ព័ត៌មានទាន់ហេតុការណ៍៖

តាមសំណើអាមេរិក កាណាដា ចាប់ខ្លួនអគ្គនាយកហិរញ្ញវត្ថុក្រុមហ៊ុន ហួវាយ

ចែករំលែក៖

វិវាទរវាងក្រុមហ៊ុនបច្ចេកវិទ្យា ចិន ប្រចាំនៅអាមេរិក កើតឡើងជាច្រើនឆ្នាំកន្លងមក ហើយ ដោយ អាមេរិកបានចោទប្រកាន់ ក្រុមហ៊ុន ហួវាយ បានបន្តទំនាក់ទំនង រកស៊ីជាមួយអ៊ីរ៉ង់ បំពានច្បាប់ អាមេរិក ។

លោកស្រី Sabrina Meng ត្រូវបានចាប់ខ្លួនតាមសំណើររបស់អាមេរិក ដោយសង្ស័យបំពានច្បាប់ដាក់ទណ្ឌកម្ម របស់ទីក្រុងវ៉ាស៊ីនតោនទៅលើប្រទេសអ៊ីរ៉ង់ ។

សារព័ត៌មាន Blobe And Mail របស់កាណាដា បានផ្សាយថា កម្លាំងសន្តិសុខកាណាដា បានចាប់ខ្លួនលោកស្រី Sabrina Meng អគ្គនាយកហិរញ្ញវត្ថុនិងជាអគ្គនាយករងក្រុមហ៊ុនបច្ចេកវិទ្យា Huawei របស់ចិន ដោយសង្ស័យថាលោក ស្រីបានប្រព្រឹតល្មើសច្បាប់ដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើប្រទេសអ៊ីរ៉ង់ ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌កាណាដា លោក Ian McLeod បានបញ្ជាក់ថា លោកស្រី Sabrina Meng គឺជាកូនស្រី របស់អ្នកបង្កើតក្រុមហ៊ុន Huawei ត្រូវបានចាប់ខ្លួនតំាងពីថ្ងៃ ទី១ ខែធ្នូ នៅ ទីក្រុង Vancouver ប្រទេសកាណាដា តាមសំណើរបស់អាមេរិក ហើយនឹងត្រូវបានបញ្ចូនទៅកាន់អាមេរិកវិញ ។

លោក McLeod បានបញ្ជាក់ថា «ដោយសារតែទទួលបទបញ្ចាហាមផ្សាយព័ត៌មានជាសាធារណ ទើបយើង មិនអាចផ្តល់ព័ត៌មានណាមួយ ក្នុងពេលដែលចាប់ខ្លួនលោកស្រី Sabrina Meng នោះឡើយ ។ ជាមួយគ្នានោះ លោកស្រី Sabrina Meng ក៏បានស្នើមិនឲ្យបញ្ចេញព័ត៌មាននោះដែរ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មន្ត្រីអាមេរិក បានចោទប្រកាន់ លោកស្រី Sabrina Meng ព្យាយាមគេចពីការដាក់ទណ្ឌកម្ម លើវិស័យពណិជ្ជកម្ម របស់អាមេរិកទៅលើអ៊ីរ៉ង់ ប៉ុន្តែមិនបានបញ្ចាក់ពីហេតុផលច្បាស់លាស់នោះឡើយ ។

ចៅក្រមនៅទីក្រុងញ៉ូវយ៉ក កំពុងតែបើកការស្រាយជ្រាវ ថាតើក្រុមហ៊ុន Huawei មានជាប់ពាក់ព័ន្ធនឹងច្បាប់ដាក់ទណ្ឌកម្មរបស់អាមេរិក ទៅលើអ៊ីរ៉ង់ ដែរឬទេ ។ ព័ត៌មានស្តីពី ក្រុមហ៊ុន Houwei មានទំនាក់ទំនងរកស៊ីជាមួយអ៊ីរ៉ង់ ត្រូវបានសារព័ត៌មាន Wall Street Journal បានផ្សាព្វផ្សាយតាំងពីខែ មេសា ម៉្លេះ ។ កាលពីឆ្នាំ២០១៦ អាមេរិក បានត្រួតពិនិត្យឃើញថា អ៊ីរ៉ង់បានបញ្ចូនផលិតផលដែលមានប្រភព នៅអាមេរិក ទៅឲ្យប្រទេសអ៊ីរ៉ង់ និងប្រទេសផ្សេងទៀត ៕ ម៉ែវ សាធី


ចែករំលែក៖