ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈវិភាគ៖ ជាតិជាពលរដ្ឋខ្មែរ ប៉ុន្តែបេះដូងបរទេសនិយម !

ចែករំលែក៖

ខណៈដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខដ៏ខ្លីនេះ ក្រុមជនបំផ្លាញការបោះឆ្នោត និងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា រួមមានក្រុមអ្នកនយោបាយប្រឆាំងរត់ចោលស្រុកក្រុមសង្គមស៊ីវិលក្នុងស្រុក និងអន្តរជាតិមួយចំនួនដែលមាន និន្នាការរកក្រុមប្រឆាំងបម្រើផលប្រយោជន៍បរទេស និងក្រុមប្រព័ន្ធផ្សព្វផ្សាយបរទេសរួមនឹងប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកដែលស៊ីឈ្នួលបរទេសបានប្រើប្រាស់គ្រប់ល្បិចកលទុច្ចរិតទាំងអស់ដើម្បីរំខាន អុកឡុក ក្រឡុក និង បង្កាច់ បង្ខូច និងបំផ្លាញការបោះឆ្នោតដោយបានធ្វើការផ្សព្វផ្សាយញុះញង់ និងទម្លាក់តម្លៃនៃការបោះឆ្នោត នេះឱ្យទាបបំផុត។

ប្រព័ន្ធផ្សព្វផ្សាយបរទេសរួមមានវិទ្យុសំឡេងសហរដ្ឋអាមេរិក វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេង ប្រជាធិបតេយ្យដែលពលរដ្ឋខ្មែរដឹងថាជាវិទ្យុបម្រើឱ្យបុព្វហេតុក្រុមប្រឆាំង និងការពារផលប្រយោជន៍ចៅហ្វាយ នាយបរទេសរបស់ខ្លួនបានបន្ទរដោយឥតអៀនខ្មាស និងបានរំលោភបំពានវិជ្ជាជីវៈសារព័ត៌មានធ្វើបុរេវិនិច្ឆ័យ លើស្ថានភាពកម្ពុជាដោយវាយតម្លៃថា «កម្ពុជាកំពុងរសាត់អណ្តែត» និងបន្ទរតាមលោកស្រី រ៉ូណា ស្មីត អ្នក រាយការណ៍ពិសេសរបស់ អ.ស.ប ពោរពេញដោយភាពលម្អៀង និងគ្មានមូលដ្ឋានព័ត៌មានច្បាស់លាស់ និង ជឿទុកចិត្តបានថាការបោះឆ្នោតនៅកម្ពុជាជា «ការបោះឆ្នោតក្លែងក្លាយ»។

ការផ្សព្វផ្សាយថាកម្ពុជាកំពុងរសាត់អណ្តែត សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យកម្ពុជាបានស្លាប់ទៅ ហើយ និងការបំភ្លៃថាការបោះឆ្នោតដែលកម្ពុជាកំពុងតែរៀបចំ គឺជាការបោះឆ្នោតក្លែងក្លាយនេះគ្រាន់តែជាលេស ដើម្បីពួកគេញុះញង់ឱ្យមានការបះបោរនិងបង្កចលាចលសង្គមបង្កើតភាពវឹកវរ និងបង្កើនក្តីព្រួយបារម្ភឱ្យ ប្រជាពលរដ្ឋខ្មែរដូចដែលពួកគេបានបំភ័យពលរដ្ឋខ្មែរក្នុងការបោះឆ្នោតនាពេលកន្លងទៅដែរ។

នេះជាផែនការ បំផ្លាញការបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យរបស់ក្រុមអ្នកនយោបាយរត់ចោលស្រុក និងចៅហ្វាយនាយ បរទេសរបស់ពួកគេក្នុងចេតនាសងសឹកជំនួសក្រុមប្រឆាំងក្រៅច្បាប់នៃខ្មោចបក្សសង្គ្រោះជាតិ កូនជឹងរបស់ពួក គេដែលត្រូវបានរំលាយដោយច្បាប់ និងបានបាត់បង់សិទ្ធិប្រកួតប្រជែងក្នុងការបោះឆ្នោតព្រោះពួកគេត្រូវបាន រកឃើញថា ឃុបឃិតជាមួយបរទេសក្បត់ជាតិ និងក្បត់ប្រជាជនកម្ពុជា។ ពួកគេបានព្យាយាមបំពុលសង្គមខ្មែរពី ខាងក្រៅនិយាយអាក្រក់ ញុះញង់ពលរដ្ឋខ្មែរពីក្រៅប្រទេសមកដោយបំផ្លើសការពិត និងបំភ័ន្តមតិសាធារណៈ មិនបានឆ្លុះបញ្ចាំង ឬក៏លាក់បាំងការពិតនៅកម្ពុជា។

ពលរដ្ឋខ្មែរមួយប្រទេសលើកលែងតែក្រុមអ្នកប្រឆាំង ងុបងល់ និងសកម្មជនដែលតាមស៊ីកេរខ្មោចបក្សសង្គ្រោះជាតិមួយក្តាប់តូចចេញ ពិតជាបានដឹងថាកម្ពុជាពិត ជាក់ស្តែងយ៉ាងណាដែលខុសពីកម្ពុជានៅលើបបូរមាត់ក្រុមប្រឆាំងជនបរទេស និងប្រព័ន្ធផ្សព្វផ្សាយរបស់ពួក គេមួយក្តាប់តូច។ ក្រុមបំផ្លាញកម្ពុជាកំពុងតែវង្វេងនឹងពាក្យថាក្លែងក្លាយដែលក្រុមខ្លួនបានបង្កើតឡើងដើម្បី បំពុលបរិយាកាសសង្គមជាពិសេសក្នុងការបោះឆ្នោត។

ប្រសិនបើការបោះឆ្នោតដែលកម្ពុជាកំពុងតែរៀបចំនេះក្លែងក្លាយនោះ ជំនួយរបស់ប្រទេសជប៉ុន ចិន រួមនឹងប្រទេសមួយចំនួនទៀតចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក៏ក្លែងក្លាយដែរឬ? បើគេថាការ បោះឆ្នោតក្លែងក្លាយនោះ អ្នកសង្កេតការណ៍អន្តរជាតិជាង ២០០នាក់ មកពី ៥២ប្រទេសផ្សេងគ្នា រាប់ទាំងអ្នក សង្កេតការណ៍មកពីប្រទេសជាចៅហ្វាយនាយបរទេសរបស់ពួកគេ ដែលនឹងមកសង្កេតការណ៍លើការ បោះឆ្នោតខាងមុខនេះក៏ក្លែងក្លាយដែរឬ? ប្រសិនបើការបោះឆ្នោតក្លែងក្លាយ តើគណបក្សនយោបាយចំនួន ២០ ដែលកំពុងតែធ្វើយុទ្ធនាការឃោសនាបោះឆ្នោតយ៉ាងសកម្មបំផុតនៅទូទាំងប្រទេសកម្ពុជាក៏ក្លែងក្លាយដែរឬ?

ប្រសិនបើការបោះឆ្នោតក្លែងក្លាយ តើលោក យ៉ង សាំងកុមារ លោក យ៉េង វិរៈ មេដឹកនាំគណបក្សប្រជាធិបតេយ្យ មូលដ្ឋាន លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូរ ប្រធាន គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោកគង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ ប្អូនប្រុសសពបណ្ឌិត កែម ឡី ប្រធានគណបក្សខ្មែរតែមួយក៏ក្លែងក្លាយដែរឬ? បើសិនជាការបោះឆ្នោតនេះក្លែងក្លាយ គឺឈ្មោះប្រជា ពលរដ្ឋដែលមានក្នុងបញ្ជីបោះឆ្នោតជាង ៨លាននាក់រួមមានទាំងរូបថត អាសយដ្ឋាន រួមនឹងលេខអត្តសញ្ញាណ ប័ណ្ណផងនោះក៏ក្លែងក្លាយដែរឬ? ប្រសិនបើការបោះឆ្នោតក្លែងក្លាយការិយាល័យបោះឆ្នោតរួមនឹងសន្លឹកឆ្នោត ទឹកខ្មៅ និងមន្ត្រីដែលបម្រើការងារឱ្យការបោះឆ្នោតក៏ក្លែងក្លាយដែរឬ? នេះពិតជាបានបង្ហាញយ៉ាងច្បាស់ថា ប្រព័ន្ធផ្សព្វផ្សាយ និងក្រុមអ្នកនយោបាយប្រឆាំងទាំងនេះពូកែ មួលបង្កាច់ និងបំភ្លៃការពិតមែន!

នេះក៏បង្ហាញឱ្យដឹងថា អ្នកកាសែតខ្មែរបម្រើការនៅក្នុងប្រព័ន្ធផ្សព្វផ្សាយបរទេស និងប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងស្រុក ដែលទទួលជំនួយពីក្រៅប្រទេសមិនមានបេះដូងជាជនជាតិខ្មែរមានជាតិនិយមឡើយ ប៉ុន្តែជា ជនវង្វេងជាតិយកបរទេសធ្វើជាម៉ែឪ។ ពួកគេបានអនុវត្តយ៉ាងសកម្មផែនការទុច្ចរិតបដិវត្តន៍ពណ៌ ដោយពួក គេបានក្បត់វិជ្ជាជីវៈសារព័ត៌មាន ផ្សាយលម្អៀង និងបង្កប់ដោយភាពញុះញង់ បំផ្លើសការពិត បំភ័ន្តមតិជាតិ និងអន្តរជាតិ បង្កចលាចលសង្គម បង្កើតឱ្យមានភាពខឹងសម្បារ និងស្អប់ខ្ពើម មិនគោរពច្បាប់។

អតីតមន្ត្រី សេអ៊ីអារបស់អាមេរិកម្នាក់ បានឱ្យដឹងនៅក្នុងខ្សែវីដេអូអំពីតួនាទីរបស់សេអ៊ីអាក្នុងការផ្តួលរំលំរបបដឹកនាំមួយ ដែលពួកគេមិនចូលចិត្ត គឺដើម្បីផ្លាស់ប្តូររបបមួយគេអាចធ្វើវិធីជាច្រើនដូចជាការផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់បក្សប្រឆាំងធ្វើឃាតលើសេដ្ឋកិច្ច ឬដាក់ទណ្ឌកម្មសេដ្ឋកិច្ច ការធ្វើឃាតនយោបាយ បង្កចលាចលសង្គម និងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។ ពីមុនគេអាចចំណាយដើមទុនច្រើនដើម្បីគ្រប់គ្រងកាសែត ប៉ុន្តែ បច្ចុប្បន្ននេះ គឺងាយស្រួលបំផុត គឺគ្រាន់តែទិញអ្នកសារព័ត៌មានតែប៉ុណ្ណោះនោះវាជាការស្រេច។ អ្នកកាសែត បម្រើឱ្យប្រព័ន្ធផ្សព្វផ្សាយបរទេស និងនៅក្នុងស្រុក ព្រមទាំងអ្នកកាសែតជាជនបរទេសមួយចំនួនបានខំប្រឹង សរសេរអត្ថបទបែបអវិជ្ជមានខ្លាំង និងបង្កប់ដោយការជ្រៀតជ្រែក និងគំនុំសងសឹកមកលើកម្ពុជា។

ក្នុងអត្ថបទ របស់គេ គឺត្រូវតែមានចំណុចអវិជ្ជមាន អវិជ្ជមាននិងមានតែអវិជ្ជមានជានិច្ច ដើម្បីកសាងកេរ្តិ៍ឈ្មោះ ហើយអត្ថបទ មានចរិតវាយប្រហាររដ្ឋាភិបាល និងជាពិសេសគណបក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អត្ថបទនោះ គឺមានតម្លៃថ្លៃខ្លាំង។ ពួកគេបានដើរតួនាទីជាអ្នកនាំពាក្យបក្សប្រឆាំង និងតំណាងផលប្រយោជន៍ ចៅហ្វាយនាយបរទេសរបស់ពួកគេក្រោមរូបភាពប្រព័ន្ធផ្សព្វផ្សាយ។ ពួកគេជាអ្នកបំផ្លាញសេរីភាព និងវិជ្ជាជីវៈ សារព័ត៌មាន និងជាឧបករណ៍ដាច់ថ្លៃនៃផែនការបដិវត្តន៍ពណ៌ ដោយប្រឹងឃោសនា និងនិយាយអ្វីដែលផ្ទុយពី ការពិត និងលាបពណ៌ឱ្យទៅជាក្លែងក្លាយ។

បើអ្វីៗទាំងអស់សុទ្ធតែក្លែងក្លាយអញ្ចឹង! មានតែខ្មោចគណបក្ស សង្គ្រោះជាតិ (CNRP) តែមួយគត់ដែលពិត គឺពិតជាអាយ៉ងនិងកូនអុកដាច់ថ្លៃរបស់អាមេរិកពិតប្រាកដមែន៕ ចៅចាក់ស្មុក

 


ចែករំលែក៖