ព័ត៌មានទាន់ហេតុការណ៍៖

តារាបាល់ទាត់Cristiano Ronaldoបានកូនស្រីមួយបន្ថែមទៀត

ចែករំលែក៖

ខ្សែប្រយុទ្ធដ៏ល្បីល្បាញ Cristiano Ronaldoទទួលបានកូនស្រីម្នាក់បន្ថែមទៀត ហើយដែលនេះគឺជាកូនទី៤របស់គាត់។

កីឡាករវ័យ៣២ឆ្នាំរូបនេះបានបង្ហោះរូបថតជាមួយនឹងមិត្តស្រីឈ្មោះ Georgina Rodriquezវ័យ២២ឆ្នាំដោយកាន់កូនស្រីដែលទើបតែនឹងកើត ហើយក៏មានកូនប្រុសច្បងឈ្នោះ Cristiano Jrផងដែរ។

Ronaldoបានសរសេរនៅលើបណ្តេញសង្គម Instagramថា “Alana Martina ទើបតែកើតមក។ទាំង ម្តាយនិងកូនមានសុខភាពល្អ។ ពួកយើងសប្បាយចិត្តខ្លាំងណាស់។”

Ronaldo បាននិយាយថា “ការធ្វើជាឪពុកមួយរូប បានផ្លាស់ប្តូរខ្ញុំទាំង ស្រុង។វាបានបង្រៀនខ្ញុំអំពីរឿងស្នេហាដែលខ្ញុំមិនធ្លាប់ស្គាល់។ វាបានធ្វើឱ្យខ្ញុំមានភាព ទន់ភ្លន់ហើយផ្តល់ឱ្យខ្ញុំនូវទស្សនៈខុសគ្នាអំពីអ្វីដែលពិតជាសំខាន់នៅក្នុងជីវិតរបស់ខ្ញុំ។ ក្នុងនាមជាឪពុកមួយរូប និងការមើលឃើញគ្រួសារខ្ញុំរីកចំរើនគឺជា របស់ដ៏អស្ចារ្យបំផុតដែលខ្ញុំមាន។ចំណាយពេលជាមួយពួកគេដោយនៅក្បែរពួកគេញញឹមនិងសើចជាមួយពួកគេ។ ពួកគេបាននាំមកនូវសុភមង្គលនិងភាពរីករាយជា ច្រើនដល់ជីវិតរបស់ខ្ញុំ។”

ទន្ទឹមនឹងពត័មានល្អនេះ ក៏មានពត័មានអាក្រក់ពួកអតីតខ្សែប្រយុទ្ធក្លិបបិសាច ក្រហមនេះដែរដោយសារតែមានតារាងបង្ហាញម៉ូតមួយរូបឈ្នោះ Natacha Rodrigues បានចេញមកអះអាង Ronaldoបានរួមភេទជាមួយនាងកាលពីខែមីនាដែលនេះ គឺជាទង្វើក្បត់ចិត្តមិត្តស្រីGeorgina Rodriquez ៕ ដេវីត


ចែករំលែក៖