ព័ត៌មានទាន់ហេតុការណ៍៖

ថៃឯកភាពក្នុងការពារសិទ្ធិពលករកម្ពុជាដែលធ្វើការនៅប្រទេសថៃ៧១ម៉ឺននាក់

ចែករំលែក៖

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់រដ្ឋសភាកម្ពុជា បានលើកឡើងថាភាគីថៃបានឯកភាពជាមួយកម្ពុជាក្នុងការការពារសិទ្ធិពលករកម្ពុជា ដែលកំពុងបម្រើការងារនៅក្នុងប្រទេសថៃប្រមាណ៧១ម៉ឺននាក់ដោយខិតខំធ្វើយ៉ាងណាឱ្យពួកគេទទួលបានសិទ្ធិសេរីភាព ស្របតាមច្បាប់ការងាររបស់ថៃ។

ប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់ ដំណើរទស្សនកិច្ចនៅប្រទេសថៃកាលពី ចុងសប្តាហ៍មុននេះលោកឈាង វុន ប្រធាន គណៈកម្មការកិច្ចការបរទេសសហប្រតិ បត្តិការអន្តរជាតិឃោសនាការនិងព័ត៌មាននៃរដ្ឋសភាបានមានប្រសាសន៍ថារដ្ឋមន្ត្រីក្រសួងការងារនិងថ្នាក់ដឹកនាំកំពូលៗរបស់ ថៃបានប្តេជ្ញាថានឹងការពារសិទ្ធិប្រជា ពលរដ្ឋខ្មែរដែល​កំពុងធ្វើការនៅប្រទេស ថៃមិនឱ្យមានការរំលោភបំពានសិទ្ធិសេរីភាពនោះឡើយ។

លោកបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ច ទៅកាន់ប្រទសថៃរយៈពេល៤ថ្ងៃគណៈ ប្រតិភូរដ្ឋសភាកម្ពុជាបានទៅសាកសួរ សុខ​ទុក្ខបងប្អូនកម្មករខ្មែរដែលកំពុងបម្រើ ការងារនៅក្នុងក្រុមហ៊ុនផលិតចំណីសត្វ ស៊ីភីប្រមាណ២០០នាក់ក្នុងការឈ្វេង​យល់ពីតម្រូវការនិងបញ្ហាប្រឈមនានា ដែល​កើតមានឡើងក្នុងពេលបំពេញការងារនៅទីនោះដើម្បីឈានទៅរកដំណោះ ស្រាយជូនពួកពលករកម្ពុជាឱ្យបានទាន់ពេលវេលា។

លោកបន្តថា បន្ទាប់ពីទទួលបានសំណូមពរពីពលករខ្មែររួចហើយគណៈប្រតិភូ សភាកម្ពុជាបានជួបជាមួយថ្នាក់ដឹកនាំ ប្រទ​េសថៃមួយចំនួនដើម្បីស្នើឱ្យជួយមើល ការខុសត្រូវចំពោះពលករកម្ពុជាទាំងអស់ដើម្បីធ្វើយ៉ាងណាឱ្យពួកគេមានសិទ្ធិពេញលេញដូចប្រជាជនថៃផងដែរ។

លោកបន្ថែមទៀតថា ភាគីថៃមានគ្រោងបង្កើតមជ្ឈមណ្ឌលនៅតាមព្រំដែនកម្ពុជា-ថៃសម្រាប់បណ្តុះបណ្តាលពលករខ្មែរ ដើម្បី​ឱ្យពួកគេមានជំនាញច្បាស់លាស់ ក្នុងការស្វែងរកងារធ្វើការនៅប្រទេសថៃ ជាពិសេសមជ្ឈមណ្ឌលនេះនិងជួយសម្រួល​ រាល់ឯកសារឱ្យប្រជាពលរដ្ឋខ្មែរ​ដែលចង់ ទៅធ្វើការងារនៅប្រទេសថៃដោយស្រប ច្បាប់។

គួរបញ្ជាក់ថា យោងតាមរយបាយការណ៍ របស់ក្រសួងការងារថៃបានឱ្យដឹងថាបច្ចុ ប្ប​ន្ននេះមានពលករកម្ពុជាជាង៧១ម៉ឺន​នាក​់កំពុងធ្វើការនៅប្រទេសថៃក្នុងនោះ មានកម្មករដើរទូកនេសាទមានប្រហែលជាង៥ម៉ឺននាក់ភាគច្រើនពួកគាត់មិនទាន់ មានឯកសារស្របច្បាប់នៅឡើយ៕ ហេង សូរិយា

ពលករខ្មែរដែលត្រូវថៃចាប់បញ្ជូនត្រឡប់មកវិញ នាពេលកន្លងមក

ពលករខ្មែរដែលត្រូវថៃចាប់បញ្ជូនត្រឡប់មកវិញ នាពេលកន្លងមក


ចែករំលែក៖