ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំកងទ័ពរថក្រោះកងយោធពលខេមរភូមិន្ទអញ្ជើញទៅឈ្វេងយល់និងដកស្រង់បទពិសោធន៍ពីកងទ័ពមិត្ត

ចែករំលែក៖

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់មេ បញ្ជាការនៃបញ្ជាការដ្ឋានរថក្រោះ រថពាស ដែក កងទ័ពប្រជាជនវៀតណាមកាលពី រសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ លោកឧត្តមសេនីយឯក ទ្បាញ់ កៅ នាយ រងសេនាធិការចម្រុះកងយោធពលខេមរ ភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានរថ ក្រោះនៃអគ្គបញ្ជាការ ខ.ភ.ម. បានដឹកនាំ ប្រតិភូនៃបញ្ជាការដ្ឋានរថក្រោះនៃអគ្គបញ្ជា ការកងយោធពលខេមរភូមិន្ទខ.ភ.ម រួមនឹងនាយទាហានបព្ជាាការដ្ឋានកងទ័ពជេីងគោកអញ្ជើញទៅបំពេញទស្សនកិច្ចចំនួន៥ថ្ងៃនៅបញ្ជាការដ្ឋានរថក្រោះ រថពាស ដែកកងទ័ពប្រជាជនវៀតណាមដើម្បីដក ស្រង់បទពិសោធន៍បច្ចេកទេសពីគ្នាទៅ វិញទៅមក។

សមាសភាពប្រតិភូអមដំណើរមានចំនួន៧នាក់ក្នុងនោះមានប្រតិភូបញ្ជាការដ្ឋានរថ ក្រោះអគ្គបញ្ជាការខ.ភ.ម ចំនួន៤នាក់ និងបព្ជាាការដ្ឋានរថក្រោះកងទ័ពជើង គោកចំនួន៣នាក់ ។

គួរបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ច ចំនួន៥ ថ្ងៃនេះប្រតិភូដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ទ្បាញ់ កៅ នៅ ព្រឹកថ្ងៃទី១២ ខែកញ្ញាឆ្នាំ ២០១៧ នឹងជួបប្រជុំទ្វេភាគីជាមួយថ្នាក់ដឹកនាំបញ្ជាការដ្ឋានរថក្រោះ រថពាសដែកកងទ័ពប្រជាជនវៀត ណាម ដើម្បីដកស្រង់បទពិសោធន៍ការងារ បច្ចេក ទេសពីគ្នាទៅវិញទៅមក​។

បន្ទាប់មកប្រតិភូនឹងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០១៧ គណប្រតិភូនឹងអញ្ជើញ បន្តទស្សនកិច្ចនៅសាលានាយទាហានរថក្រោះ រថពាសដែក របស់បញ្ជាការដ្ឋានរថក្រោះរថពាសដែក។ លុះព្រឹកថ្ងៃ ទី១៤ ខែកញ្ញា ឆ្នាំដដែល គណប្រតិភូនិងអញ្ជើញចេញដំណើរទៅទស្សនា ឆ្នេរកោះ នៅតំបន់ទេសចរណ៍ហាទ្បុង ។ ប្រតិភូនិងធ្វើមាតុភូមិនិវត្តន៍នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ៣និង៣០នាទី រសៀល ៕ សុខដុម


ចែករំលែក៖