ភាគរយនៅស្ទើរតែគ្រប់ទីកន្លែង។

នេះគឺជាលើកទី១ចាប់តាំងពីវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ២០០៨មក ដែលប្រទេស ទាំង១៤ជាសមាជិកអង្គការ OPEC ព្រម ព្រៀងគ្នាក្នុងការកាត់បន្ថយបរិមាណបូមប្រេង។ នៅក្នុងកិច្ចប្រជុំនៅទីក្រុងទីក្រុង វីយ៉ែន ប្រទេសអូទ្រីស កាលពីថ្ងៃពុធ ប្រទេសទាំង១៤បានឯកភាពគ្នាកាត់បន្ថយការបូមប្រេងឲ្យមកនៅត្រឹមតែ៣២,៥ លានបារ៉ែលតែប៉ុណ្ណោះក្នុងមួយថ្ងៃ ពោល គឺកាត់បន្ថយ១លាន២សែនបារ៉ែលក្នុង មួយថ្ងៃ។

ក្នុងពេលជាមួយគ្នានេះរុស្ស៊ីដែលជា ប្រទេសនាំប្រេងចេញដ៏ធំមួយដែរ តែមិន ស្ថិតក្នុងអង្គការ OPEC នោះក៏បានព្រមព្រៀងកាត់បន្ថយបរិមាណបូមប្រេងប្រចាំថ្ងៃរបស់ខ្លួនចំនួន៣០ម៉ឺនបារ៉ែលផងដែរ។

ភ្លាមៗក្រោយពីមានកិច្ចព្រមព្រៀងនេះ តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានកើនឡើងក្នុងរង្វង់ប្រមាណជា១០ភាគរយគឺប្រេងក្នុងមួយបារ៉ែលមានតម្លៃរហូតទៅដល់៥០ទៅ៥២ដុល្លារ។

គួរបញ្ជាក់ថា អង្គការ OPEC បានព្រមព្រៀងគ្នាកាត់បន្ថយការបូមប្រេងនេះតាំង ពីចុងខែកញ្ញាមក ក៏ប៉ុន្តែការខ្វែងគំនិតគ្នាកើតមានឡើងទាក់ទងនឹងចំណែកដែលប្រទេសសមាជិកនីមួយៗត្រូវកាត់បន្ថយ។ ភាពចម្រូងចម្រាសដែលកើតមានខ្លាំងជាង គេគឺរវាងអារ៉ាប៊ីសាអ៊ូឌីត អុីរ៉ាក់ និងអុីរ៉ង់ ដែលជាប្រទេសនាំប្រេងច្រើនជាងគេនៅ ក្នុងអង្គការOPEC។ អារ៉ាប៊ីសាអ៊ូឌីតធ្លាប់បានលើកឡើងថាខ្លួនសុខចិត្តកាត់បន្ថយការបូមប្រេង លុះត្រាតែអុីរ៉ាក់ និងអុីរ៉ង់ព្រម ធ្វើដូចគ្នា។

ក៏ប៉ុន្តែនៅទីបំផុតទៅនៅក្នុងកិច្ចព្រមព្រៀងកាលពីម្សិលមិញអារ៉ាប៊ីសាអ៊ូឌីត និងអុីរ៉ាក់បានសុខចិត្តកាត់បន្ថយការបូមប្រេង ចំណែកអុីរ៉ង់វិញ មិនត្រឹមតែមិនត្រូវជាប់កាតព្វកិច្ចកាត់បន្ថយការបូមប្រេងនោះទេ តែថែមទាំងត្រូវបានគេអនុញ្ញាត ឲ្យបង្កើនការបូមប្រេងទៅវិញ។

ចំណែកឥណ្ឌូណេស៊ីវិញដែលទើបនឹងវិលត្រឡប់ចូលជាសមាជិកអង្គការ OPEC វិញ កាលពីឆ្នាំទៅនោះបានបដិសេធមិនចុះកិច្ចព្រមព្រៀងកាត់បន្ថយការបូមប្រេង ហើយសមាជិកភាពរបស់ឥណ្ឌូណេស៊ី នៅក្នុងអង្គការ OPEC ក៏ត្រូវបានគេព្យួរ។

ក្រុមអ្នកឯកទេសបានបញ្ជាក់ថា តម្លៃ ប្រេងមិនអាចកើនឡើងលើសពីនេះនោះ ឡើយក្រោយពេលប្រភពផ្គត់ផ្គង់សំខាន់ មួយចំនួនដូចជាអុីរ៉ង់ត្រូវបានផ្អាកដោយសារតែទណ្ឌកម្ម។ មួយវិញទៀតសភាអាមេរិកបានអនុញ្ញាតឲ្យអាមេរិកលក់ប្រេងចេញទៅក្រៅប្រទេសនឹងធ្វើឲ្យតម្លៃប្រេងមិនអាចកើនឡើងបានដូចការចង់បានរបស់ OPEC ។

ពាក់ព័ន្ធនឹងទំនាក់ទំនងតានតឹងរវាងទីក្រុងវ៉ាស៊ីនតោននឹងតេអេរ៉ង់កាន់តែតានតឹង ខ្លាំងឡើងថែមទៀតក្រោយពេលប្រទេសទាំងពីរមានសកម្មភាពតបតគ្នាភ្លាមៗ។ មួយថ្ងៃក្រោយពីរដ្ឋាភិបាលលោក ដូណាល់ ត្រាំ បានប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើអុីរ៉ង់នៅថ្ងៃសៅរ៍ទី៤កុម្ភៈនេះអុីរ៉ង់ទើបបានធ្វើសមយុទ្ធយោធាដោយមានបាញ់ សាកល្បងនូវគ្រាប់មីស៊ីលចម្ងាយខ្លីជា ច្រើនគ្រាប់។ ខាងរដ្ឋាភិបាលអុីរ៉ង់បានអះអាងដោយឥតលាក់លៀមថា នេះគឺការ រៀបចំសមកម្លាំងដើម្បីការពារខ្លួនដែលវាជាសិទ្ធិស្របច្បាប់របស់អុីរ៉ង់ ហើយក៏ជា ការឆ្លើយតបទៅនឹងទណ្ឌកម្មដែលរដ្ឋា ភិបាលថ្មីរបស់សហរដ្ឋអាមេរិក ទើបបាន ដាក់មកលើអុីរ៉ង់ដែលអុីរ៉ង់ចាត់ទុកថា ជា ការបន្ថោកកិត្តិយស និងមើលងាយលើ អុីរ៉ង់។

យោងតាមការផ្សាយរបស់សារព័ត៌ មានរដ្ឋផ្លូវការរបស់អុីរ៉ង់ Sephahnews បានឲ្យដឹងថា អុីរ៉ង់បានបើកការធ្វើសម យុទ្ធយោធាមួយនៅខេត្ត Semnan ភាគ ខាងឦសាន។ ក្នុងឱកាសសមយុទ្ធនេះអុីរ៉ង់ បានបញ្ចេញគ្រាប់មីស៊ីលជាច្រើនគ្រាប់ ព្រមជាមួយប្រព័ន្ធរ៉ាដាដែលសុទ្ធតែជាស្នាដៃផលិតក្នុងស្រុករបស់អុីរ៉ង់។ យោងតាម តារាងរាយឈ្មោះសម្ភារយោធាដែលសារ ព័ត៌មានរដ្ឋអុីរ៉ង់បានចុះផ្សាយបានបង្ហាញថា មីស៊ីលដែលអុីរ៉ង់បានសាកល្បងនៅថ្ងៃសៅរ៍នេះគឺសុទ្ធតែជាគ្រាប់មីស៊ីលចម្ងាយខ្លីដែលអាចរត់បានរយៈចម្ងាយ៧៥គីឡូម៉ែត្រ។

សារព័ត៌មានអុីរ៉ង់ដដែលបានសរសេរ ថា សមយុទ្ធយោធានេះគឺជាការសាកល្បង ត្រៀមកម្លាំងឲ្យបានល្អរបស់កងទ័ពអុីរ៉ង់ ហើយក៏ជាការឆ្លើយតបទៅនឹងទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកដែលបានដាក់លើអុីរ៉ង់។ អុីរ៉ង់ចាត់ទុកថា ទណ្ឌកម្ម នេះគឺជាការមើលងាយបន្ទាបបន្ថោកកិត្តិយសរបស់អុីរ៉ង់៕ ម៉ែវ សាធី

oil crude


ចែករំលែក៖