ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនិកជនរាប់ពាន់នាក់ បានមកទស្សនា និងរីករាយការសម្តែងថ្មីនៅ NABA

ចែករំលែក៖

រាជធានីភ្នំពេញ ថ្ងៃទី ១១ កក្កដា ២០១៨ ៖ ការសម្តែងថ្មីចុងក្រោយនៅសាលមហោស្រព NABA នៅណាហ្គាទី ២ ដែលមានឈ្មោះថា “ព្រឹត្តិការណ៍សិល្បៈចម្រុះពណ៌” ឬ Viva La Colours បានទាក់ទាញទស្សនិកជនជាង ១០០០ នាក់កាលពីចុងសប្តាហ៍មុន ។

ការសម្តែងលំដាប់ពិភពលោកនេះ មានការចូលរួមសម្តែងដោយសិល្បករ សិល្បការិនីជាតិ និងអន្តរជាតិជាច្រើនរូបដែលក្នុងនោះមានការសម្តែងសៀកបង្វិលខ្លួនលើអាកាសរបស់បងប្អូនពីរនាក់មកពីប្រទេសអេត្យូពីក្នុងទ្វីបអាហ្រ្វិកពីកម្មវិធី Spain’s Got Talent ដែលពួកគេទាំងពីរទទួលបានការចុចប៊ូតុងមាសពីគណកម្មការសម្រាប់ការសម្តែងដែលគ្មានអ្នកណាធ្វើដូច ។ ការសម្តែងដ៏រស់រវើកមួយទៀត គឺជាការសម្តែងរាំដោយក្រុមរាំមកពីប្រទេសកូឡុំប៊ីដែលពួកគេទទួលបានការទះដៃអបអរសាទរយ៉ាងខ្លាំងពីទស្សនិកជន ។

កែម ស្រីកែវ ដែលជាកញ្ញាឯកកម្ពុជាចំណាត់ថ្នាក់លេខបីប្រចាំឆ្នាំ ២០១៧ បានឲ្យដឹងថា “ខ្ញុំពិតជារំភើបយ៉ាងខ្លាំងដែលបានឃើញការសម្តែងរាំរបាំឡាតាំងដ៏រស់រវើកនេះ! ខ្ញុំមិនធ្លាប់បានទស្សនាការសម្តែងដ៏អស្ចារ្យដូច្នេះទេពីមុនមក! វាពិតជាប្លែកខ្លាំងណាស់!” ។

មួយទៀត គឺជាការសម្តែងសៀករហ័សកម្មរបស់ក្រុមសៀក Wonder Changers មកពីប្រទេសរុស្ស៊ីដែលពួកគេអាចប្តូរសម្លៀកបំពាក់រហ័សដូចផ្លេកបន្ទោរ ខណៈការសម្តែងសៀកសន្លឹកបៀរបស់អ្នកលេងសៀកមកពីតៃវ៉ាន់ក៏មិនធម្មតាដែរ! ការសម្តែងលំដាប់អន្តរជាតិនេះ បានធ្វើឲ្យទស្សនិកជនងើបពីកៅអី និងស្ញើចសរសើរមិនដាច់ពីមាត់ ។

ចំណែក ដូរីកូ ដែលជាតារាដែលទើបនឹងមានឈ្មោះបោះសំឡេងក្នុងពិភពសិល្បៈខ្មែរ បាននិយាយផងដែរថា “វាពិតជាមិនគួរឲ្យជឿ! កាលមុនខ្ញុំធ្លាប់តែឃើញតាមទូរទស្សន៍ តែឥឡូវខ្ញុំបានឃើញផ្ទាល់ភ្នែក ។ ពិតជារហ័ស! ពួកគេអាចប្តូរសម្លៀកបំពាក់ជាច្រើនឈុតក្នុងរយៈពេលប៉ុន្មានវិនាទីប៉ុណ្ណោះ!” ។

ការសម្តែងថ្មីស្រឡាងនេះ មានការសម្តែងចម្រុះជាច្រើនដែលរួមមាន ការសម្តែងចម្រៀង រាំ និងសៀកជាដើមអមជាមួយការចាក់បញ្ចាំងរូបភាពវីដេអូនៅលើជញ្ជាំងដ៏ប្លែកភ្នែកនៅក្នុងសាលមហោស្រព 3D mapping ដំបូងគេបង្អស់នៅកម្ពុជា!

សាលមហោស្រព NABA បើកឲ្យសាធារណជនទូទៅចូលទស្សនាការសម្តែងដោយសេរីដែលមានជាង ១០០០ កៅអីសម្រាប់ការសម្តែងនីមួយៗ! មកមុន បានមុន ហើយលោកអ្នកអាចនាំក្រុមគ្រួសារ និងមិត្តភ័ក្តិព្រមទាំងកូនតូចៗមកទស្សនាក៏បាន! ទស្សនាព្រឹត្តិការណ៍សិល្បៈចម្រុះពណ៌ដ៏ប្លែក និងអស្ចារ្យនេះ ចាប់ពីឥឡូវនេះ រហូតដល់ថ្ងៃទី ១២ សីហា នៅម៉ោង ៧:៣០ យប់ ពីរៀងរាល់ថ្ងៃពុធដល់អាទិត្យ នៅសាលមហោស្រព NABA នៅណាហ្គាទី ២ ៕ ស តារា

ទស្សនាព្រឹត្តិការណ៍សិល្បៈចម្រុះពណ៌ដ៏អស្ចារ្យឥតគិតថ្លៃ

ទស្សនាព្រឹត្តិការណ៍សិល្បៈចម្រុះពណ៌ដ៏អស្ចារ្យឥតគិតថ្លៃ

ការសម្តែងសិល្បៈលំដាប់ពិភពលោកនៅ NABA


ចែករំលែក៖