ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំក្រសួងការពារជាតិ ស្វាគមន៍ដំណើរទស្សនកិច្ចរបស់កងទ័ពមិត្ត

ចែករំលែក៖

ភ្នំពេញ៖ នៅទីស្តីការគណៈរដ្ឋមន្ត្រី នារសៀលថ្ងៃសុក្រ ៧កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវ នឹងថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១ ៨ លោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ បានអនុញ្ញាតឲ្យលោកឧត្តមសេនីយ៍ទោ YU TONGJIE នាយរងសេនាធិការកងកម្លាំងគាំទ្រយុទ្ធសាស្រ្ត នៃទ័ពរំដោះប្រជាជនចិន ចូលជួបសម្តែងការគួរសម ក្នុងឱកាសគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា ។

លោកនាយឧត្តមសេនីយ៍ នាង ផាត លើកឡើងថា: ក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រីករាយស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះប្រតិភូដែលអញ្ជើញមកបំពេញទស្សនកិច្ចនាឱកាសនេះ ហើយក៏បានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះការជួយឧត្ថម្ភទាំងស្មា រតី សម្ភារ ដល់ព្រះរាជាណាចក្រកម្ពុជា ពិសេសកងយោធពលខេមរភូមិន្ទនាពេលកន្លងមក ក្នុងកិច្ចសហប្រតិបតិ្តការមហាមិត្ត រវាងប្រទេសទាំងពីរ កម្ពុជា- ចិន ។

លោកឧត្តមសេនីយ៍ទោ YU TONGJIE សំដែងការស្វាគ មន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានថ្នាក់ដឹកនាំក្រសួងការពារជាតិ ដែ លជានិច្ចកាលតែងតែ យកចិត្តទុកដាក់ចំពោះដំណើរទស្សន កិច្ច របស់កងទ័ពរំដោះប្រជាជនចិន ដើម្បីពង្រឹងពង្រីកកិច្ចស ហប្រតិបត្តិការ លើវិស័យការពារជាតិរវាងប្រទេសយើងទាំងពីរឱយកាន់តែរីកចម្រើនរឹងមាំថែមទៀត ។

ក្នុងនោះលោកឧត្តមសេនីយ៍ នាយរងសេនាធិការកងកម្លាំងគាំទ្រយុទ្ធសាស្រ្ត នៃទ័ពរំដោះប្រជាជនចិន ថ្លែងអំណរគុណចំពោះប្រមុខដឹកនាំប្រទេសទាំងពីរ លោកតែងលើកឡើងនូវកិច្ចសហប្រតិបត្តិការដែកថែប រវាងប្រទេសទាំងពីរដែលមានប្រ វត្តិសាមគ្គី តាំងពីយូរលង់ណាស់មកហើយ សូមចំណងមេត្រី ភាពនេះ និងនៅតែរឹងមាំស្អិតល្មួតបន្តដល់កូនចៅជំនាន់ក្រោយផងដែរ ៕ សុខដុម


ចែករំលែក៖