ព័ត៌មានទាន់ហេតុការណ៍៖

តុលាការសម្រេចចោទប្រកាន់ក្រុមជួញដូរ និងប្រើប្រាស់គ្រឿងញៀន៩នាក់ ដែលត្រូវនគរបាលអង្គស្នួលបង្ក្រាប

ចែករំលែក៖

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ លោកស្រី ស៑ុន យ៑ឺត ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល បានសម្រេចចោទប្រកាន់ មុខសញ្ញា ជួញដូរ និងប្រើប្រាស់គ្រឿងញៀន៩នាក់ ដែលត្រូវនគរបាលស្រុកអង្គស្នួលបង្ក្រាបកាលពីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ឈានចូលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ពីបទ”ប្រើប្រាស់ និងជួញដូរនូវសារធាតុញៀនដោយខុសច្បាប់” តាមមាត្រា៤០ និងមាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

លោកព្រះរាជអាជ្ញាររងបានបញ្ជាក់ថា៖ សំណុំរឿងបានបញ្ជូនទៅឲ្យលោកចៅក្រមស៊ើបសួរចាត់ការបន្តរនីតីវិធី។

នៅដំណាក់កាលនេះចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនឬមិនឃុំខ្លួនជនត្រូវចោទ ប៉ុន្តែបទល្មើសគ្រឿងញៀនភាគច្រើនចៅក្រមស៊ើបសួរនិងសម្រេចឃុំខ្លួន។

សូមរំលឹកថា ហេតុការណ៍ចុះបង្ក្រាបនេះកាលពីថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុច ចិញ្ចើមផ្លវជាតិលេខ៤ មុខភូមិព្រៃរការ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ។

លោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យចំនួន១០នាក់ (ឃាត់ខ្លួនបាន០៩នាក់) (គេចខ្លន១នាក់)៖

១-ឈ្មោះធី បាន ហៅចាន់ថា ភេទ ប្រុស អាយុ១៩ឆ្នាំ ជនជាតិ ខ្មែរ  មុខរបរ កសិករ ទីលំនៅបច្ចុប្បន្ន នៅភូមិ ព្រៃត្បែងសង្កាត់ ឳឡោកខណ្ឌ័ពោធិដែនជយ័ រាជនានីភ្នំពេញ(ជួញដូរ)

២-ឈ្មោះ សេង លីហៀងភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករទីលំនៅបច្ចុប្បន្ន នៅភូមិត្រពាំងជួនឃុំ ឆក់ឈើនាងស្រុកអង្គស្នួកខេត្តកណ្តាល (ជួញដូរ)

៣-ឈ្មោះយឹម សារ៉ាត់ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងធ្វើសំណង់ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងជួនឃុំឆក់ឈើនាងស្រុកអងគងស្នួលខេត្តកណ្តាល(ជួញដូរ)។

៤-ឈ្មោះភឿន ផាត ភេទប្រុសអាយុ២៣ឆ្នាំជនជាតិខ្មែរ មុខរបរសន្តិសុខ ទីលំនៅបច្ចុប្បន្នស្នាក់ ភូមិត្រពាំងជួនឃុំឆក់ឈើនាង ស្រុកអង្គស្នួលខេត្តកណ្តាល (ប្រើប្រសស់)។

៥-ឈ្មោះសុខ ម៉េងភេទប្រុសអាយុ១៦ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិត្រពាំងខ្នាឃុំឹក់ឈើនាងស្រុកអង្គស្នួលខេត្តកណ្តាល (ប្រើប្រាស់)។

៦-ឈ្មោះដោ រស្មីភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មករប្រមូលសំរាមទីលំនៅបច្ចុប្បន្នភូមិព្រៃត្បែង សង្កាត់ឪឡោក ខណ្ឌពោធិសែនជយ័រាជធានីភ្នំពេញ (ប្រើប្រាស់)។

៧-ឈ្មោះរឹម សីហា ភេទប្រុសអាយុ២៨ឆ្នាំជនជាតិខ្មែរ មុខរបរ ជាងដែក ទីលំនៅបច្ចប្បន្ននៅភូមិអំបិលឃុំស្គុះ ស្រុកសំរោងទងខេត្ត កំពង់ស្ពឺ (ប្រើប្រាស់) ។

៨-ឈ្មោះភឺន សុផានិតភេទប្រុសអាយុ២២ឆ្នាំជនជាតិខ្មែរ មុខរបរ ព្រូឡាន មានទីលំនៅភូមិព្រៃរការ ឃុំឆក់ឈើនាងស្រុកអង្គស្នួលខេត្តកណ្តាល (ប្រើប្រាស់)។

៩-សេក ដារិទ្ធហៅជីវភេទប្រុសអាយុ ២០ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិភ្នំដីឃុំសំរោងលើ ស្រុកអង្គស្នួលខេត្តកណ្តាល (ប្រើប្រាស់)។

១០-ឈ្មោះញ៉ុន សុណាត ភេទប្រុសអាយុ៣១ឆ្នាំជនជាតិខ្មែរ មុខរបរ (ជួញដូរនិងផ្តល់ទីតាំងប្រើប្រាស់)
មានទីលំនៅភូមិត្រពាំងជួនឃុំឆក់ឈើនាង ស្រុកអង្គស្នួលខេត្តកណ្តាល(គេចខ្លួន) ។

វត្ថុតាងចាប់យករួមមាន៖
១ ម្សៅក្រាមពណ៌សថ្លាសង្ស័យថា ជាសារធាតុញៀនចំនួន៤កញ្ចប់ (មធ្យម៣កញ្ចប់) (តូច ០១កញ្ចប់)
២ ទូរសព្ឌ័ដៃ៨គ្រឿង ខូចគុណភាព។
៣ ថង់សម្រាប់វេចខ្ចប់ថ្នាំញៀន ចំនួន១២ដុំ និង
ឧបករ ប្រើប្រាស់មួយចំនួនទៀត។

លោកអធិការបញ្ជាក់ថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ កម្លាំងជំនាញបានទទួលព័ត៌មានពីមហាជនល្អ ថា មានជនសង្សយ័កំពុងជួញដូរថ្នាំញៀន និងប្រើប្រាស់ នៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងជំនាញ បានចុះដល់កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនជនសង្ស័យ២នាក់ឆែកត្រួតពិនិត្យឃើញថ្នាំញៀន២
កញ្ចប់ នៅនិងជនសង្សយ័ឈ្មោះ ធី បានហៅចាន់ថា និងឈ្មោះសេង លីហៀងហៅទួក បានសារភាពថា
ថ្នាំញៀននេះ ទិញពីឈ្មោះញ៉ុន សុណាត ផ្ទះនៅភូមិត្រពាំងជួនឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ភ្លាមនោះកម្លាំង ជំនាញបានបន្ត តាមរកមុខសញ្ញាឈ្មោះញ៉ុន សុណាត ពេលទៅដល់ ភូមិត្រពាំងជួន ផ្លូវចូលផ្ទះ ឈ្មោះសុណាត មានជនសង្សយ័ចំនួន៧នាក់ បានរត់ចេញពីផ្ទះឈ្មោះសុណាត ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបាន ឆែកត្រួតពិនិត្យ
ឃើញមានថ្នាំញៀន ចំនួន២កញ្ចប់នៅក្នុងកាបូបដៃរបស់ជនសង្សយ័ឈ្មោះយឹម សារ៉ាត់ហៅពៀច ហើយខ្លួនបានសារភាពថា ទិញថ្នាំញៀននេះ ទិញពីឈ្មោះ សុណាត ដើម្បីយកទៅលក់បន្ត និង០១កញ្ចប់តូចទៀត ឆែកត្រួតពិនិត្យឃើញនៅក្នុងហោប៉ោអាវរបស់ជនសង្ស័យឈ្មោះសុខ ម៉េង ហើយបានសារភាពថា ទិញថ្នាំញៀននេះ ពីឈ្មោះ សុណាត ដែរដើម្បីយកទៅប្រើប្រាស់។

ដោយមានបទបញ្ជាពីលោកស្នងការនិងមានការសម្រួបសម្រួល ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល មានការចូលរូមពីលោកមេភូមិ ក្រុមប្រឹក្សាឃុំ នគរបាលប៉ុស្តិនិងនៅចំពោះមុខ មុខសញ្ញាកម្លាំងជំនាញបានត្រួតពិនិត្យ ឆែកឆេរ រកឃើញថង់សម្រាប់វេចខ្ចប់ថ្នាំញៀន១២ដុំ និងឧបករណ៍ប្រើប្រាស់ដូចខាងលើ ៕ ឆ ដា


ចែករំលែក៖