ព័ត៌មានទាន់ហេតុការណ៍៖

តោខៀវ Chelsea ឡើងមកឈរលំដាប់លេខ៤វិញក្រោយឈ្នះ Southampton

ចែករំលែក៖

ក្រុមតោខៀវ Chelsea បានឡើងមក ឈរលំដាប់លេខ៤នៅក្នុងក្របខ័ណ្ឌអង់គ្លេស Premier League វិញហើយ បន្ទាប់ ពីយកឈ្នះលើក្រុម Southampton 2-0 រួចមក ។

២គ្រាប់ដែលកើតចេញពីកីឡាករ Eden Hazard និង Diego Costa បានជួយ ក្រុមតោខៀវដែលដឹកនាំដោយលោកគ្រូ បង្វឹក Antonio Conte មកឈរពីលើក្រុម មាន់ខ្នាយមាស Tottenham Hotspur ដោយ មាន២២ពិន្ទុនិងតាមពីក្រោយក្រុមលេខ១ Manchester City តែមួយពិន្ទុប៉ុណ្ណោះ។

ក្រុមលេខ១ Manchester City លេខ២ Arsenal និងលេខ៣ Liverpool សុទ្ធតែ មាន២៣ពិន្ទុស្មើគ្នា ខណៈបិសាចក្រហម Manchester United ឈរនៅលេខរៀងទី៨ មានតែ១៥ពិន្ទុ ៕
chelsea-1


ចែករំលែក៖