ព័ត៌មានទាន់ហេតុការណ៍៖

ទាំងNeymar និងក្លិប Barcelona FC ត្រូវឡើងតុលាការក្នុងរឿងពុករលួយ

ចែករំលែក៖

ខ្សែប្រយុទ្ធប្រេស៊ីល Neymar និងក្លិប Barcelona FCរបស់គាត់នឹងត្រូវឡើងតុលាការដើម្បីជុំនុំជម្រះក្តីរឿងពុករលួយទាក់ទងទៅនឹងការផ្ទេរNeymarពី ក្លិបSanto ក្រោយពួកគេបានចេញក្តីក្នុងការប្តឹងឧទ្ធរណ៍។

ករណីនេះ កើតឡើងពីការប្តឹងរបស់ក្រុមហ៊ុនប្រេស៊ីល DIS ដែលទទួលសិទ្ធ៤០ភាគរយនៃការ ផ្ទេរ Neymarពីក្រុមSantosទៅកាន់Barcelonaក្នុងតំលៃ៤៩លានផោនកាលពីឆ្នាំ២០១៣ ដោយក្រុមហ៊ុននេះបានអះអាងថាពួកគេទទួលបានប្រាក់តិចជាងចំនួនដែលពួកគេត្រូវទទួលបាន។

មិនត្រឹមតែកីឡាករវ័យ២៥ឆ្នាំ និងក្លិប Barcelonaនោះទេ ដែលត្រូវប្រឈមនឹងការកាត់ទោសពីតុលាការ តែក្លិបSantos ម្តាយរបស់Neymar និងក្រុមហ៊ុនរបស់ឪពុកម្តាយNeymarក៏ត្រូវជាប់ពាក់ព័ន្ធផង ដែរ។

តុលាការកំពូលរបស់អេស្ប៉ាញបានចេញសេចក្តីថ្លែងការមួយថា “Santos FC, Barcelona FC, Neymar, និងម្តាយ Neymarឈ្នោះ Nadine Goncalves ហើយក្រុមហ៊ុនគ្រួសារNeymarបានចេញក្តីក្នុង បណ្ដឹងឧទ្ធរណ៍ទាក់ទងនឹងការចោទប្រកាន់ពីបទពុករលួយនិងបន្លំលុយ។”

ព្រះរាជអាជ្ញានឹងកាត់ទោស Neymar ឲ្យជាប់ពន្ធនាគារចំនួនពីរឆ្នាំនិងពិន័យជាប្រាក់ជិត 8លានផោន។ តែNeymar នឹងមិនត្រូវឃុំនៅពន្ធនាគារទេដោយតាមច្បាប់របស់អេស្ប៉ាញ អ្នកជាប់ទោសក្រោមពីរឆ្នាំអាចព្យួរទោស។ ព្រះរាជអាជ្ញានឹងផាកពិន័យក្លិបBarcelonaចំនួន7,5លានផោន ហើយក្លិបSantos5,6លានផោន ៕ ដេវីត

ae


ចែករំលែក៖