ព័ត៌មានទាន់ហេតុការណ៍៖

តំបន់ភូមិត្រពាំងឈូកនៅតែជាបញ្ហាសំខាន់របស់ប្រជាពលរដ្ឋចំពោះគ្រឿងញៀនដែលបំបែកសំបុកហើយនៅតែមានអ្នកលក់ និងអ្នកប្រើប្រាស់

ចែករំលែក៖

ភ្នំពេញ៖ បើទោះបីជាអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌសែនសុខខំបំបែកសំបុកគ្រឿងញៀនដ៏ល្បីល្បាញជាយូរមកហើយក៏ដោយ ក៏ទីតាំងមួយនេះ នៅតែមានអ្នកជួញដូរចែកចាយ និងអ្នកប្រើប្រាស់នូវសារធាតុញៀនចង់លើសដើម ទាំងនេះហើយ ដែលធ្វើអោយប្រជាពលរដ្ឋរស់នៅទីនោះ កើតក្តីបារម្ភនិងភ័យខ្លាចសារជាថ្មី។

ជាក់ស្តែងកាលពីម៉ោង១២ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខ បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៣នាក់ ដកហូតថ្នាំញៀន១២កញ្ចប់ ដោយចោទពីបទជួញដូរនូវសារធាតុញៀនដោយខុសច្បាប់។

សមត្ថកិច្ចនិយាយថា ជនសង្ស័យទាំង៣នាក់នោះទី១មាន ឈ្មោះ ផង់ រស្មី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ទី២ឈ្មោះ រិទ្ធ ពិសិ្ធ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ទឹកថ្លា ទី៣ឈ្មោះ ស្រី ច្រឹប ភេទស្រី អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទាំង៣នាក់ស្នាក់នៅផ្ទះជួលចំណុចកើតហេតុខាងលើ។

ប៉ូលីសនិយាយទៀតថា ជនសង្ស័យទាំង៣នាក់នេះគឺត្រូវចោទពីបទជួញដូរនូវសារធាតុញៀន ដោយក្នុងនោះដកហូតយកវត្ថុតាងរួមមានម្សៅក្រាមថ្លាសចំនួន១២កញ្ចប់ និងសម្ភារប្រើប្រាស់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមនឹងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការតាមផ្លូវច្បាប់៕ តុង សីហា


ចែករំលែក៖