ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ សម្រេចឃុំខ្លួន ក្រុមជួញដូរគ្រឿងញៀន៦នាក់ ដាក់ពន្ធនាគារ បណ្តោះអាសន្ន

ចែករំលែក៖

ខេត្តកណ្តាល៖ ក្រុមជួញដូរគ្រឿងញៀន យ៉ាងសកម្មដែលត្រូវ កម្លាំងនគរបាលស្រុកកោះធំ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃាត់ខ្លួនបាន៦នាក់ រួម នឹងគ្រឿងញៀន៨កញ្ចប់ធំ និងវត្ថុតាងមួយចំនួនទៀតនោះ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ លោក សាយ សម្ជសន៍សេរី ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាលបានសម្រេចចេញដីការឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ” ជួញដូរ និងរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់” ដែលប្រព្រឹត្តនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៣ និង៣០នាទី តាមមាត្រា៤២ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

ជនត្រូវចោទទី០១ឈ្មោះ ផ្កាយ ស៊ីណា ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ (មិនពិតប្រាកដ) ទី០២ឈ្មោះផ្កាយ ប៊ុនធឿន ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ្រៃធំ ឃុំសំពៅពូនស្រុកកោះធំ ខេត្តកណ្តាលមុខរបរ (មិនពិតប្រាកដ) ទី០៣ឈ្មោះផ្កាយ ស៊ីដែន ភេទប្រុសអាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ្រៃធំ ឃុំសំពៅពូនស្រុកកោះធំ ខេត្តកណ្តាលមុខរបរ (មិនពិតប្រាកដ) ទី០៤ឈ្មោះធី វ៉ាន់ណាច ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកប៉ាល់គឿង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាលមុខរបរ (មិនពិតតប្រាកដ) ទី០៥ឈ្មោះផល សុភណ្ឌ័ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ្រៃធំឃុសំពៅពូនស្រុកកោះធំ ខេត្តកណ្តាល មុខរបរ (សន្តិសុខឯកជន)ដោយមានដីការចាប់ខ្លួនចំនួន០២ច្បាប់របស់សាលាដំបូងខេត្តកណ្តាល។ទី១មានដីការចាប់ខ្លួនលេខ៧៨៤ របស់ចៅក្រមស៊ើបសួរ(ទីសំណាង) ចុះថ្ងៃទី០៥ខែតុលាឆ្នាំ២០១៥។ទី២/ មានដីការចាប់ខ្លួនលេខ៦៣១ដកបចខ/១៥ របស់ចៅក្រមស៊ើបសួរ (ទី សំណាង )ចុះនៅថ្ងៃទី៣១ ខែសីហាឆ្នាំ២០១៥ និងទី០៦ឈ្មោះស្រ៊ុយ លីហេវ ភេទប្រុសអាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកសុឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាលមុខរបរ (សន្តិសុខឯកជន)។

វត្ថុតាងចាប់យកមានថ្នាំញៀនម៉ាទឹកកក ice ចំនួន០៨កញ្ចប់ក្នុងនោះមានកញ្ចប់ធំ០៤កញ្ចប់ និងកញ្ចប់មធ្យមចំនួន០៤កញ្ចប់ទូរសព្ទ័ដៃចំនួន០៣គ្រឿង ថវិការដែលចាប់យករួមមាន ប្រាក់រៀលចំនួន៣៤៥០០០រៀលប្រាក់ដុល្លា១៥៦ដុល្លាប្រាក់ដុងចំនួន៥០០០០ដុង និងសំភារះវិចខ្ចប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។

នគរបាលបញ្ជាក់ថាកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៣ និង៣០នាទី មាន ប្រជាពលរដ្ឋល្អបានរាយការណ៍មកសមត្ថកិច្ចនគរបាលថាមានមុខ សញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មនៅចំណុច ភូមិជ្រៃធំ ឃុំសំពៅពូន។ក្រោយពីទទួលបានពត៍មានរួច លោកវរះសេនិយ៍ឯកស៊ីម ឃាង អធិការនៃអធិការដ្ឋាននគរបាលស្រុកកោះធំ បានបញ្ជាដោយផ្ទាល់ឲ្យកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនចុះទៅសហការជាមួយ និងសមត្ថកិច្ចប៉ុស្តិ៍សំពៅពូន ដើម្បីចុះទៅបង្រ្កាបមុខសញ្ញាខាងលើនេះ។

ពេលចុះទៅដល់សមត្ថកិច្ចនគរបាលចាប់ឃាត់ខ្លួនបានជនសង្ស័យបានចំនួន០៤នាក់/ស្រី០១នាក់។ឈ្មោះផ្កាយ ស៊ីណា ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះផ្កាយ ប៊ុនធឿន ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះផ្កាយ ស៊ីដែន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាបងប្អូនបង្កើត)មានទីលំនៅភូមិជ្រៃធំ ឃុំសំពៅពូនស្រុកកោះធំ ខេត្តកណ្តាល និងឈ្មោះធី វ៉ាន់ណាច ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិកប៉ាល់គឿង សំពៅពូន ស្រុកកោះធំ។ដោយបានដកហូតបានថ្នាំញៀនចំនួន០២កញ្ចប់មធ្យមនៅចំពោះមុខ សមត្ថកិច្ចជនសង្ស័យឈ្មោះផ្កាយ ស៊ីណា បានឆ្លើយសារភាពថាថ្នាំញៀននៅចំពោះមុខនេះគឺរូបគេបានទិញពីអ្នកលក់ថ្នាំញៀនម្នាក់ ឈ្មោះផល សុភណ្ឌ័ ភេទប្រុស អយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ (សន្តិសុខឯកជន) ។

ក្រោយពេលទទួលបានចម្លើយសារភាពរួចសមត្ថកិច្ចនគរបាលបាន រាយការណ៍ជូនលោកស្នងការរងទទួលផែនប្រឆាំងបទល្មើស និងបានគោលការណ៍ឯកភាពពីលោកព្រះរាជ្ញារង ឯក ស៊ុនរស្មី ដើម្បីបន្តនីតិវិធី ក្រោយពីទទួលបានបទបញ្ជារួចសមត្ថកិច្ចនគរបាលបានចុះទៅឃាត់ខ្លួនជនសង្ស័យឈ្មោះផល សុភណ្ឌ័ នៅចំណុចការដ្ឋានស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះផល សុភណ្ឌ័ បានឆ្លើយសារភាពថា ថ្នាំញៀនដែលខ្លួនបាន យកមកលក់ចែកចាយបន្តនោះគឺនៅមានសេះសល់ទៀតដោយបានយកទៅលាក់ទុកនៅក្នុងផ្ទះរបស់ខ្លួន ស្ថិតនៅក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។ក្រោយពេលស្តាប់ចម្លើយសារភាព រួចសមត្ថកិច្ច ក៏បានបន្តចុះទៅឆែកឆេរនៅក្នុងផ្ទះរបស់ជនសង្ស័យហើយ ក៏រកឃើញមានលាក់ទុកនៅថ្នាំញៀនចំនួន០៦កញ្ចប់ក្នុងនោះមានកញ្ចប់ធំចំនួន០៤កញ្ចប់ និងកញ្ចប់មធ្យមមានចំនួន០២កញ្ចប់ ។

ក្រោយមកសមត្ថកិច្ចបានបញ្ជូនជនសង្ស័យរួមជាមួយ នឹងវត្ថុតាងថ្នាំញៀនខាងលើនេះយកមក កាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ៕ ឆ ដា


ចែករំលែក៖