ព័ត៌មានទាន់ហេតុការណ៍៖

តារាសម្តែងវ័យក្មេងរូបសម្រស់ស្អាត កញ្ញាម៉ាក សែនសូនីតា តែងតែមានមុខបង្ហាញសម្រស់ និងដើរលេងសឹងគ្រប់ប្រទេស ធ្វើឲ្យអ្នកគាំទ្រច្រណែននឹងនាងគ្រប់គ្នា

ចែករំលែក៖

ជារឿយៗឃើញថា តារាសម្តែងវ័យក្មេងរូបសម្រស់ស្អាត កញ្ញាម៉ាក សែនសូនីតា តែងតែមានមុខបង្ហាញសម្រស់ និងដើរលេងសឹងគ្រប់ប្រទេស ធ្វើឲ្យអ្នកគាំទ្រច្រណែននឹងនាងគ្រប់គ្នា ព្រោះតែមិនថាជីវិតឯកជន ក្លាយជាថៅកែវ័យក្មេង ថែមទាំងដើរលេងគ្រប់ប្រទេសទៀត។

បច្ចុប្បន្ននេះដែរ តារាស្រីរូបនេះ មិនត្រឹមតែជោគជ័យនៅក្នុងរឿងខាងលើនេះ តែការងារសិល្បៈ របស់នាងក៏នៅតែមិនអន់ថយបន្តិចសោះដែរ ព្រោះនាងតែងតែមានភាពមមាញឹកខ្លាំង នៅក្នុងការថតរឿងថ្មីៗ ជាពិសេសរឿងខ្នាតធំៗតែម្តង។

ជាក់ស្តែង កាលពីពេលថ្មីៗនេះដែរ តារារូបនេះ បានបង្អួតសម្រស់នៅក្នុងទេសភាពនៅក្នុងស្រុកខ្មែរលើទឹកដីខេត្តកំពត យ៉ាងស្រស់ស្អាត ដោយមើលទៅធ្វើឲ្យអ្នកគាំទ្រស្មានថាស្រុកគេទៅហើយ ព្រោះជាធម្មតាតារាមាឌតូចរូបនេះ តែងតែទៅក្រៅប្រទេសជាញឹកញយ។

មិនត្រឹមតែប៉ុណ្ណោះ នាងបានតែងខ្លួនយ៉ាងសាមញ្ញបំផុត នៅក្នុងទេសភាពបែបនេះ តែមើលទៅនៅតែលេចធ្លោ និងស្រស់ស្អាតដដែល៕


ចែករំលែក៖