ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈល្ងីល្ងើ ៖ បើបានជាស្លាប់ទៅហើយ កុំមកលងបន្លាចភាពសុខសាន្តប្រជាពលរដ្ឋអី !

ចែករំលែក៖

ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ជាតម្រូវការចាំបាច់បំផុតរបស់ពួកគាត់។ មានភាពសុខសាន្ត គឺមានអ្វីៗទាំងអស់ រួមមានការសប្បាយតាមវិធីបុណ្យជាតិធំៗផង ។

តាមនាយជាលដឹង បន្ទាប់ពីបុណ្យអុំទូកបានបញ្ចប់ទៅ កម្ពុជាយើងនៅមានបុណ្យជាតិធំៗចំនួន៣ទៀត រួមមាន៖ ទី១. ពិធីបុណ្យសមុទ្រលើទី៧ (ជុំទី២) នៅខេត្តកោះកុង ដែលប្រព្រឹត្តទៅនាថ្ងៃទី១៤-១៥-១៦ ខែធ្នូ ឆ្នាំ២០១៨។ទី២. ពិធីសម្ពោធវិមានអនុស្សាវរីយ៍នៃនយោបាយឈ្នះ-ឈ្នះ និងពិធីអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៩-៣០-៣១ ខែធ្នូ ឆ្នាំ២០១៨និងទី៣. គឺថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០១៨ ឆ្លងចូល ឆ្នាំ២០១៩ នារាត្រីថ្ងៃទី៣១ ខែធ្នូ នៅក្នុងបរិវេណវិមានឈ្នះ-ឈ្នះ ដដែល ។

នាយជាលគិតថា ភាពសុខសាន្តដោយសារសន្តិភាព និងមានសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពល្អបរិបូណ៌របស់កម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋខ្មែរពិតជាទទួលបានការគាំទ្រចូលរួមសប្បាយរីករាយក្នុងពិធីបុណ្យជាតិទាំងនេះដោយមិនភ័យខ្លាចដូចកាលសម័យមានខ្មោចបក្ខប្រឆាំងមួ យនោះនៅជាមួយបង្កភាពអសន្តិសុខដល់សង្គមជាតិគ្មានល្ហែនោះឡើយ ។

បានជានាយជាលហ៊ានថាដូច្នេះ ព្រោះនាយជាលបានកត់សម្គាល់ឃើញថា កាលពីខ្មោចបក្ខប្រឆាំងមួយនោះនៅមានដង្ហើមរស់ធ្វើនយោបាយនៅកម្ពុជា ពួកគេតែងតែបង្កភាពអសន្តិសុខ តាមរយៈបំផុសបំផុលធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលដោយ ប្រឆាំងនោះ ប្រឆាំងនោះ ឬធ្វើវិទ្ធង្សនាផ្សេងៗគ្មានស្រាកស្រាន្ត ធ្វើឲ្យប្រជាពលរដ្ឋខ្មែរខ្លះភ័យខ្លាចមិនហ៊ានដើរកម្សាន្ត នៅទីជិតឬឆ្ងាយក៏មាន ។ លើសពីនេះទៀត ភាពភ័យខ្លាចរបស់ប្រជាពលរដ្ឋទាំងនោះ ក៏បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារនិងសេដ្ឋកិច្ចជាតិផងដែរ ហើយនាយជាលសូមប្រៀបធៀបយ៉ាងខ្លីពីផលប៉ះពាល់កើតពីអស្ថេរភាពនយោបាយពេលមានខ្មោចបក្ខប្រឆាំងនៅជាមួយ តើមានអ្នកវិនិយោគទុនដាក់ទុនមករកស៊ីនៅកម្ពុជាច្រើនដូចពេលនេះទេ? តើហេដ្ឋារច នាសម្ព័ន្ធនានារីកដូចផ្សិត ជាពិសេសអគារធំៗ ខុនដូខ្ពស់ៗនៅរាជធានី និងតាមបណ្តាខេត្ត រួមជាមួយស្ពានថ្នល់ជាច្រើនកំពុងស្ថាបនាកាន់តែប្រសើរនោះតើម៉េចដែរ ។ ប្រការដែលសំ ខាន់គួរឲ្យកត់សម្គាល់ទៀតនោះគឺនៅពេលអស្ថេរភាពនយោបាយដូចពីមុន តើតម្លៃដីធ្លី និង អចលនទ្រព្យផ្សេងៗ ខ្ពស់ដូចពេលនេះទេ?

និយាយរួមទៅ បើអត់ខ្មោចអតីតបក្សប្រឆាំងមួយនឹង គឺពិតជាប្រជាពលរដ្ឋខ្មែរសប្បាយចិត្ត ណាស់ ព្រោះគ្មានការរំខានក្តីសប្បាយ និងការអភិវឌ្ឍប្រទេសជាតិ ។ បើបានជាស្លាប់ទៅហើយស្លាប់ទៅចុះ កុំមកលងបន្លាចភាពសុខសាន្តប្រជាពលរដ្ឋទៀតអី ៕ នាយជាល

 


ចែករំលែក៖