ព័ត៌មានទាន់ហេតុការណ៍៖

ទម្រង់ដឹកនាំរបស់រដ្ឋាភិបាលថ្មីប្រទេសរុស្សុីលោក ពូទីន មិនមានការផ្លាស់ប្តូរច្រើនឡើយ

ចែករំលែក៖

ក្រោយស្បថចូលកាន់តំណែងអាណត្តិថ្មី ក្នុងការដឹកនាំរុស្ស៊ី បន្តទៅមុខពុះពារ រាល់ឧបសគ្គ ប្រធានាធិបតីរុស្ស៊ីលោកពូទីនបានស្នើដល់ សភា បន្តបោះឆ្នោត គាំទ្រ នាយករដ្ឋមន្ត្រី Dmitry Medvedev ធ្វើ ជានាយករដ្ឋមន្ត្រី បន្តទៀត។

ប្រភពព័ត៌មានបានឲ្យដឹងថា វិមាន ក្រឹមឡាំង បានឲ្យដឹងថា លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃចន្ទ បានស្នើសុំដល់សភាជាន់ទាប Duma សុំ ឲ្យធ្វើការអនុម័ត លើមុខតំណែងដល់ លោក Dmitry Medvedev ឲ្យក្លាយជា នាយករដ្ឋមន្ត្រី ។

វិមានក្រឹមឡាំង បានឲ្យដឹងនៅក្នុង សេកចក្តីថ្លែងការណ៍មួយថា “ប្រធានា ធិបតី បានតែងតាំងដល់លោក Dmitry Medvedev ដើម្បីទទួលបាន ការយល់ ព្រមពីសភា Duma ដើម្បីតែងតាំងជាអគ្គ រដ្ឋទូត នៃរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី ។

នៅព្រឹកថ្ងៃនេះ រដ្ឋាភិបាលមុន ដែល ដឹកនាំដោយលោក Medvedev បានលា លែងពីមុខតំណែង បន្ទាប់ពីលោក ពូទីន បានស្បថចូលកាន់មុខតំណែង ដើម្បីចាប់ ផ្តើមអាណត្តិទី៤ របស់គាត់ជាប្រធានា ធិបតីរុស្ស៊ី ។

បន្ទាប់មកទៀត លោកប្រធានាធិបតី បានចុះហត្ថលេខាលើក្រឹត្យមួយ ដែល បញ្ជាឲ្យរដ្ឋាភិបាល បន្តធ្វើការរហូត ដល់ ការបង្កើតថ្មី ៕ ម៉ែវ សាធី


ចែករំលែក៖