ព័ត៌មានទាន់ហេតុការណ៍៖

ទីក្រុងចំនួន១០ ដែលមានលក្ខណៈរស់នៅរបស់ពលរដ្ឋអាក្រក់បំផុតលើពិភពលោក

ចែករំលែក៖

ភាពតានតឹងដោយសង្គ្រាមអំពើហិង្សា ខ្វះហេរដ្ឋរចនាសម្ព័ន្ធ សេវាសុខាភិបាលអបរំ មិនល្អធ្វើឲ្យទីក្រុងទាំងនោះធ្លាក់ក្នុងស្ថានភាព ដែលមានពលរដ្ឋរស់នៅយ៉ាងលំបាកវេទនាបំផុតលើបិភពលោក។

ខាងក្រោយនេះ គឺជាទីក្រុងទាំង១០លើពិភពលោក ដែលពលរដ្ឋរស់នៅលំបាកបំផុតគិតតាមពិន្ទុ ១០០

ទីក្រុងគីវប្រទេសអ៊ុយក្រែន មាន៤៧,៨ពិន្ទុ៖រដ្ឋធានី ប្រទេសអ៊ុយក្រេនកំពុងប្រឈមនឹងការរស់នៅអាក្រក់បំផុត ហើយតួលេខ នៃការរស់នៅក្នុងទីក្រុងគីវធ្លាក់ចុះ២១,៤ពិន្ទុ ។ នេះជាទីក្រុងតែមួយគត់នៅអឺរ៉ុបដែលមានជីវភាពរស់នៅរបស់បលរដ្ឋគិតជាបន្ទុះក្រោម៥០ /១០០ពិន្ទុ។ កតាដែលធ្វើឲ្យធ្លាក់ចុះដោយសារតែសង្គ្រាមស៊ីវិលនិងវិបត្តិសេដ្ឋកិច្ច។

ទីក្រុង Doualaប្រទេសកាមឺរ៉ុន មាន៤៤/១០០ពិន្ទុ៖ ប្រទេសនៅតំបន់អាហ្វ្រិកកណ្តាលប្រឈមនិងវិបត្តិ រវាងតំបន់និយាយភាសាបារាំង និងតំបន់និយាយភាសាអង់គ្លេស ។ សេវាសុខាភិបាលនៅក្នុងទីក្រុងនេះ មានតែ ២៥/១០០ពិន្ទុបណ្ណោះ។

ទីក្រុង Harare ប្រទេស Zimbabwe មាន ៤២,៦ពិន្ទុ៖ រដ្ឋធានីរបស់ហ្ស៊ីមបាវេ មានការធ្លាក់ចុះនៃសេវារក្សាសុខាភិបាល សម្រាប់ពលរដ្ឋ។ តាមការស្ទងមតិទៅលើទីក្រុងចំនួន១៤០ នៅជុំវិញពិភពលោក ឃើញថាទីក្រុង Harare របស់ប្រទេសនេះមានពិន្ទុតែ ២០,៨ប៉ុណ្ណោះ។ ប៉ុន្តែក្នុងវិស័យអបរំ បែជាមានពិន្ទុកើនឡើង ដល់៦៦,៧ពិន្ទុ។

ទីក្រុង Karachi ប្រទេសប៉ាគីស្ថាន មាន ៤០,៩/១០០ពិន្ទុ នៅទីក្រុងនោះ គឺជាទីក្រុងដែលមានអសន្តិសុខខ្ពស់ គិតជាពិន្ទុមានតែ២០ពិន្ទុប៉ុណ្ណោះ ។ប៉ុន្តែក្នុងវិស័យអបរំវិ្ មានការកើនឡើងដោយមានពន្តុះ៦៦,៧ពិន្ទុ។ ចំណេកហេដ្ឋារចនាសម្ព័ន្ថមាន៥១,៨ពិន្ទុ។

ទីក្រុង Algiersប្រទេស អាលហ្សឺរៀ មាន៤០,៩/១០០ពិន្ទុទីក្រុងនេះមិនខុសពីក្រុង ការ៉ាជីរបស់ប៉ាគីស្ថាននោះឡើយ មានសន្តិសុខធ្លាក់ចុះ ហេដ្ឋរចនាសម្ព័ន្ធ ត្រឹមតែ៣០,៤ ពិន្ទុប៉ុណ្ណោះ ចំណែកការអបរំមាន៥០ពិន្ទុ។

ទីក្រុង Port Moresby ប្រទេស Papua New Guinea មានបន្ទុះ៣៩,៦ អំពីសន្តិសុខ មានតែ៣០ពិន្ទុប៉ុណ្ណោះ ចំណែកនៅក្នុងវិស័យផ្សេងៗវិញ មាន៥០ពិន្ទុ។

ទីក្រុង Dhaka ប្រទេសបង់ក្លាដែស មាន៣៨,៧ពិន្ទុនៅក្នុងប្រទេសនេះវិស័យហេដ្ឋារចនាសម្ព័ន្ធ គឺធ្លាក់ចុះទាបបំផុតដោយមានតែ២៦,៨ពិន្ទុប៉ុណ្ណោះ និង៥០បន្ទុះ បីស្ថេរភាពនយោបាយ ។

ទីក្រុង ទ្រីបូលី ប្រទេសលីបី មានតែ៣៦,៦ពិន្ទុ ការធ្លាក់ចុះនៃសន្តិសុខ និង ស្ថានភាពរស់នៅរបស់ពលរដ្ឋដោយសារតែ សង្គ្រាមស៊ីវិល និងសង្គ្រាមវាយប្រហារក្រុមភេរវកម្ម IS ។

ទីក្រុង Logos ប្រទេសនីហ្សេរីយ៉ា មាន ៣៦ពិន្ទុដោយសារតែការវាយប្រហាររបស់ក្រុមភេរវកម្ម បូកូហារ៉ាមបានធ្វើឲ្យស្ថានភាពសន្តិសុខនៅក្នុងទីក្រុង ធំបំផុតប្រទេស នីហ្សេរីយ៉ាធ្លាក់ចុះយ៉ាងខ្លាំង ។ ទីក្រុង Logos បើគិតតាមពិន្ទុស្តីពីសន្តិសុខ គឺមានតែ១០ពិន្ទុប៉ុណ្ណោះ។

ទីក្រុង Damascus ប្រទេសស៊ីរី មាន៣០បន្ទុះ ជារដ្ឋធានីធំបំផុត របស់ប្រទេសស៊ីរី ដោយមានជីវភាពរស់នៅរបស់ពលរដ្ឋមានតែ១៦ពិន្ទុប៉ុណ្ណោះ គឺជាគំរិតមួយយ៉ាងទាបបំផុត ដោយសារតែប្រទេសស្ថិតនៅក្នុងសង្គ្រាម ស៊ីវិល និងសង្គ្រាមវាយប្រហារក្រុមភេរវកម្ម IS ៕ ម៉ែវ សាធី


ចែករំលែក៖