ព័ត៌មានទាន់ហេតុការណ៍៖

ទិញ Mellow Bluetooth speaker មួយគ្រឿងចំណេញដល់ទៅបីយ៉ាង

ចែករំលែក៖

Mellow គឺជា speaker ប្រើ Bluetooth ផងនិង ជា power bank ដែលអាចប្រើជាតុមូលមានជើងបី បានផលិតឡើងដោយ Team Creatio ។ ការរចនារបស់ mellow នេះគឺជាផ្នែកមួយល្អបំផុតរបស់វាមានដូចជា តុឈើមួយដែលប៉ូលាពណ៌ត្នោតផ្ទៃខាងលើ និងសំណាញ់ពណ៌ប្រផេះផ្នែកជុំវិញគែមនៃតុ រួមជាមួយជើងតុធ្វើពីឈើ។ នៅគន្លាតគែម តុ mellow ជាសំណាញ់ Bluetooth speaker និង រន្ធកាស Jack ប្រវែង 3.5mm សំរាប់ដោតស្តាប់ចំរៀងរួមជាមួយនឹង រន្ធ USB មួយលាក់នៅខាងក្រោយដើម្បីសាកបញ្ចូលថ្ម។ ថាមពលថ្មខាងក្នុងមានទាំង 6,600mAh ឬ 13,000mAh) ដែលសាកថ្មពេលវាអស់តាមរយះឌុយ AC adaptor ចំពោះរយះពេលការប្រើប្រាស់ថ្មបានពី 3 ទៅ 7 ម៉ោងអាស្រ័យលើការចាក់ភ្លេងលឺខ្សោយឬខ្លាំង។

បើយើងមិនទាន់ស្គាល់ពីលក្ខណៈពិសេសរបស់ Mellow នោះទេ យើងគិតថាវាត្រឹមតែជាតុឈើធម្មតាប៉ុណ្ណោះ តែធាតុពិតរបស់វាពិតជាអស្ចារ្យគួរអោយចង់បានមួយយកមកទុកប្រើក្នងគេហដ្ឋានដែរ ។ Mellow អាចរកបាននៅលើគេហទំព័រ Kickstarter ដែលមានតំលៃ $ 289 សំរាប់ម៉ូដែល 6,600mAh និង $299 សំរាប់ 13,000mAh ។ Team Creatio បានដំណើរការទទួលបានជោគជ័យជាច្រើន កាលពីយុទ្ធនាការ Kickstarter មុន ៕ ហេង លក្ខិណា


ចែករំលែក៖