ព័ត៌មានទាន់ហេតុការណ៍៖

តំបន់ឆ្នេរសមុទ្ររដ្ឋ Georgia នៅតែប្រុងប្រយ័ត្ន បើទោះបីព្យុះបន្ថយកម្លាំងយ៉ាងណាក្តី

ចែករំលែក៖

ព្យុះ Florence បានទៅដល់រដ្ឋGeorgia កាលពីថ្ងៃទី១២ខែកញ្ញា ធ្វើឲ្យរដ្ឋនេះត្រូវ ប្រកាសអាសន្ន ផងដែរ ។ ក្រុមអ្នកព្យា ករណ៍ បានព្រមានពីភ្លៀងធ្លាក់ខ្លាំងនៅរដ្ឋភាគខាងត្បូងមួយនេះ ។ បន្ទាប់ពីព្យុះ កំណាច Florence បោកបក់ឆ្ពោះមកកាន់ រដ្ឋកាលីហ្វ័រនីញ៉ា ក្នុងនាមជាព្យុះដ៏ខ្លាំង ក្លាបំផុត។

ខណៈនោះដែរ មន្ទីរព្យុះសង្ឃរាជាតិ សហរដ្ឋអាមេរិក (NHC) បាននិយាយថា កម្លាំងខ្យល់អតិបរមារបស់ព្យុះ Florence បានចុះថមថយបន្តិចវិញហើយ ពីព្យុះ ប្រភេទទី៤ មកនៅជាព្យុះប្រភេទទី៣។

ទោះបីជាយ៉ាងណាក៏ដោយ NHC បាន​ធ្វើការសង្កត់ធ្ងន់ថា ថ្វីដ្បិតតែមានការ រំពឹងខ្ពស់ពីការចុះខ្សោយកម្លាំងព្យុះក្នុង រយៈពេល២៤ម៉ោងបន្ទាប់យ៉ាងណាក្តីតែព្យុះ Florence នៅតែជាព្យុះកំណាចដ៏ គ្រោះថ្នាក់ដដែល ពេលដែលវាធ្វើដំណើរជិតមកដល់តំបន់ឆ្នេរសហរដ្ឋអាមេរិក នៅ ល្ងាចថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រនេះ។

សូមបញ្ជាក់ថា ពេលដែលព្យុះ Florenceបោកបក់ឆ្លងកាត់មហាសមុទ្រអាត្លង់ទិក ក្នុងល្បឿន២០៥គីឡូម៉ែត្រ ក្នុង១ម៉ោង ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងក្រុមមន្ត្រីរដ្ឋ បានអំពាវ នាវឲ្យប្រជាពលរដ្ឋ ដែលស្ថិតនៅតាមផ្លូវ ដំណើរព្យុះ ជម្លៀសខ្លួនចេញ មុនពេល ដែលវាយឺតពេលទៅហើយនោះ។

ដោយឡែក ប្រជាពលរដ្ឋជិត១,៧លាន នាក់ ស្ថិតក្រោមការបញ្ជាឲ្យជម្លៀសខ្លួនជាចាំបាច់ ឬស្ម័គ្រចិត្ត ហើយប្រជាពលរដ្ឋស្ថិតតាមតំបន់ឆ្នេរ ប្រញាប់ប្រញាល់នាំគ្នាវាយក្តារភ្ជិតផ្ទះសម្បែង និងមុខជំនួញរបស់ពួក គេ កាលពីថ្ងៃពុធ ខណៈដែលព្យុះកំពុងធ្វើដំណើរជិតមកដល់៕ ម៉ែវ សាធី


ចែករំលែក៖