ព័ត៌មានទាន់ហេតុការណ៍៖

ថៅកែភាស៊ីផ្សារស្អាងមិនព្រមសាងសង់ផ្សារ តែបែរជាដាក់កម្លាំងប្រមូលលុយតាមកញ្ចែង ល្អីទុកឲ្យអាជីវករលក់ហាលខ្យល់ហាលភ្លៀង

ចែករំលែក៖

 

ខេត្តកណ្តាល:ផ្សារស្អាងខាងត្បូង ដែលស្ថិតនៅទីរួមស្រុកស្អាង នៅមេម៉ាយ គ្មានអ្នកសាងសង់ឲ្យជាក់លាក់ ឃើញតែថៅកែ និងឈ្មួញឆ្លៀតឱកាសបោកប្រាស់ក្រុមអាជីវករជាច្រើនលើកច្រើនសារ រហូតមកដល់បច្ចុប្បន្ននេះ ពួកគាត់រំពឹងថា ថៅកែថ្មីដែលបានសិទ្ធិវិនិយោគ រហូតដល់ទៅ៣៧ឆ្នាំ មកសាងសង់ផ្សារខាងលើនេះថ្មី តាមស្តង់ដារ ផ្សារធំៗដូចគេដែរ តែបែរជាមករួសឆ្អឹងដែក និងដំបូលចេញអត់ធ្វើ ចាំតែដើរប្រមូលលុយ ទុកឲ្យអាជីវករលក់ហាលខ្យល់ហាលភ្លៀងទៅវិញ។

ក្រុមអាជីវករអះអាងថា ថៅកែផ្សារដែលបានសិទ្ធិវិនិយោគរហូតដល់ទៅ៣៧ឆ្នាំនោះ ឈ្មោះ ប៉ោ សេង ដែលបានដាក់កម្លាំងប្រមូលលុយជាប្រចាំពីអាជីវករលក់តាមកញ្ច្រែង ល្អីមិនព្រមសាងសង់ផ្សារទុកឲ្យអាជីវករលក់ហាលខ្យល់ហាលភ្លៀងបែបនេះ ជាហេតុធ្វើឲ្យក្រុមអាជីវករិះគន់កប់ៗមាត់ថា ថៅកែផ្សារននេះ ធ្វើនំអត់ម្សៅ ទុកលុយសូកប៉ាន់តែអាជ្ញាធរទៅ គឺអាចធ្វើស្រែលើតំណក់ទឹកភ្នែកអាជីវករបានយ៉ាងស្រួល គ្មានថ្នាក់ណាអើពើ ឬមានវិធានការទៅលើលោកប៉ោ សេងបានឡើយ ដោយសារតែគេ(ថៅកែផ្សារ)មានសិទ្ធិដើរប្រមូលលុយគ្រប់ផ្សារទូទាំងស្រុកស្អាង រហូតឈានដល់ស្រុកកោះធំទៀតផង ។

គួរបញ្ជាក់ដែរថា លោក ប៉ោ សេង ប្រធានម៉ៅការភាស៊ីផ្សារស្អាងនេះ ធ្លាប់ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ចេញដីកាបង្គាប់ឱ្យចូលខ្លួន ធ្វើការសាកសួរម្តងរួចមកហើយកាលពីថ្មីៗកន្លងទៅនេះពាក់ព័ន្ធទៅនិងការបន្តយកភាស៊ីពីក្រុមអាជីវករលក់តាមកញ្ច្រែង ល្អី ប្រឆាំងទៅនិងសារាចរណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលតែហាក់ដូចជាគ្មានប្រសិទ្ធិភាព។

បើតាមការអះអាងរបស់បងប្រុសឈ្មោះសុង ប្រពន្ធឈ្មោះ ថូ កូនឈ្មោះភក្រ័ ជាអាជីវករលក់ដូរក្នុងផ្សារស្អាងខាងជើងបាននិយាទាំងអួលដើមករថាកាលថ្ងៃទី២០ ខែឧសភា គ្រាដែលលោកចៅហ្វាយខេត្តចុះត្រួតពិនិត្យផ្សារគាត់ខ្វាកចង់ជួបណាស់តែមានគេពង្វៀងចេញមិនឲ្យជួបសោះ។មូលហេតុគាត់ចង់ប្រាប់

លោកចៅហ្វាយខេត្តឲ្យដឹងថា តូបលក់ដូររបស់គាត់ត្រូវបានលោកប៉ោសេងថៅកែម៉ៅការភាសុីនិងលោកគ្រូរ៉ាមន្រ្តីប្រឹក្សាស្រុកស្អាងមកពីបក្សប្រឆាំងនោះយកតូបគាត់លក់ឲ្យគេបាត់ហើយអាស្រ័យហេតុនេះគាត់ស្នើរសុំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ពិសេសលោកអភិបាលខេត្តមេត្តាជួយផ្តល់នូវភាពយុតិ្តធម៍ជូនក្រុមគ្រួសាគាត់ផង ។

នៅគ្រាដែលលោកម៉ៅ ភិរុណ ចុះពិនិត្យសណ្តាប់ធ្នាប់ផ្សារស្អាងខាងជើងតាម ការស្នើសុំរបស់អាជីវករនោះដែរលោកក៏បានបញ្ជារដាច់ខាតឱ្យឈប់យកភាស៊ីពីក្រុមអាជីវករដែលលក់ដូរតាមកញ្ច្រែង កញ្ជើរ ល្អី ជាដាច់ខាត ព្រោះរាជរដ្ឋាភិបាលបានចេញសារាចរណ៍ហាមឃាត់យូរហើយ បើនៅតែបន្តល្មើសទៀតនោះ នឹងត្រូ វទទូលខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនឯង។ ក្រោយពីទទួលបាននូវបទបញ្ជារនេះ ប្រជាពលរដ្ឋនឹងក្រុមអាជីវករមានក្តីត្រេកអរជាខ្លាំង ព្រោះពួកគាត់បានជួបការលំបាក និងបារម្ភយូរឆ្នាំមកហើយ មានដូចជាការយកផ្លូវ ធ្វើជាកន្លែងលក់ដូរ និងខ្សែភ្លើងធ្លាក់ទាបរប៉ាត់រប៉ាយជាដើម។

ក្រុមអាជីវករ ក៏បានសំណូមពរជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មេត្តាជួយក្រុមអាជីវករផ្សារស្អាង ក្នុងខេត្តកណ្តាលដែលថៅកែផ្សារឈ្មោះប៉ោ សេង ដាក់កម្លាំងទារលុយពីអាជីវករលក់ដូរតាមកញ្ច្រែង ល្អី មិនអនុវត្តន៍តាមសារាចរណ៍ណែនាំរបស់សម្តេចឡើយជាក់ស្តែងកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ លោកម៉ៅ ភិរុណ បានចុះផ្ទាល់ ខណ:នោះអាជីវករបានជំរាបប្រាប់ថា ថៅកែផ្សារខាងលើនៅតែដាក់កម្លាំងទារលុយពីអាជីវករលក់ដូរតាមកញ្ច្រែង ល្អី ដដែលដោយសារតែគេ(ប៉ោ សេង)បានសិទ្ធិវិនិយោគផ្សារនេះ រហូតដល់៣៧ឆ្នាំឯណោះ តែផ្សារស្អាង ខាងត្បូងថៅកែផ្សារមិនពព្រមធ្វើទេ ទុកឲ្យក្រុមអាជីវករលក់ហាលថ្ងៃ និងហាលភ្លៀង រហូតមកដល់សព្វថ្ងៃ ដូច្នេះហើយសូមសម្តេចមេត្តាជួយក្រុមអាជីវករផង ៕ ស្អាងជ័យ


ចែករំលែក៖