ព័ត៌មានទាន់ហេតុការណ៍៖

តាចេក ជួបទុក្ខធំក្រោយប្រពន្ធ និងម្តាយក្មេកចូលសង្គ្រោះបន្ទាន់

ចែករំលែក៖

ភ្នំពេញ៖ ថ្មីៗនេះ តារាកំប្លែង នាយចេក បានធ្វើឲ្យគេភ្ញាក់ផ្អើលជាមួយនឹងការបង្ហាញក្តីអាណិតអាសូរខ្លាំង ក្រោយពីទទួលដំណឹងថាម្តាយក្មេក និងភរិយាចូលពេទ្យសង្គ្រោះបន្ទាន់ដែលវានឹងក្លាយជាបន្ទុកកាន់តែធ្ងន់ ព្រោះតែជីវភាពកំពុងតែយ៉ាប់យ៉ឺនហើយបែជាត្រូវជួបនឹងបញ្ហាប្រឈមមុខធ្ងន់ដូចនេះ។

តារាកំប្លែងប្រចាំក្រុមនាយកុយ គឺនាយចេក បានថ្លែងប្រាប់ឲ្យដឹងថា ប្រពន្ធរបស់លោកត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជ័យជម្នះក្រុងតាខ្មៅភ្លាមៗព្រោះតែជំងឺពោះវៀនដុះខ្នែងធ្វើទុក្ខខ្លាំងកាលពីថ្ងៃទី១៦ ខែមករា។ នាយចេក បានបន្តទៀតថា អ្វីដែលកាន់តែធ្វើឲ្យលោកពិបាកចិត្តកាន់តែខ្លាំងជាងនេះ គឺមួយម៉ោងក្រោយម្តាយក្មេករបស់លោកបានឈឺបន្តទៀត ត្រូវបញ្ចូនមកកាន់មន្ទីរពេទ្យខាងលើ ដោយគាត់មានជំងឺបេះដូងរីក លើសឈាម។ តារាកំប្លែងរាងស្វិតរូបនេះបញ្ជាក់ដែរថា តាមស្ថានភាពជំងឺលោកត្រូវបញ្ជូនភរិយា និងម្តាយក្មេកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរាជធានីភ្នំពេញ ប៉ុន្តែដោយបញ្ហាមិនមានថវិកាគ្រប់គ្រាន់ ទើបលោកមិនអាចបញ្ចូនទៅបាន ទើបទើរត្រឹមមន្ទីរពេទ្យក្រុងតាខ្មៅទៅ។ លោកថា មិនមានលទ្ធភាពគ្រប់គ្រាន់និងបង្គ្រប់ថ្លៃចំណាយក្នុងជីវភាពប្រចាំថ្ងៃផង មានលទ្ធភាពឯណាទៅបង់ថ្លៃពេទ្យនៅភ្នំពេញនោះ។

តាចេក បញ្ជាក់ដែរថា នៅពេលនេះ ស្ថានភាពជំងឺរបស់ម្តាយក្មេក និងភរិយានៅមិនទាន់ល្អប្រសើរខ្លាំងនៅឡើយ ព្រោះតែក្រុមគ្រួពេទ្យត្រូវបន្តពិនិត្យតាមដានបន្តទៀត ដើម្បីវិនិច្ឆ័យថា នឹងត្រូវបញ្ជូនទៅសង្គ្រោះបន្តនៅពេទ្យណា។

ទោះជាយ៉ាងណា កាលពីល្ងាចថ្ងៃទី១៧ ខែមករា គេបានឃើញវត្តមានតារាសម្តែង និងពិធីករ លោកអ៊ឹម ជីវ៉ា បានធ្វើដំណើរទៅដល់មន្ទីរពេទ្យផ្ទាល់ដើម្បីសាកសួររសុខទុក និងនាំយកនូវថវិកា សម្ភារៈមួយចំនួនជួនដល់តារាកំប្លែងនាយចេក។ លោកបញ្ជាក់ដែរថា ការចុះសួរសុខទុក្ខនេះ លោកមានថវិកាផ្ទាល់ខ្លួនមួយចំនួន និងនាំយកថវិកា១០០ដុល្លារអាមេរិករបស់លោក ចាន់ គត្តិខុម និងលោកស្រី ជារី ប៉ុណ្ណា ប្រគល់ជូនតារាកំប្លែងជើងចាស់រូបនេះផងដែរ៕ វឌ្ឍនា

abc (7) abc abc (1) abc (2) abc (3) abc (4) abc (5) abc (6)


ចែករំលែក៖