ព័ត៌មានទាន់ហេតុការណ៍៖

តាមចាប់បក្ខពួកជនសង្ស័យធ្វើសកម្មភាពគាស់ផ្ទះយប់មិញ ពេលទៅដល់ជនសង្ស័យដឹងខ្លួនមុន រត់បាត់អស់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ សហការជាមួយនគបាលប៉ុស្តិ៍ចោមចៅ នាំខ្លួនជនសង្ស័យម្នាក់ ដែលចាប់បានពេលយប់ ខណៈធ្វើសកម្មភាពលួចគាស់ផ្ទះប្រជាពលរដ្ឋ និងជាមុខសញ្ញាលួចម៉ូតូជាញឹកញាប់ ហើយឃាត់បានម្នាក់កាលពីវេម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ នៅចំណុចក្នុងបុរីញូវថោន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។ លុះរហូតមកដល់វេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែមីនា ទើបកម្លាំងនគរបាលព្រហ្មទណ្ឌ សហការជាមួយប៉ុស្តិ៍ចោមចៅនាំខ្លួនជនសង្ស័យចុះទៅតាមចាប់បក្ខពួកដែលពួនសម្ងំនៅក្នុងបន្ទប់ជួល នៅម្តុំផ្សារទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ តែខណៈចុះទៅដល់ ជនទាំងនោះដឹងខ្លួនទាន់ ហើយគេចខ្លួនបាត់អស់ទៅ ។

image2

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនកាលពីយប់មិញឈ្មោះ ម៉ា ចាន់ថា ហៅអាម៉ាដុំដី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាដក ស្នាក់នៅភូមិកាកាប សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ បានល្បាតការពារក្នុងមូលដ្ធាន លុះមកដល់ចំណុចមុខផ្ទះល្វែងមួយកន្លែង ក្នុងបុរីញូវថោន ក៏ប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាពឆ្គឹះសោទ្វារផ្ទះ ពេលនោះឃើញកងកម្លាំងភ្លាម ជននោះបានរត់ឡើងម៉ូតូ ប៉ុន្តែត្រូវកម្លាំងចាប់ឃាត់ជាប់ ក្រោយមកឆែកឆេររកឃើញ សោកាច់សោ.ក ដែកឆ្គឹះ និងទុយណឺវីស ក៏ឃាត់យកមកប៉ុស្តិ៍សាកសួរនាំ ។

វត្ថុតាងចាប់យកមាន៖ ដែកស្រួចសម្រាប់កាច់សោ.កម៉ូតូ១ សោទិបលេខ៨ចំនួន១ដើម ដែកសម្រាប់ឆ្គឹះសោទ្វារ១ដើម ទុយណឺវីស សោឡាន ម៉ូតូចំនួន៣ដើម ទូរស័ព្ទសាំស៊ុងS2 ពណ៌សចំនួន១គ្រឿង និងម៉ូតូម៉ាក ឃ្លីក បិតពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ភ្នំពេញ 1W-3372 ។

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានកម្លាំងប៉ុស្តិ៍ចោមចៅសាកសួរនាំ ដើម្បីបញ្ជូនទៅផ្នែកជំនាញខណ្ឌដើម្បីកសាងសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តន៍តាមនីតិវិធី ៕ សុខា សែនជ័យ

image1
image3


ចែករំលែក៖