ព័ត៌មានទាន់ហេតុការណ៍៖

ថៃនឹងលុបចោលបម្រាមធ្វើសកម្មភាពនយោបាយរបស់បណ្តាគណបក្ស ដើម្បីត្រៀមបោះឆ្នោត

ចែករំលែក៖

នៅថ្ងៃទី២៤ ខែសីហា ប្រព័ន្ធផ្សព្វ ផ្សាយថៃបានដកស្រង់សម្តីឧបនាយករដ្ឋមន្ត្រីថៃលោក Wissanu Krea Ngam ដែលបានប្រកាសថា ពេលវេលាដែលរៀបចំបោះឆ្នោតជាតិនឹងត្រូវធ្វើឡើង ក្នុងអំឡុង ពីថ្ងៃទី២៤ ខែកុម្ភៈដល់ថ្ងៃទី៥ ខែឧសភា។ ទន្ទឹមនឹងនោះលោកក៏បានប្រកាសថា នឹង លុបបម្រាមធ្វើសកម្មភាពនយោបាយ ដើម្បីឲ្យបណ្តាគណបក្ស ធ្វើសកម្មភាព ស្វែងរកការគាំទ្រពីពលរដ្ឋ។

លោក Wissanu Krea Ngam បាន ប្រកាសព័ត៌មានខាងលើ ក្រោយពេល ដែលលោកជួបពិភាក្សាជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។ លោកបន្ត ទៀតថា បញ្ហាដែលត្រូវពិភាក្សានោះគឺ កែទម្រង់ច្បាប់របស់គណៈកម្មាធិការជាតិ ព ដើម្បីសន្តិភាពនិងសណ្តាប់ធ្នាប់NCPO ក្នុងការលុបបម្រាមធ្វើសកម្មភាពនយោបាយ ដោយជំនួសវិញនូវច្បាប់ថ្មី។

លោកWissanu Krea Ngam បន្តទៀត ថា ច្បាប់ហាមប្រាមនឹងត្រូវលុបចោលក្នុង រយៈ៩០ថ្ងៃ ក្រោយពេល ច្បាប់បោះឆ្នោត ត្រូវបានប្រកាសជាសាធារណៈ។ ក្រោយ លុបចោល បណ្តាគណបក្សនយោបាយនឹងធ្វើសកម្មភាពឃោសនារបស់ខ្លួនដោយមិនចាំបាច់សុំច្បាប់ពី NCPO ឡើយ។

កន្លងមករដ្ឋាភិបាលយោធាថៃរងការរិះគន់យ៉ាងខ្លាំងពីពលរដ្ឋ ដោយសារតែ ការពន្យារពេលបោះឆ្នោតជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៤មកទល់ពេលនេះ ។ ការពន្យារ ពេល ត្រូវបានគេចាត់ទុកថាជាការពង្រឹង អំណាចរបស់ក្រុមយោធា ដើម្បីបន្តយកឈ្នះនៅក្នុងការបោះឆ្នោតខាងមុខ ៕ ម៉ែវ សាធី

លោក Wissanu Krea Ngam


ចែករំលែក៖