ព័ត៌មានទាន់ហេតុការណ៍៖

តុកាហ្វេឆ្លាតវៃ SOBRO មានមួយនៅក្នុងគេហដ្ឋានអ្នក នោះពិតជាអស្ចារ្យ

ចែករំលែក៖

តុកាហ្វេជាផ្នែកមួយអស្ចារ្យនៃគ្រឿងសង្ហារឹម។ SOBRO តុឆ្លាតវៃ របស់ StoreBound មានប្រយោជន៍ជាច្រើន វាមិនមែនគ្រាន់តែមើលទៅស្រស់ស្អាត! តែវាត្រូវបានបំពាក់ជាមួយនឹងទូទឹកកកនៅខាងក្នុង បាស speaker និង មានភ្លើងបំភ្លឺដែលគ្រប់គ្រង និងបញ្ជាពីទូរស័ព្ទរបស់អ្នក។ វាមានផ្ទៃសនៅផ្នែកខាងក្រៅ និងក្នុង ជាមួយនឹងកញ្ចក់ពណ៌ខ្មៅ នៅផ្នែកខាងលើ និងមានអំពូល LED នៅផ្នែកខាងក្រោម ។ សំឡេងបាសចេញតាមរន្ធបាសនៅគៀនតុ និង មានរន្ធដោត USB រន្ធដោតឌុយសំរាប់សាកថ្មទូរសព្ទ័ និង រន្ធតភ្ជាប់ទូទឹកកក។

តុ SOBRO នេះចំណាយ ⅔ នៃតុសំរាប់ដាក់ថតតុ ដែលច្នៃទៅជាទូទឹកកកអាចក្លាសេភេស្ជជៈដោយគ្រាន់តែទាញចេញដូចថតតុទូទៅ និងអាចក្លាសេភេស្ជជៈបានជាង 30ដប ឬ កំប៉ុង។ សីតុណ្ហភាពនៃទូទឹកកកនេះអាចគ្រប់គ្រងបានពីទូរស័ព្ទរបស់អ្នកតាមរយៈការតភ្ជាប់ប៊្លូធូស ។ នៅខាងស្តាំផ្នែកខាងលើផ្ទៃកញ្ជក់ខ្មៅមាន option display touchscreen ជាមួយនឹងភ្លើង LED សំរាប់បញ្ជាសំឡេងភ្លេងចំរៀង វានឹងរលត់ភ្លើងទៅវិញ នៅពេលដែលយើងឈប់ចុចវា។

តុ SOBRO បានដាក់តម្លៃលក់រាយ 1200 $ ថ្លៃជាងផលិតផលរបស់ក្រុមហ៊ុន IKEA ទៅទៀត ។ វាមានតំលៃថ្លៃ ក៏ព្រោះតែផលិតឡើងដោយឧបករណ៍ និង សំភារះមានគុណភាពខ្ពស់ ហើយនឹងមានការបញ្ចុះតំលៃដល់ទៅ $649 សំរាប់អតិថិជនដំបូង និងមានសេវាដឹកជញ្ជូននៅខែកញ្ញានេះ ៕ ហេង លក្ខិណា


ចែករំលែក៖